(ខេត្តកណ្តាល)៖ក្រោមការដឹកនាំបញ្ជាពីលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្តស្នងការនគរបាលខេត្តកណ្តាល និងដឹកនាំពដោយលោកឧត្តមសេនីយ៍ត្រីលោកឡាក់ម៉េងធី
នៅថ្ងៃទី០១ខែឧសភា ឆ្នាំ២០២៣កម្លាំងការិយាល័យជំនាញ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកកណ្តាលស្ទឹងបានធ្វើការបង្ក្រាប
ករណីលួចមានស្ថានទម្ងន់ទោស(កាប់យកម៉ូតូ)។
កើតហេតុថ្ងៃទី៣០ ខែមេសាឆ្នាំ២០២៣ វេលាម៉ោង០១.៤០នាទី
ចំណុចលេីផ្លូវជាតិលេខ២ភូមិព្រៃតាតូចឃុំបឹងខ្យាងស្រុកកណ្ដាលស្ទឹងខេត្តកណ្ដាល។
ជនរងគ្រោះ០២នាក់
១.ឈ្មោះផានគីមហុង ភេទប្រុសអាយុ១៦ឆ្នាំ មានទីលំនៅភូមិស្រុកចេកឃុំបឹងខ្យាងស្រុកកណ្ដាលស្ទឹងខេត្តកណ្ដាលមុខរបរមុខរបរជាងឈេី។
២.ឈ្មោះពៅ លីណា ភេទស្រីអាយុ១៦ឆ្នាំមុខរបរកម្មការនីរោងចក្រ មានទីលំនៅភូមិព្រែកត្រែងសង្កាត់សិត្បូក្រុងតាខ្មៅខេត្តកណ្ដាល។
ជនសង្ស័យ០៧នាក់ (ឃាត់ខ្លួនបាន០៥នាក់ គេចខ្លួន០២នាក់)។
១.ឈ្មោះរ័ត្ន ភារៈប្រុស អាយុ១៥ឆ្នាំមុខរបរ កម្មកររោងចក្រមានទីលំនៅភូមិមាត់បឹងឃុំទ្រាស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល(ឃា
ត់ខ្លួន)។
២.ឈ្មោះហុីមពិសីភេទប្រុសអាយុ១៦ឆ្នាំមុខរបរមិនពិតប្រាកដមានទីលំនៅភូមិដូនវង្សឃុំទ្រាស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល(ឃាត់ខ្លួន)។
៣.ឈ្មោះសំ តុលាភេទប្រុសអាយុ១៦ឆ្នាំមុខរបរមិនពិតប្រាកដមានមានទីលំនៅភូមិកាប់លាវឃុំទ្រាស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល(ឃាត់ខ្លួន)។
៤.ឈ្មោះម៉ាកសម្បត្តិ ភេទប្រុសអាយុ១៦ឆ្នាំ មុខរបរសិស្សមានទីលំនៅភូមិជ្រលងឃុំត្បែងស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។(ឃាត់ខ្លួន)
៥.ឈ្មោះប៊ិតសុខយី ភេទប្រុសអាយុ១៧ឆ្នាំ មុខរបរសិស្សមានទីលំនៅភូមិខ្នារឃុំក្រាំងធ្នុងស្រុកបាទីខេត្តតាកែវ។ (ឃាត់ខ្លួន)
សមត្ថកិច្ចបន្តថា!ចំពោះវត្ថុតាងចាប់យករួមមាន
ម៉ូតូ០៤គ្រឿង។
កាំបិតផ្គាក់ដងឬស្សីផ្លែដែកប្រវែង៨០សង់ទីម៉ែត្រ១ដើមនិង
កាំបិតកាចែតដងដែកផ្លែដែកប្រវែង៣៧សង់ទីម៉ែត្រ០១ដើម។
បើតាមសមត្ថកិច្ចបានឲ្យដឹងថា!
នៅថ្ងៃទី២៩ខែមេសាឆ្នាំ២០២៣វេលាម៉ោង២០:២០នាទី ជនរងគ្រោះកំពុងនៅផ្ទះពេលនោះមិត្តភ័ក្ដិ០២នាក់ទៀតឈ្មោះ នុតភេទប្រុសអាយុ១៧ឆ្នាំ រស់នៅភូមិព្រៃតាថុក ឃុំព្រែកស្លែងនិងឈ្មោះ អ៊ែមភេទប្រុសអាយុ១៥ឆ្នាំរស់នៅភូមិព្រៃតាតូចឃុំបឹងខ្យាងបានជិះម៉ូតូមកយកខ្លួនទៅមេីលល្ខោននៅវត្តកោះសុក្រំស្ថិតនៅឃុំទ្រា រហូតដល់ម៉ោង ២១:២០នាទី ជនរងគ្រោះនិងមិត្តភ័ក្តិបានត្រឡប់មកផ្ទះវិញ ពេលទៅដល់ផ្ទះជនរងគ្រោះបានយកម៉ូតូរបស់ខ្លួនខាងលើឌុបមិត្តភ័ក្ដិឈ្មោះនុត ទៅលេងមាត់ទន្លេតាខ្មៅដេីម្បីជួបសង្សារ រហូតដល់ម៉ោង ២៣:០៥នាទី ជនរងគ្រោះបានឌុបសង្សាររបស់ខ្លួនខាងលេី និងឈ្មោះនុតត្រឡប់មកវិញពេលជនរងគ្រោះជូនឈ្មោះ នុតដល់ផ្ទះខ្លួននិងមិត្តភ័ក្ដិបាននាំគ្នាផឹកស្រាបៀរអស់០៨កំប៉ុង។
លុះដល់ម៉ោង០១:២០នាទីឈានចូលថ្ងៃទី៣០ខែឆ្នាំដដែល ជនរងគ្រោះបានឌុបសង្សាររបស់ខ្លួនទៅចេញពីផ្ទះឈ្មោះនុត ទៅលេងចែឈ្មោះ ញ៉ាញដែលធ្វើការនៅហាង KTVយីហោម៉ន រតនាពេលទៅទៅដល់ឈ្មោះញ៉ាញកំពុងជាប់រវល់ជនរងគ្រោះនិងសង្សារបានអង្គុយលេងប្រហែល១០នាទីខ្លួននិងសង្សារបានជិះម៉ូតូត្រឡប់ទៅផ្ទះវិញតាមបណ្ដោយផ្លូវជាតិលេខ២ រហូតទៅដល់កន្លែងកេីតហេតុស្រាប់តែបក្ខពួករបស់ជនសង្ស័យខាងលេី បានធ្វើសកម្មភាពកាប់ទៅលេីជនរងគ្រោះមួយកាំបិតផ្គាក់ចំដេីមដៃខាងឆ្វេងតែមិនមុតភ្លាមនោះជនរងគ្រោះបានផ្តួលម៉ូតូរត់ចូលក្នុងភូមិឲ្យគេជួយពេលនោះជនរងគ្រោះបានស្គាល់បក្ខពួករបស់ជនសង្ស័យ០២នាក់រួចបានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងខ្យាងពេលទទួលបានព័ត៌មានភ្លាមកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងខ្យាងសហការជាមួយកម្លាំងជំនាញផ្នែកព្រហ្មទណ្ឌស្រុកកណ្ដាលស្ទឹង ធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ០៥នាក់រួមទាំងវត្ថុតាងបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលស្រុកកណ្ដាលស្ទឹងដេីម្បីធ្វើសាកសួរនាំនិងកសាងសំណុំរឿងបញ្ចូនខ្លួនទៅតុលាការដើម្បីចាត់ការតាមនិតិវិធីច្បាប់៕