ព័ត៌មានសន្តិសុខសង្គម

ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកណ្តាល សម្រេចឃុំខ្លូនជនសង្ស័យដាក់ពន្ធនាគារពាក់ព័ន្ធសមគំនិតធាក់ប្លន់យកម៉ូតូ

(ខេត្តកណ្តាល)៖ តាមសេចក្តីរាយការណ៍បានឲ្យដឹងថានៅរសៀលថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២២ លោក អ៊ុក សុវណ្ណារិទ្ធ ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកណ្តាល បានសម្រេចចេញដីការឃុំខ្លួនជនសង្ស័យពីរនាក់ថា បានសមគំនិតក្នុងអំពើ ធាក់ប្លន់យកម៉ូតូនៅក្រុងតាខ្មៅ ដាក់ពន្ធនាគារបណ្តោះអាសន្ន ពីបទ ” សមគំនិតក្នុងអំពើលួចមានស្ថានទម្ងន់ទោស ” តាមមាត្រា២៩ និងមាត្រា៣៥៣ មាត្រា៣៥៧ នៃក្រមព្រហ្មទណ្ឌ។ដែលបានប្រព្រឹត្តនៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២ វេលាម៉ោង០២និង៣០នាទី នៅចំណុចផ្លូវលេខ២១ មុខហាងលីហួរអយស្ទ័រ ភូមិព្រែកសំរោង៣ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។

ជនរងគ្រោះឈ្មោះ សេង សារ៉ុម ភេទស្រី អាយុ ៣០ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅភូមិលេខ១(ក) សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរបុគ្គលិកហាងម៉ាស្សា។

ជនត្រូវចោទ៖
ទី១.ឈ្មោះ មឿន វិចិត្រា ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិព្រែកខ្មែរ ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្តាល មុខរបរមិនពិតប្រាកដ។
ទី២.ឈ្មោះ គី ឃៀង ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិកំពង់ទ្រា ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្តាល មុខរបរជាងទុយោទឹក ៕

adm

Leave a Reply

Your email address will not be published. Required fields are marked *