(ស្រុកពារាំង)៖នាវេលាម៉ោង 08.00នាទី ព្រឹក ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៤ នេះ
លោកចេម ប្រា បានដឹកនាំមន្រីក្រោមឱវាទ ប្រជុំដោះស្រាយ នៅចំណុចអធិការរដ្ឋាននគរបាលស្រុកពារាំង។
រឿងទំនាស់ដី (ដីផ្លូវរទេះ) នៅចំណុចភូមិដូង ឃុំកញ្ចំ ស្រុកពារាំង ខេត្តព្រៃវែង។ បានដោយជោគជ័យ ដោយបងប្អូនប្រជាពលរដ្ឋ ព្រមទទួលយក ដំណោះស្រាយ ឈ្នះ ឈ្នះ របស់លោកអភិបាលស្រុក។
ក្នុងកម្មវិធីអង្គប្រជុំនេះ ដឹកនាំដោយលោក ចេម ប្រា អភិបាលស្រុក៖
+ សមាសភាពចូលរួម៖
1/លោក ស៊ិន សុងហេង អភិបាលរងស្រុក
2/លោកវ.ទោ ស៊ុំ សីហា អធិការ សុ
3/លោក អ៊ុត ស៊ីម មេឃុំកញ្ចំ
4/ប្រជាពលរដ្ឋភូមិដូង សរុបចំនួន៖ 116 នាក់ ស្រី 60 នាក់។
ខ្លឹមសារមានដូចជា៖
1/លោកអភិបាលស្រុកសន្យា មិនឲ្យមានជាកម្មសិទ្ធ បុគ្គលណាម្នាក់ឡើយ គឺទុកជាដីសាធារណៈ។
2/បើកផ្លូវចូល 10 ម៉ែត្រ ដើម្បីឲ្យពលរដ្ឋងាយស្រួល ឆ្លងកាត់ តែទុកដីនេះជាដីសាធារណៈរបស់រដ្ឋដដែល។
3/បោះបង្គោលបើកផ្លូវ ចំនួន 02 បង្គោល (ដើម និងចុងដី)។
ជាចុងក្រោយដោយមានការសម្រួលសម្រួលពីលោក ចេម ប្រា អភិបាលស្រុក និងប្រជាពលរដ្ឋ បានឯកភាពគ្នាទទួលយក ការដោះស្រាយទាំងនេះប្រកបដោយរលូននិងអបអរសារទ ចំពោះកាដោះស្រាយរបស់លោក អភិបាលស្រុក ជាខ្លាំង(អគុណ សន្តិភាព)(កម្ពុជា ឈ្នះ ឈ្នះ)។
ក្រោយមកប្រជាពលរដ្ឋ បាន វិលត្រឡប់ទៅផ្ទះវិញរៀងៗខ្លួន៕