ព័ត៌មានសន្តិសុខសង្គម

ឃាត់ខ្លួន ថៅកែហាងខារ៉ាអូខេម្នាក់ និងជនសង្ស័យប្រុសស្រី៤នាក់ ដែលបានល្មើសនិងវិធានរដ្ឋបាល របស់អាជ្ញាធរមានសមត្ថកិច្ច.!

(កោះកុង) ÷ កម្លាំងប៉ុស្តិ៍រដ្ឋបាលស្មាច់មានជ័យ សហការជាមួយកម្លាំងអាជ្ញាធរ នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង ២១.៣០នាទី បានចុះប្រតិបត្តិការឃាត់ខ្លួនជនសង្ស័យចំនួន៥នាក់ នៅចំណុចហាងខារ៉ាអូខេ«កុលាបស» ស្ថិតក្នុងភូមិ៣ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ។

សមត្ថកិច្ចបានអោយដឹងថា ការឃាត់ខ្លួននេះ បានធ្វើឡើងក្រោយជនសង្ស័យ បានធ្វើសកម្មភាពល្មើសវិធានការរដ្ឋបាល និងរារាំងបង្ករជាឧបសគ្គដល់សមត្ថកិច្ច ក្នុងការនុវត្តវិធានការរដ្ឋបាល ។

សមត្ថកិច្ចបានបញ្ជាក់ទៀតថា ជនសង្ស័យដែលបានឃាត់ខ្លួន ទី១.ឈ្មោះ សេន បញ្ញា ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរឥស្លាម មុខរបរ កម្មករ ទីលំនៅបច្ចុប្បន្ន ភូមិ២ ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា

ទី២. ឈ្មោះ យីង ភេទស្រី អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរនារីខារ៉ាអូខេ ទីលំនៅបច្ចុប្បន្ន ភូមិ៣ សង្កាត់ស្មាច់មានជ័យ

ទី៣. ឈ្មោះ ញឹប រ៉ាត់ ភេទស្រី អាយុ៣៣ ឆ្នាំ ជនជាតិខ្មែរ មុខរបរនារីខារ៉ាអូខេ ទីលំនៅបច្ចុប្បន្ន ភូមិ៣ សង្កាត់ស្មាច់មានជ័យ

ទី៤. ឈ្មោះ សុខ ណូ ភេទស្រី អាយុ៣០ ឆ្នាំ ជនជាតិខ្មែរ មុខរបរថៅកែខារ៉ាអូខេ ទីលំនៅបច្ចុប្បន្នភូមិ ៣សង្កាត់ ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ

និង៥. ឈ្មោះ អួង បញ្ញា ភេទប្រុស អាយុ ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ប្រេង ទីលំនៅបច្ចុប្បន្នភូមិ៣ ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ។

 

បច្ចុប្បន្ន សមត្ថកិច្ចជំនាញ កំពុងកដាងសំណុំរឿងដើម្បីបញ្ជូនជនសង្ស័យទាំង៥នាក់ ទៅការិយាល័យជំនាញចាត់ការបន្តតាមនីតិវិធី ។

adm

Leave a Reply

Your email address will not be published. Required fields are marked *