ខេត្ដស្វាយរៀង ៖ មានសេចក្តីរាយការណ៍មកថាមានរថយន្តធន់យក្ស ជាច្រេីនគ្រឿងបានសម្រុកដឹកទំនិញខោអាវជជុះ ឆ្លងដែនទៅ វៀតណាម តាមច្រករបៀង តំណាក់យាំដូង យ៉ាងគគ្រឹកគគ្រេង សង្ស័យជាទំនិញគេចពន្ធ នៅចំណុចប៉ុស្តិ៍ទាហានវរការពារព្រំដែន កងអនុសេតូចលេខ២ តំណាក់យាំដូង ស្ថិតនៅភូមិភូមិតាស្អាង ឃុំកំពង់ចំឡង ស្រុកស្វាយជ្រំ ខេត្ដស្វាយរៀង ។
កាលពីពេលថ្មីៗនេះ មានខោអាវជជុះត្រូវបានរថយន្តធន់ធំ ដឹកសម្រុកចេញតាមច្រករបៀងតំណាក់យាំដូង ឆ្លងដែនទៅប្រទេសវៀតណាមដោយមាន ត្រាក់ទ័រដឹកទៅដាក់កាណូតប៉ុកចៃ ឆ្លងដែនទៅវៀតណាមដោយសារពិបាកផ្លូវឡានធំចូល ដើម្បីបង្កភាពងាយស្រួលម្ចាស់ទំនិញបានធ្វើផ្លូវដើម្បីឲ្យរថយន្តដឹកចូលដល់កាណូតតែម្តង ហើយអាជ្ញាធរនិងសមត្ថកិច្ចពាក់ពន្ធ័ហាក់ប្រងើយកន្ដើយមិនអើពើនិងគ្មានវិធានការ ក្នុងការទប់ស្កាត់នោះឡើយ ពោលគឺដឹកចេញដោយសេរី។
ដោយមើលឃើញការដឹកជញ្ជូនតាមរថយន្តខ្នាតយក្ស យ៉ាងគគ្រឹកគគ្រេងបែបនេះមហាជនមានការសង្ស័យថា អាជ្ញាធរមានសមត្ថកិច្ចពាក់ពន្ធ័ទំនងជាត្រូវផ្លែត្រូវដងហេីយមេីលទៅទេីបរក្សាភាពស្ងៀមស្ងាត់មិនមានចំណាត់ការទប់ស្កាត់ឬបង្ក្រាប បានជាបណ្ដោយឲ្យរថយន្ដធំៗទាំងនោះដឹកទំនិញ ឆ្លងដែនតាមច្រករបៀងតំណាក់យាំដូងបានយ៉ាង រលូនបែបនេះ។
ប្រភពីម្ចាស់ទំនិញ សុំមិនបញ្ចេញឈ្មោះបានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានថា ពួកគាត់បានបង់ពន្ធគយផ្លូវ ច្រករួចហើយ ក៏ប៉ុន្តែដោយពេលថ្ងៃមានភ្លៀងខ្លាំងទើបខក ហើយពន្យាពេលដឹកចេញនៅពេលយប់ ។
បើតាមមន្ត្រីនគបាលម្នាក់សុំមិនបញ្ចេញឈ្មោះ បានលើកឡើង ថា ប៉ុស្តិ៍ ច្រករបៀង ឬដំណាក់យាំដូងនេះ គ្មានច្បាប់អនុញ្ញាតឲ្យដឹកទំនិញចេញឬចូលពីក្រៅប្រទេសទេ គឺច្បាប់អនុញ្ញាត ឲ្យនាំទំនិញចេញចូលតាមច្រកទ្វា ព្រំដែនអន្តរជាតិ ច្រកទ្វាព្រំដែនទ្វេភាគី ច្រកទ្វាតំបន់ព្រំដែន ហើយមានដាក់មន្ត្រីគយពិនិត្យ ទំនិញចេញចូល តែបើផ្ទុយពីនេះ ហើយដឹកទំនិញចេញចូលតាមច្រករបៀង ឬតាមដំណាក់ទាហាន ដោយគ្មានមន្ត្រីជំនាញពិនិត្យឯកសារទំនិញទេ គឺ ជាទំនិញគេចពន្ធហើយ ។
ពាក់ព័ន្ធបញ្ហាខាងលើនេះ អង្គភាពសារយើងបានទំនាក់ទំនងទៅលោកមេប៉ុស្តិ៍វរការពារព្រំដែនអនុសេនាតូចលេខ២ តំណាក់យាំដូងលោកបានប្រាប់ថា ទំនិញនេះជាប្រភេទខោអាវជជុះដឹកចូលទៅវៀតណាម ពាក់ព័ន្ធរឿងច្បាប់លោកមិនដឹងទេលោកឲ្យសួរទៅមេទីប៉េអឹមខេត្តទើបដឹងរឿងច្បាស់ ។
រឿងរថយន្តធំៗដឹកទំនិញឆ្លងដែនទៅប្រទេសវៀតណាម តាមច្រករបៀងតំណាក់យាំដូង ដែលក្រុមអ្នកសារព័ត៌មានបានចុះផ្សាយជាច្រេីនអង្គភាព ក៏បានផ្អាកមួយរយៈខ្លីស្រាប់តែនៅព្រឹកថ្ងៃទី១៧ខែកញ្ញាឆ្នាំ២០២២ សកម្មភាពផ្ទេឥវ៉ាន់ដាក់កាណូត យកទៅវៀតណានេះបានបន្តសកម្មភាពម្ដងទៀត ហេីយសកម្មភាពនេះនៅតែគ្មានសមត្ថកិច្ចពាក់ពន្ធ័បង្ក្រាបដដែល ។
ជុំវិញករណីនេះដែរអង្គភាពសារព័ត៌មានយើងនឹងរង់ចាំធ្វើការផ្សាយជាបន្តបន្ទាប់ប្រសិនបើមានការពន្យល់ឬបកស្រាយពីអាជ្ញាធរនិងសមត្ថកិច្ចឬសមុីភាគីពាក់ព័ន្ធទាំងអស់ដើម្បីឱ្យពលរដ្ឋអស់ការមន្ទិលសង្ស័យ៕