ព័ត៌មានជាតិ

សមត្ថកិច្ចបង្ក្រាបករណីលេងល្បែងស៊ីសងអាប៉ោង

ខេត្ដកែប៖ ដោយអនុវត្ត តាមការដឹកនាំ ចង្អុល បង្ហាញពី លោក ឧត្តមសេនីយ៍ទោ សម្ប ត្តិ សុធារដ្ឋ ស្នងការ នគរបាលខេត្តកែប កាលពីល្ងាច ថ្ងៃទី០១ ខែមេសា ឆ្នាំ ២០ ២១ កម្លាំងនគរបាល នៃ អធិការដ្ឋាន នគរបាលក្រុងកែប បានសហការជាមួយ កម្លាំងអន្តរា គមន៍ពិសេស នៃស្នងការដ្ឋាននគរបាលខេត្ត ដឹកនាំដោយលោកសូបញ្ញា ស្នងការរង នគរបាល ខេត្តកែប បានចុះបង្ក្រាប ករណីលេងល្បែង ស៊ីសង (អាប៉ោង) មួយកន្លែង នៅភូមិដំណាក់ ចង្អើរ សង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប។

ក្រោយកម្លាំង សមត្ថកិច្ចចុះទៅដល់ទីតាំងខាងលើ អ្នកលេងល្បែង បានរត់គេចខ្លួនអស់ ហើយអ្នកខ្លះ ក៏រត់ចូលផ្ទះគេ និងពួនសម្ងំនៅក្នុងបន្ទប់ទឹក ត្រូវបានម្ចាស់ផ្ទះ រា យការណ៍ ប្រាប់សមត្ថកិច្ច អោយឃាត់ ខ្លួនបានចំនួន ២ នាក់ យកទៅអប់រំចំណែ ក វត្ថុតាងមួយ ចំនួនរួមមាន៖ ម៉ូតូចំនួន ០១ គ្រឿង ឧបករណ៍ លេងសំរាប់លេងអាប៉ោងមួយកំម្លេរ និង ស្បែកជើងអ្នក លេងល្បែងមួយចំនួនផងដែរ។

វត្ថុតាងខាងលើ សមសមត្ថកិច្ច នាំយកទៅរក្សាទុក នៅស្នងការដ្ឋាន នគរបាលក្រុងកែប ដើម្បីឱ្យម្ចាស់ចូលខ្លួន ទៅធ្វើ ការអប់រំ ណែនាំ និង ធ្វើកិច្ចសន្យា បញ្ឈប់ការប្រមូលផ្តុំគ្នា លេងល្បែងសុីសងតទៅ ទៀត។

សូមបញ្ជាក់ផងដែរថា សមត្ថកិច្ច កំពុងតែបំពេញតួនាទី ក្នុងការចុះបង្ក្រាបល្បែង ស៊ីសង មួយកន្លែង នៅភូមិដំណាក់ចង្អើរ សង្កាត់ព្រៃធំ ក្រុងកែប ត្រូវបានក្រុមគ្រួ សារ អ្នកញៀនល្បែង មួយចំនួន និយាយរិះគន់ ទៅលើសមត្ថកិច្ច ដែលកំពុងតែបំ ពេញតួនាទីរបស់ខ្លួន ហើយចោទទៅ លើសមត្ថកិច្ចថា ការចុះបង្ក្រាបល្បែងខាងលើនេះ ដូចជាចោរប្លន់ ៕

adm

Leave a Reply

Your email address will not be published. Required fields are marked *