ភ្នំពេញ៖ ស្ត្រីម្នាក់ដាច់ចិត្តមកបញ្ចប់ជីវិត ដោយធ្វើអត្តឃាតដើរមកលោត ពីលើស្ពានអាកាសស្ទឹងមានជ័យ តែមិនស្លាប់ បណ្ដាលឲ្យរងរបួសធ្ងន់ ត្រូវបានរងថយន្តដឹកយកទៅសង្គ្រោះភ្លាមៗ ហេតុការណ៍នេះកើតឡើងកាលវេលា ម៉ោង៩និង៣០នាទីយប់ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១ ស្ថិតតាមបណ្ដោយផ្លូវ២១៧ ចំណុចលើស្ពានស្ទឹងមានជ័យ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័។ ស្ត្រីរងគ្រោះមានឈ្មោះ លីន ដា ភេទស្រី អាយុ២០ជាងឆ្នាំ មុរបរធ្វើការរោងចក្រ ស្នាក់នៅផ្ទះជួលខាងក្រោយក្លឹបសុធី សង្កាត់ ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ ។ យោងតាមប្រភពពីបុរសម្នាក់ ដែលឃើញហេតុការណ៍ មុនពេលកើតហេតុ គាត់ឃើញស្ត្រីដើរយំបណ្តើរពីលិចទៅកើត ខណ:មកដល់ចំណុចលើស្ពានខាងលើ ស្រាប់តែឡើងបង្កាន់ដៃស្ពាន ឃើញដូចច្នោះគាត់ ក៏រត់ទៅចាប់ដៃបានម្ខាង តែមិនជាប់បណ្ដាលឲ្យគាត់លោតទំលាក់ខ្លួន មកខាងក្រោមតែសំណាងល្អ មិនស្លាប់បណ្ដាលឲ្យរបួសធ្ងន់ ។ ភ្លាមៗត្រូវសមត្ថកិច្ចទាក់ទង ហៅរថយន្តសាម៉ុយដឹកយកទៅសង្គ្រោះជីវិត៕
ភ្នំពេញ៖ មន្រ្តីនគរបាលជាតិចំនួន ១២រូប បន្ថែមទៀត ត្រូវបានបណ្តេញចេញ និងលុបក្របខណ្ឌ បន្ទាប់ធ្វើតេស្តមានសារធាតុញៀន។ នេះបើយោងតាមការឱ្យដឹងពី លោក ទូច សុខៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី៥ ខែមករា ឆ្នាំ២០២៤។ លោក ទូច សុខៈ បានបញ្ជាក់ថា មន្ត្រីនគរបាលជាតិទាំង១២រូបនេះ ត្រូវបាន លោក ស ថេត អគ្គស្នងការនគរបាលជាតិ ស្នើសុំឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដើម្បីអនុវត្តវិន័យកងកម្លាំងនគរបាលជាតិលេខ០០៦ ដើម្បីធ្វើការបណ្តេញចេញ។ ជាការឆ្លើយតប បន្ទាន់របស់ លោក ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានចេញប្រកាសបណ្តេញចេញជាបន្ទាន់នៅដើមសប្តាហ៍ទី១ ដើមខែមករាឆ្នាំ២០២៤ ដោយអនុវត្តតាមអនុសាសន៍របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ក្នុងករណីណាដែលកងកម្លាំងនគរបាលជាតិរកឃើញ ឬពាក់ព័ន្ធនឹងសារធាតុញៀន ត្រូវបណ្តេញចេញពីក្របខណ្ឌជាដាច់ខាត។ លោក ទូច សុខៈ បានឱ្យដឹងទៀតថា សម្រាប់កងកម្លាំងនគរបាលជាតិចំណុះឱ្យបណ្តាអង្គភាពផ្សេងៗ នៃក្រសួងមហាផ្ទៃ នៅតែបន្តធ្វើយុទ្ធនាការនេះជាតំណាក់កាល។ លទ្ធផលសបញ្ជាក់ថា ចំនួនដែលរកឃើញថា មានសារធាតុញៀនក្នុងចំណោមកងកម្លាំងនគរបាលជាតិធៀបនឹងចំនួនកងកម្លាំងសរុបទាំងអស់ […]
ខេត្ដកែប៖ ដោយអនុវត្ត តាមការដឹកនាំ ចង្អុល បង្ហាញពី លោក ឧត្តមសេនីយ៍ទោ សម្ប ត្តិ សុធារដ្ឋ ស្នងការ នគរបាលខេត្តកែប កាលពីល្ងាច ថ្ងៃទី០១ ខែមេសា ឆ្នាំ ២០ ២១ កម្លាំងនគរបាល នៃ អធិការដ្ឋាន នគរបាលក្រុងកែប បានសហការជាមួយ កម្លាំងអន្តរា គមន៍ពិសេស នៃស្នងការដ្ឋាននគរបាលខេត្ត ដឹកនាំដោយលោកសូបញ្ញា ស្នងការរង នគរបាល ខេត្តកែប បានចុះបង្ក្រាប ករណីលេងល្បែង ស៊ីសង (អាប៉ោង) មួយកន្លែង នៅភូមិដំណាក់ ចង្អើរ សង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប។ ក្រោយកម្លាំង សមត្ថកិច្ចចុះទៅដល់ទីតាំងខាងលើ អ្នកលេងល្បែង បានរត់គេចខ្លួនអស់ ហើយអ្នកខ្លះ ក៏រត់ចូលផ្ទះគេ និងពួនសម្ងំនៅក្នុងបន្ទប់ទឹក ត្រូវបានម្ចាស់ផ្ទះ រា យការណ៍ ប្រាប់សមត្ថកិច្ច អោយឃាត់ ខ្លួនបានចំនួន ២ នាក់ យកទៅអប់រំចំណែ […]