ខេត្ដស្វាយរៀង៖ រថយន្តដឹកទំនិញធុនធំៗជាច្រើនគ្រឿងបានសម្រុកដឹកទំនិញគេចពន្ធចូលតាមច្រករបៀង គោកតែក ស្រុកចន្ទ្រា ខេត្តស្វាយរៀងយ៉ាងអាណាធិបតេយ្យ ជាពិសេសជាងគេគឺនៅពេលយប់តែម្ដងដោយរំខានដល់បងប្អូនប្រជាពលរដ្ឋធ្វើឲ្យខូចផ្លូវក្នុងភូមិ ផ្លូវមានជង្ហុក ហើយពេលខ្លះបណ្ដាលឲ្យទាក់ដាច់ខ្សែភ្លើងរបត់រប៉ាយពេញផ្លូវផងដែរ ដែលជាក្តីបារម្ភសម្រាប់បងប្អូនប្រជាពលរដ្ឋរស់នៅទីនោះ ក្រែងមានគ្រោះថ្នាក់ណាមួយកើតឡើងដោយយថាហេតុ។ ពលរដ្ឋបានលួចខ្សឹបប្រាប់អ្នកសារព័ត៌មានយើងអោយដឹងថា រថយន្តធុនធំជាច្រើនគ្រឿងដឹកទំនិញសំពីងសំពោងទៅប្រទេសវៀតណាម ក្នុងរថយន្តនោះមានបង្កប់ទៅដោយគ្រឿងអេឡិចត្រូនិកជាច្រើន ដូចជា ម៉ាស៊ីនត្រជាក់ ម៉ាស៊ីនព្រីន និងទូទឹកកក..៘ ទំនិញទាំងនោះដឹកជញ្ជូនពីប្រទេសថៃឆ្លងកាត់ប្រទេសកម្ពុជាទៅប្រទេសវៀតណាមដោយគេចពន្ធមិនបានបង់ថវិកាចូលរដ្ឋនោះឡើយ ដោយគេសង្ស័យថាអាចនឹងចូលហោប៉ៅរបស់មន្ត្រីមួយចំនួនទៅវិញហើយមើលទៅ ជាពិសេសនៅតំបន់នោះស្ថិតក្រោមការគ្រប់គ្រងរបស់លោក វរសេនីយ៍ទោ យ៉ន សុផល មេបញ្ជាការវរសេនាតូចលេខ ៦០៩ តែម្តង។ ពលរដ្ឋបានដាក់ការសង្ស័យថាទំនងជាលោក យ៉ន សុផល មិនដឹងទេឬ ឬមួយដឹងហើយមិនមានចំណាត់ការ? មានរថយន្តធុនធំដឹកទំនិញគេចពន្ធជាច្រើនគ្រឿងនៅពេលយប់ ឆ្លងកាត់តាមច្រករបៀង (គោកតែក) ស្រុកចន្ទ្រា ទៅប្រទេសវៀតណាម ឬមួយអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធត្រូវរ៉ូវគ្នាអស់ហើយទេដឹងទើបរថយន្តទាំងនេះចេញចូលបានយ៉ាងរលូន បែបនេះ។ ពលរដ្ឋសង្ឃឹមជឿជាក់ លើឯកឧត្តម ម៉ែន វិបុល សូមជួយពិនិត្យមើលលោកអភិបាលស្រុកចន្ទ្រាផង ជាពិសេសគឺលោកវរសេនីយ៍ទោ យ៉ន សុផល មិនគួរបណ្ដែតបណ្ដោយឲ្យក្រុមរថយន្តធំៗទាំងនោះដឹកទំនិញគេចពន្ធបានយ៉ាងងាយស្រួលបែបនេះ។ ទោះជាយ៉ាងណាក្ដីពលរដ្ឋរង់ចាំមើលថាតើមន្ត្រីពាក់ព័ន្ធទាំងអស់នៅក្នុងស្រុកចន្ទ្រា ក៏ដូចជាលោកយ៉ន សុផល ហ៊ានពិនិត្យនិងមានចំណាត់ការការលើក្រុមរថយន្តដឹកទំនិញគេចពន្ធឆ្លងដែនទៅប្រទេសវៀតណាមដែរឬទេ? អង្គភាពសារព័ត៌មានយើងនិងរង់ចាំធ្វើការផ្សាយជាបន្តបន្ទាប់។ប្រសិនបើមានការពន្យល់ឬបកស្រាយ ពីរអាជ្ញាធរពាក់ព័ន្ធនិងសមុីភាគីរៀងរាល់ម៉ោងធ្វើការ ៕
Tag: បទល្មើសឆ្លងដែន
រថយន្តដឹកធ្យូងជាច្រើនគ្រឿងដឹកកាត់មុខមេព្រៃឃ្សឹមឆ្ពោះទៅកាត់តាមផ្លូវក្រញូងសែនជយ័ ស្រុកស្នួល ដោយមិនទាក់ក្រសែភ្នែកអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធ
(ខេត្តក្រចេះ) ៖មានសេចក្ដីរាយការណ៍មកថា ថ្មីៗនេះគេសង្កេតឃើញក្រុមរថយន្តដឹកធ្យូង ជាច្រើនគ្រឿង ដឹកចេញពីស្រពោចស្រែរនាម កាត់មុខមេព្រៃឃ្សឹមឆ្ពោះមកកាត់តាមផ្លូវក្រញូងសែនជយ័ ស្រុកស្នួល ខេត្ដក្រចេះ ចូលតាមច្រកទ្វាជាយឃ្លាំង យកទៅលក់នៅ ប្រទេសវៀតណាម ដោយរលូន ចំណែកសម្ថកិច្ច ដែលពាក់ពន្ធ័នៅទីនោះដូចមិនអើរពើចំពោះបទល្មើសនេះនោះទេ ចំពោះក្រុមឈ្មួញដឹកជញ្ជូនធ្យូងនេះហាក់មិនញញើតនិងអាជ្ញាធរមានសមត្ថកិច្ចធ្វើការបង្ក្រាបនោះឡើយ ពោលគឺដឹកដោយសេរី ។ ប្រភពបាន អះអាងថាមានអ្នកសារព័ត៌មាន ម្នាក់ ចេញមុខជួសអោយក្រុមឈ្មួញទាំងនោះដើម្បីរត់ការសម្របសម្រួលនៃការដឹកជញ្ជូនធ្យូងចេញទៅបានដោយរលូន ។ម្យ៉ាងវិញទៀតការដឹកជញ្ជូនធ្យូងបានយ៉ាងរលូនបែបនេះគឺនៅពេលដឹកជញ្ជូនធ្យូងចេញម្ដងៗតាមរថយន្តតែងតែមានអ្នករត់ការសែនព្រេនជូនសមត្ថកិច្ចជំនាញពាក់ព័ន្ធអស់ហើយរួមជាមួយច្រកព្រំដែនផងដែរទើបអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធមិនហ៊ានបង្ក្រាប។ មន្ដ្រីប្រចាំការបានលួចខ្សឹបប្រាប់អ្នកសាព័ត៌មានយើងថា រថយន្ដដឹកធ្យូងទាំងអស់នេះមិនមានលក្ខណៈគ្រប់គ្រាន់តាមបច្ចេកទេសច្បាប់ចរាចរណ៍នោះឡើយខុសពីរថយន្តដឹកទំនិញផ្សេងៗទៀតឯមន្ត្រីជំនាញពាក់ព័ន្ធទាំងអស់វិញមិនហ៊ានត្រួតពិនិត្យឡើយព្រោះថាមានអ្នករត់ការផ្លូវគ្រប់ច្រកល្ហកអស់ហើយ។ ជុំវិញករណីខាងលើនេះអង្គភាពសារព័ត៌មានយើងមិនអាចសុំការបំភ្លឺពីភាគីពាក់ព័ន្ធណាមួយបានឡើយទេ។ អង្គភាពសារព័ត៌មានយើងនឹងរង់ចាំការបកស្រាយបំភ្លឺឬពន្យល់ពីសមុីភាគីឬអាជ្ញាធរពាក់ព័ន្ធរៀងរាល់ម៉ោងធ្វើការ៕
ជនជាតិវៀតណាមជាច្រើននាក់សម្រុករត់ចេញតាមច្រកអន្តរជាតិបាវិតដើម្បីឆ្លងដែនទៅប្រទេសវៀតណាមវិញ ដោយមិនដឹងមូលហេតុ
(ខេត្តស្វាយរៀង )៖យ៉ាងហោចណាស់ មានជនជាតិវៀតណាមស្រី-ប្រុសប្រមាណជាង២០០នាក់ បាននាំគ្នាសម្រុកចេញតាមច្រកទ្វារព្រំដែនអន្តរជាតិបាវិតដើម្បីឆ្លងដែនទៅប្រទេសវៀតណាមវិញ ដោយសមត្ថកិច្ចដាក់ការសង្ស័យថា ជាអំពើជួញដូរមនុស្សពេលមានអាជ្ញាធរចុះពិត្យតាមកាស៊ីណូក្នុងក្រុងបាវិតត្រូវថៅកែដឹកចេញ ដើម្បីគេចពីការផាកពិន័យពីសមត្ថកិច្ច និងសង្ស័យជនជាតិវៀតណាមទាំងនោះ ចូលមកធ្វើការនៅក្នុងកាស៊ីណូដោយខុសច្បាប់ ឬថៅកែកាស៊ីណូប្រើល្បិចគ្មានប្រាក់បើកឲ្យបុគ្គលិកធ្វើចលាចលឱ្យបុគ្គលិកជាជនជាតិវៀតណាមរត់ចេញធ្វើឱ្យផ្អើលដល់មហាជន ក៏ដូចជា អាជ្ញាធរនិងសមត្ថកិច្ចតែម្តង ហើយគិតដល់វេលាម៉ោង៤និង១៤នាទីរសៀលថ្ងៃទី២៥ តុលា សមត្ថកិច្ចនៅមិនទាន់បញ្ជាក់ពីមូលហេតុចេញនេះទេ ។ បើតាមសមត្ថកិច្ចក្រុងបាវិតបានឲ្យដឹងថា ករណីផ្ទុះចលាចលនេះកើតឡើងនៅវេលាម៉ោង៤និង០០នាទីព្រឹកថ្ងៃទី២៥ តុលា ស្ថិតនៅចំណុចខាងមុខកាស៊ីណូឃីងក្រោណ ក្បែរច្រកទ្វារព្រំដែនអន្តរជាតិបាវិត សង្កាត់បាវិត ក្រុងបាវិត ខេត្ដស្វាយរៀង។ ប្រភពបន្តថា មុនពេលកើតហេតុ គេឃើញរថយន្តក្រុងមួយគ្រឿងដឹកជនជាតិវៀតណាមប្រមាណជា៥០នាក់បម្រុងចេញពីក្រុងបាវិត ឆ្ពោះទៅរាជធានីភ្នំពេញ ខណៈរថយន្តចេញមកដល់លើផ្លូវជាតិលេខ១ ស្រាប់តែមានជនជាត់វៀតណាមប្រមាណ១៥នាក់បានស្ទាក់រថយន្ត ហើយយកដុំថ្ម គប់រថយន្តបង្ខំឲ្យរថយន្តឈប់អ្នកនៅក្នុងរថយន្តបាននាំគ្នាវាយកញ្ចក់រថយន្តលោតចុះតាមបង្អួចខ្លះចុំតាមទ្វារបង្កឲ្យភ្ញាក់ផ្អើលតែម្តង ។ ប្រភពបន្តទៀតថា ដោយកាលពីវេលម៉ោង០៣ និង១៥នាទីយប់ទៀបភ្លឺ មានរថយន្តក្រុងចំនួន២គ្រឿងបានដឹកជនជាតិវៀតណាមចេញពីកាស៊ីណូ ម្តុំកាស៊ីណូឃីងក្រោណ និងកាស៊ី ម៉ុកបាយ ក្រុងបាវិតប្រមាណ១០០នាក់ឆ្ពោះទៅរាជធានីភ្នំពេញ លុះដល់ចំណុចស្ពានទន្លៀងទី២ ស្ថិតនៅភូមិទន្លៀង ឃុំរមាំងថ្កោល ស្រុកស្វាយទាប គឺជនជាតិវៀតណាមទាំងនោះ បានភ័យនាំគ្នាគោះរថយន្តឲ្យឈប់រួចនាំគ្នាចុះពីរថយន្តរត់គេចខ្លួនផងដែរ។ ចំណែកប្រភពមួយទៀតបានបង្ហើបឲ្យដឹងថា កាលពីយប់ទៀបភ្លឺថ្ងៃទី២៤ តុលា ២០២២ មានករណីចាប់បង្ខាំងមនុស្ស នៅក្នុងអគារមួយខាងក្រោយកាស៊ីណូឃីងក្រោណ ស្ថិតនៅភូមិបាវិតកណ្តាលសង្កាត់បាវិតក្រុងបាវិត ដោយជនរងគ្រោះជាជនជាតិវៀតណាមចំនួន០៣នាក់ […]
បង្ក្រាបជនជាតិវៀតណាម ចំនួន ៧នាក់ ឆ្លងដែនដោយខុសច្បាប់ ចូលមកនេសាទត្រី ក្នុងទឹកដីកម្ពុជានិងដកហូតសម្ភារៈនេសាទមួយចំនួន !
(ខេត្ដស្វាយរៀង) ៖ យោងតាមផេកស្នងការនគរបាលខេត្តស្វាយរៀងបានឲ្យដឹងថា កាលពីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២២ ម៉ោង១៣និង៣០នាទី កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបាសាក់ បានទទួលព័ត៌មានពីប្រជាការពារ នៅភូមិពោធិតារស់ ឃុំបាសាក់ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ថាមានប្រជាពលរដ្ឋវៀតណាមលួចឆ្លងដែនមកនេសាទត្រី(ដាក់មង)នៅក្នុងទឹកព្រែក ស្ថិតនៅភូមិពោធិតារស់ ឃុំបាសាក់ ស្រុកស្វាយជ្រំ ពីព្រំដែនកម្ពុជា -វៀតណាម មកដល់ទីតាំងចំងាយប្រហែល ៨,០០០ម៉ែត្រ ។ ក្រោយពីទទួលបានព័ត៌មាន និងដោយមានការចង្អុលបង្ហាញដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ពីលោកឧត្តមសេនីយ៍ត្រី ពេជ្រ វីរ: ស្នងការនគរបាលបាលខេត្តស្វាយរៀង កម្លាំងជំនាញស្រុកស្វាយជ្រំ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបាសាក់ កម្លាំងប៉ុស្តិ៍នគរបាលច្រកទ្វារតំបន់ស្រែបារាំង និងកម្លាំងប្រជាការពារ បានចេញប្រតិបត្តិការបង្ក្រាបករណីប្រជាពលរដ្ឋវៀតណាម ឆ្លងដែនដោយខុសច្បាប់ចូលមកនេសាទត្រី ក្នុងទឹកដីកម្ពុជា បាន ចំនួន ០៧នាក់ ស្រី ០៣នាក់ និង បានដកហូតវត្ថុតាងរួមមាន៖ ទូកម៉ាសុីនចំនួន ០៤ គ្រឿង ( ទូកជ័រចំនួន៣ គ្រឿង ទូកឈើចំនួន១ គ្រឿង ) និង ឧបករណ៍នេសាទ(មង) ចំនួន ៤២ដៃ ។ […]
ទូកជនជាតិវៀតណាមជាច្រើនគ្រឿងចេះបំបាំងកាយឆ្លងដែនចូលមកឆក់ត្រី នៅឃុំ បាសាក់ ស្រុកស្វាយជ្រំ!
(ខេត្ដស្វាយរៀង) ៖ ពលរដ្ឋល្អបានរាយការណ៍មកអង្គភាពសារព័ត៌មានយើងថា មានជនជាតិវៀតណាមជាច្រើនអ្នកបានជិះទូកលួចឆ្លងដែនខុសច្បាប់ចូលមកទឹកដីកម្ពុជាមកដើម្បីឆក់ត្រីយ៉ាងអាណាធិបតេយ្យ អាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធមិនអើពើ ។ ជាក់ស្ដែងនៅថ្ងៃទី០២ ខែតុលា ឆ្នាំ២០២២ នេះ មានជនជាតិវៀតណាមបានជិះទូកធ្វើសកម្មភាព ឆក់ត្រីជាច្រើនទូក ស្ថិតនៅក្នុងភូមិបាយ៉ាប ឃុំបាសាក់ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ។ ពលរដ្ឋបានលើកឡើងថាចំពោះទីតាំងមួយនេះពួកគាត់តែងតែឃើញជនជាតិវៀតណាមជិះទូកមកឆក់ត្រី ស្ទើរជារៀងរាល់ថ្ងៃ បើក្រឡេកមើលអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធនៅក្នុងមូលដ្ឋានវិញមិនបង្ក្រាបនោះឡើយ ដោយបណ្ដោយឲ្យជនជាតិវៀតណាមមកឆក់ត្រីយ៉ាងអនាធិបតេយ្យ ។ ពេលខ្លះជនជាតិវៀតណាមមកឆក់ត្រីហើយបានផ្ដាច់ម៉ង ត្រីរបស់ប្រជាពលរដ្ឋខ្មែរ ដាច់អស់ក៏មានដែរ ។ ជុំវិញករណីខាងលើនេះដែរ អង្គភាពសារព័ត៌មានយើងបានទំនាក់ទំនងទៅលោក សោម សុភ័ណ្ឌ អធិការស្រុកស្វាយជ្រំនៅថ្ងៃទី៣ ខែតុលា ឆ្នាំ២០២២នេះ លោកបានបញ្ជាក់ប្រាប់ថា លោកបានកោះប្រជុំកម្លាំងពាក់ព័ន្ធម្តងរួចហើយបើមានផែនការថ្មីលោកនិងផ្តលព័ត៌មានជូនបន្តទៀត។ ទោះជាយ៉ាងណាក្ដីបងប្អូនប្រជាពលរដ្ឋ សំណូមពរដល់អាជ្ញាធរពាក់ព័ន្ធទាំងអស់មេត្តាបង្ក្រាបជនជាតិវៀតណាមដែលមកឆក់ត្រីនៅទឹកដីក្នុងភូមិបាយ៉ាប ឃុំបាសាក់ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀងទាំងនេះផង បងប្អូនប្រជាពលរដ្ឋមានសង្ឃឹមជឿជាក់លើកឯកឧត្តមម៉ែន វិបុលអភិបាលខេត្តស្វាយរៀងនិងលោក ស្នងការខេត្ដស្វាយរៀងដែលទើបនិងកាន់ដំណែងថ្មីៗ លោកតែងតែដោះស្រាយរាល់បញ្ហាប្រឈមនានាជូនពលរដ្ឋកន្លងមក ពួកគាត់ សង្ឈឹម យ៉ាងមុតមាំថានិងមានចំណាត់ការចំពោះករណីជនជាតិវៀតណាមដែលមកឆក់ត្រីទាំងនេះប្រសិនបើពុំដូច្នេះទេពូជត្រីនឹងត្រូវបាត់បង់ ។ ជុំវិញករណីខាងលើនេះដែរអង្គភាពសារព័ត៌មានយើងនឹងរង់ចាំធ្វើការផ្សាយជាបន្តបន្ទាប់ប្រសិនបើមានការពន្យល់ឬបកស្រាយពីអាជ្ញាធរនិងសមត្ថកិច្ចឬសមុីភាគីពាក់ព័ន្ធទាំងអស់ដើម្បីឱ្យពលរដ្ឋអស់ការមន្ទិលសង្ស័យ៕
លោក មុយ បញ្ញារិទ្ធ ប្រធានការិយាល័យគយច្រកទ្វារព្រំដែនដា ហៅដូង៧ដើម កំពុងបើកដៃឲ្យឈ្មួញនាំទំនិញគេចពន្ធបង់មិនគ្រប់ ចេញពីប្រទេសវៀតណាម ចូលមកខ្មែរ ទាំងយប់ទាំងថ្ងៃ
(ខេត្តត្បូងឃ្មុំ)៖ លោក មុយ បញ្ញារិទ្ធ ប្រធានការិយាល័យគយច្រកទ្វារព្រំដែនដា ហៅដូង៧ដើម ល្បីល្បាញកាន់តែខ្លាំងខាងពុករលួយដុះស្លែ កំពុងបើកដៃឲ្យឈ្មួញនាំទំនិញគេចពន្ធបង់មិនគ្រប់ ចេញពីប្រទេសវៀតណាម ចូលមកខ្មែរ ទាំងយប់ទាំងថ្ងៃ ។ ប្រភពស្និទ្ធនឹងលោក មុយ បញ្ញារិទ្ធ បានឲ្យដឹងទៀតថា ក្រុមឈ្មួញ និងអាជីវករ នាំចេញជ័រកៅស៊ូស្អុយ ដំឡូងមី និងកសិផលផ្សេងៗ ទៅប្រទេសវៀតណាម តាមច្រកទ្វារព្រំដែនដា ក៏ជាប្រភពចំណូលដ៏សំខាន់ របស់លោក មុយ បញ្ញារិទ្ធ ផងដែរ។ ឈ្មួញធំៗ នាំចូល និងនាំចេញទំនិញតាមច្រកទ្វារព្រំដែនដា ហៅដូង៧ដើម សុទ្ធតែមានទំនាក់ទំនងជិតស្និទ្ធជាមួយលោក មុយ បញ្ញារិទ្ធ ដើម្បីឲ្យអាជីវកម្ម របស់ពួកគេអាចប្រព្រឹត្តទៅដោយរលូន។ ហេតុនេះលោក គុណ ញឹម អគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា គួរពិនិត្យឡើងវិញខ្លះផង ព្រោះក្នុងតំណែងជាប្រធានការិយាល័យគយច្រកដា ហៅច្រកដូង៧ដើម នៅពេលនេះគឺលោក មុយ បញ្ញារិទ្ធ ល្បីខាងពុករលួយពេញទំហឹង។ ប្រភពពីមន្ត្រីគយខេត្តត្បូងឃ្មុំ បានឲ្យដឹងទៀតថា ដោយសារអាងមានខ្នងបង្អែកក្រាស់នៅក្នុងអគ្គនាយកដ្ឋានគយ និងរដ្ឋករកម្ពុជា ទើបលោក មុយ […]
រថយន្តធុនធំដឹកទំនិញ ដែលគេសង្ស័យជាទំនិញគេចពន្ធ ឆ្លងដែនទៅប្រទេសវៀតណាម តាមច្រករបៀងតំណាក់យាំដូង នៅស្រុកស្វាយជ្រំ បន្តសកម្មភាពទៀតហេីយ សមត្ថកិច្ច ពាក់ពន្ធ័មិនបង្ក្រាប
ខេត្ដស្វាយរៀង ៖ មានសេចក្តីរាយការណ៍មកថាមានរថយន្តធន់យក្ស ជាច្រេីនគ្រឿងបានសម្រុកដឹកទំនិញខោអាវជជុះ ឆ្លងដែនទៅ វៀតណាម តាមច្រករបៀង តំណាក់យាំដូង យ៉ាងគគ្រឹកគគ្រេង សង្ស័យជាទំនិញគេចពន្ធ នៅចំណុចប៉ុស្តិ៍ទាហានវរការពារព្រំដែន កងអនុសេតូចលេខ២ តំណាក់យាំដូង ស្ថិតនៅភូមិភូមិតាស្អាង ឃុំកំពង់ចំឡង ស្រុកស្វាយជ្រំ ខេត្ដស្វាយរៀង ។ កាលពីពេលថ្មីៗនេះ មានខោអាវជជុះត្រូវបានរថយន្តធន់ធំ ដឹកសម្រុកចេញតាមច្រករបៀងតំណាក់យាំដូង ឆ្លងដែនទៅប្រទេសវៀតណាមដោយមាន ត្រាក់ទ័រដឹកទៅដាក់កាណូតប៉ុកចៃ ឆ្លងដែនទៅវៀតណាមដោយសារពិបាកផ្លូវឡានធំចូល ដើម្បីបង្កភាពងាយស្រួលម្ចាស់ទំនិញបានធ្វើផ្លូវដើម្បីឲ្យរថយន្តដឹកចូលដល់កាណូតតែម្តង ហើយអាជ្ញាធរនិងសមត្ថកិច្ចពាក់ពន្ធ័ហាក់ប្រងើយកន្ដើយមិនអើពើនិងគ្មានវិធានការ ក្នុងការទប់ស្កាត់នោះឡើយ ពោលគឺដឹកចេញដោយសេរី។ ដោយមើលឃើញការដឹកជញ្ជូនតាមរថយន្តខ្នាតយក្ស យ៉ាងគគ្រឹកគគ្រេងបែបនេះមហាជនមានការសង្ស័យថា អាជ្ញាធរមានសមត្ថកិច្ចពាក់ពន្ធ័ទំនងជាត្រូវផ្លែត្រូវដងហេីយមេីលទៅទេីបរក្សាភាពស្ងៀមស្ងាត់មិនមានចំណាត់ការទប់ស្កាត់ឬបង្ក្រាប បានជាបណ្ដោយឲ្យរថយន្ដធំៗទាំងនោះដឹកទំនិញ ឆ្លងដែនតាមច្រករបៀងតំណាក់យាំដូងបានយ៉ាង រលូនបែបនេះ។ ប្រភពីម្ចាស់ទំនិញ សុំមិនបញ្ចេញឈ្មោះបានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានថា ពួកគាត់បានបង់ពន្ធគយផ្លូវ ច្រករួចហើយ ក៏ប៉ុន្តែដោយពេលថ្ងៃមានភ្លៀងខ្លាំងទើបខក ហើយពន្យាពេលដឹកចេញនៅពេលយប់ ។ បើតាមមន្ត្រីនគបាលម្នាក់សុំមិនបញ្ចេញឈ្មោះ បានលើកឡើង ថា ប៉ុស្តិ៍ ច្រករបៀង ឬដំណាក់យាំដូងនេះ គ្មានច្បាប់អនុញ្ញាតឲ្យដឹកទំនិញចេញឬចូលពីក្រៅប្រទេសទេ គឺច្បាប់អនុញ្ញាត ឲ្យនាំទំនិញចេញចូលតាមច្រកទ្វា ព្រំដែនអន្តរជាតិ ច្រកទ្វាព្រំដែនទ្វេភាគី ច្រកទ្វាតំបន់ព្រំដែន ហើយមានដាក់មន្ត្រីគយពិនិត្យ ទំនិញចេញចូល […]
រថយន្តធុនធំជាច្រើនគ្រឿងកំពុងដឹកទំនិញខោអាវជជុះ ឆ្លងដែនទៅប្រទេសវៀតណាម យ៉ាងគគ្រឹកគគ្រេង តាមច្រករបៀងតំណាក់យាំដូង នៅស្រុកស្វាយជ្រំ !
(ខេត្ដស្វាយរៀង) ៖ មានសេចក្តីរាយការណ៍មកថាមានរថយន្តធុនយក្ស បានសម្រុកដឹកទំនិញខោអាវជជុះ ឆ្លងដែនទៅ វៀតណាម តាមច្រករបៀង តំណាក់យាំដូង យ៉ាងគគ្រឹកគគ្រេង សង្ស័យជាទំនិញគេចពន្ធ នៅចំណុចប៉ុស្តិ៍ទាហានវរការពារព្រំដែន កងអនុសេតូចលេខ២ តំណាក់យាំដូង ស្ថិតនៅភូមិភូមិតាស្អាង ឃុំកំពង់ចំឡង ស្រុកស្វាយជ្រំ ខេត្ដស្វាយរៀង ។ កាលពីពេលថ្មីៗនេះ មានខោអាវជជុះត្រូវបានរថយន្តធុនធំ ដឹកសម្រុកចេញតាមច្រករបៀងតំណាក់យាំដូង ឆ្លងដែនទៅប្រទេសវៀតណាមដោយមាន ត្រាក់ទ័រដឹកទៅដាក់កាណូតប៉ុកចៃ ឆ្លងដែនទៅវៀតណាមដោយសារពិបាកផ្លូវឡានធំចូល តែដើម្បីបង្កភាពងាយស្រួលម្ចាស់ទំនិញបានធ្វើផ្លូវដើម្បីឲ្យរថយន្តដឹកចូលដល់កាណូតតែម្តង ហើយអាជ្ញាធរនិងសមត្ថកិច្ចពាក់ពន្ធ័ហាក់ប្រងើយកន្ដើយមិនអើពើនិងគ្មានវិធានការ ក្នុងការទប់ស្កាត់នោះឡើយ ពោលគឺដឹកចេញដោយសេរី។ ដោយមើលឃើញការដឹកជញ្ជូនតាមរថយន្តខ្នាតយក្ស យ៉ាងគគ្រឹកគគ្រេងបែបនេះមហាជនមានការសង្ស័យថា អាជ្ញាធរនិងសមត្ថកិច្ចពាក់ពន្ធ័ទំនងជាត្រូវផ្លែត្រូវដងឬ ក៍លួចខ្សឹបគ្នាអស់ហើយទេដឹងបានជារក្សាភាពស្ងៀមស្ងាត់មិនមានចំណាត់ការទប់ស្កាត់ទើបបណ្ដោយឲ្យរថយន្ដធំៗដឹកទំនិញ ឆ្លងដែនតាមច្រករបៀងតំណាក់យាំដូងបានយ៉ាង រលូនបែបនេះ។ ប្រភពីម្ចាស់ទំនិញ សុំមិនបញ្ចេញឈ្មោះបានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានយើងថា ពួកគាត់បានបង់ពន្ធគយផ្លូវ ច្រករួចហើយ ក៏ប៉ុន្តែដោយពេលថ្ងៃមានភ្លៀងខ្លាំងទើបខក ហើយពន្យាពេលដឹកចេញនៅពេលយប់ ។ បើតាមមន្ត្រីនគបាលម្នាក់សុំមិនបញ្ចេញឈ្មោះ បានលើកឡើង ថា ប៉ុស្តិ៍ ច្រករបៀង ឬដំណាក់យាំដូងនេះ គ្មានច្បាប់អនុញ្ញាតឲ្យដឹកទំនិញចេញឬចូលពីក្រៅប្រទេសទេ គឺច្បាប់អនុញ្ញាត ឲ្យនាំទំនិញចេញចូលតាមច្រកទ្វា ព្រំដែនអន្តរជាតិ ច្រកទ្វាព្រំដែនទ្វេភាគី ច្រកទ្វាតំបន់ព្រំដែន ហើយមានដាក់មន្ត្រីគយពិនិត្យ ទំនិញចេញចូល […]
ដើមឈើចាន់មួយដើមបម្រុងឆ្លងដែនទៅប្រទេសវៀតណាមទាំងកណ្តាលអាធ្រាត ទំនងបែកការ ទម្លាក់ទុកនៅក្បែរ ព្រំដែនក្រុងបាវិត ខេត្ដស្វាយរៀង
(ខេត្តស្វាយរៀង)៖ ក្រុមឈ្មួញបានដឹកដើមឈើចាន់មួយដើមបម្រុងឆ្លងដែនទៅប្រទេសវៀតណាម ក៏ប៉ុន្តែទំនងបែកការ សមត្ថកិច្ចបានឃាត់ឲ្យត្រឡប់ក្រោយវិញ ដឹកយកទៅទម្លាក់ទុកនៅជិតភូមិប្រជាពលរដ្ឋក្បែព្រំដែន ធ្វើឲ្យឈ្មួញខឹងសម្បារ ហើយនិយាយថា រត់ការបង់ផ្លូវឲ្យសមត្ថកិច្ចអស់ជិត២ពាន់ដុល្លាររួចហើយមិនបានឆ្លងដែនទៀត។ ករណីឈ្មួញដឹកដើមឈើចាន់ បម្រុងឆ្លងដែនទៅប្រទេសវៀតណាមនេះកើតឡើងកាលពីវេលាម៉ោង១និង១០នាទីយប់រំលងអាធ្រាតឈានចូលថ្ងៃទី០៧សីហាឆ្នាំ២០២២នៅចំណុចច្រករបៀងធ្លក ស្ថិតនៅភូមិធ្លក សង្កាត់ច្រកម្ទេស ក្រុងបាវិត ខេត្ដស្វាយរៀង។ បើតាមអ្នកបើកបររថយន្តដឹកដើមឈើចាន់នោះបានប្រាប់មកអ្នកសារព័ត៌មានយើងថា ដើមឈើចាន់មួយដើមនេះដឹក មកពីខេត្តកំពង់ស្ពឺ ឆ្លងកាត់ខេត្តកណ្តាល ខេត្តព្រៃវែង តាមផ្លូវជាតិលេខ១ មកខេត្តស្វាយរៀង ដើមឈើចាន់នេះមានទំហំមុខកាត់ប្រមាណជាង២ម៉ែត្រកម្ពស់មិនទាន់កាត់ មែក កម្ពស់ជាង១០ម៉ែត្រ ។ ប្រភពបន្តទៀតថា ការចំណាយឲ្យសមត្ថកិច្ចតាមផ្លូវអស់ជិត២,០០០ដុល្លារដើម្បី ឆ្លងព្រំដែនចូលទឹកដីប្រទេសវៀតណាម។ ប្រភពបន្តទៀតថា ការរកស៊ីដឹកដើមឈើឆ្លងព្រំដែនទៅលក់ឲ្យឈ្មួញវៀតណាមនេះ គឺជិត១ឆ្នាំមកហើយ មានដើមម្ជូរអំពឹល ដើមធ្នង់ ដើមចាន់ ដើមរាំងភ្នំ និយាយរួមគឺដើមឈើ ធំៗ វៀតណាមគេទិញយកទៅដាំ នៅសួនច្បារឬនៅមុខសណ្ឋាគារក្នុងប្រទេសវៀតណាម។ ប្រភពបន្តថាកន្លងមកគឺជួនកាល ដឹកចេញតាមច្រករបៀងក្នុងស្រុកចន្រ្ទា ជួនកាលដឹកចេញតាមច្រករបៀងស្រុកស្វាយទាប និងចេញតាមច្រករបៀងក្រុងបាវិត នៃខេត្ដស្វាយរៀង។ ទាក់ទិននិងករណីនេះដែរ អង្គភាពសារព័ត៌មានយើងមិនអាចរកការសុំបំភ្លឺ ពីសមត្ថកិច្ចដែលឈរជើងតាមច្រករបៀងទាំង៣ស្រុកក្រុងខាងលើនេះបាននៅឡើយទេ ចំណែកមន្ត្រីនគរបាលច្រករបៀងធ្លក បានឆ្លើយយ៉ាងខ្លីថា ប៉ុស្តិ៍ព្រំដែនធ្លកមិនអនុញ្ញាតិឲ្យឈ្មួញដឹកដើមឈើឆ្លងដែនដោយខុសច្បាប់ឡើយត្រូវតែបង្ក្រាប។ អង្គភាពសារព័ត៌មានយើងនឹងរង់ចាំធ្វើការផ្សាយជាបន្តបន្ទាប់ប្រសិនបើមានការពន្យល់ឬបកស្រាយពីអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធឬសមុីភាគីរៀងរាល់ម៉ោងធ្វើការ៕
ចាប់រថយន្ត ០១គ្រឿង រឹបអូសប្រហិត និងសាច់មាន់បង្កក ចំនួន ៤.០០០គីឡូក្រាម នៅស្រុកព្រៃឈរ
(ខេត្តកំពង់ចាម)៖កាលពីវេលាម៉ោង០៩ និង៣០នាទី ព្រឹក នាថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២ ក្រុមការងារអន្តរាគមន៍បង្ក្រាបបទល្មើសចលនាសត្វ នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ សហការជាមួយការិយាល័យផលិតកម្ម និងបសុព្យាបាល នៃមន្ទីរកសិកម្មខេត្តកំពង់ចាម និងអធិការស្រុកព្រៃឈរ ចុះស្ទាក់ចាប់រថយន្ត ០១គ្រឿង ដឹកផលិតផលមានដើមកំណើតពីសត្វ (ប្រហិត និងសាច់មាន់បង្កក) គ្មានលិខិតអនុញ្ញាត ចំនួន ៤.០០០គីឡូក្រាម នៅចំណុចលើផ្លូវជាតិ៧ ភូមិដូនដី ឃុំជ្រៃវៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម ។ តាមការឲ្យដឹងពីមន្ត្រីជំនាញ គូសបញ្ជាក់ថា ការចុះចាប់ឃាត់នេះ ដោយមានការបញ្ជាផ្ទាល់ ពីឯក ឧត្តម តាន់ ផាន់ណារ៉ា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ សហការជាមួយសមត្ថកិច្ចជំនាញ ស្រុកព្រៃឈរ ចុះស្ទាក់ចាប់រថយន្ត ០១គ្រឿង នោះ ម៉ាក Sangyong Istana ពណ៌ស ជាប្រភេទរថយន្តដឹកឣ្នកដំណើរ ១៥កៅឣី ពាក់ស្លាកលេខភ្នំពេញ 2AB-7412 ដឹកផលិតផលមានដើមកំណើតពីសត្វ (ប្រហិត និងសាច់មាន់បង្កក) […]