ខេត្តកណ្តាល៖ បើយោងតាមរបាយការណ៍របស់ស្នងការនគរបាលខេត្តកណ្តាល បានគោរពជូនដល់ ឯកឧត្តមប្រធាននាយកដ្ឋានគ្រប់គ្រងល្បែងពាណិជ្ជកម្មស្ដីពីការបង្ក្រាបល្បែងស៊ីសងខុសច្បាប់ រយៈពេលមួយខែគឺគិតចាប់ពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៣ ដល់ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៣ បានឲ្យដឹងថា ៖ ល្បែងស៊ីសងដែលកំពុងមានសកម្មភាពលួចលាក់ក្នុងខេត្តកណ្តាលរួមមានជល់មាន់ បៀរ អាប៉ោង កន្ទុយលេខ ។ អនុវត្តតាមការណែនាំរបស់អគ្គស្នងការនគរបាលជាតិគណៈបញ្ជាការឯកភាព រដ្ឋបាលខេត្តកណ្តាលស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានយកចិត្តទុកដាក់ជាបន្តបន្ទាប់ជាក់ស្ដែងក្នុងរយៈពេលមួយខែ ។
លទ្ធផលនៃការបង្ក្រាបគឺបាន០៤ករណី ឃាត់ខ្លួនមនុស្ស០៤នាក់ ស្រី០៣នាក់ វិធានការអប់រំគឺគ្មាន។វិធានការច្បាប់ដែលបញ្ជូនសំណុំរឿងទៅតុលាការនោះគឺចំនួន០៤ករណី មនុស្ស០៤នាក់ ស្រី០៣នាក់ គឺស្រុកស្អាង ១ករណី ស្រុកកៀនស្វាយ ២ករណី ស្រុកពញាឮ១ ករណី ៕