ព័ត៌មានរាយការណ៍ ព័ត៌មានសន្តិសុខសង្គម

តើលោកអធិការស្រុកសុីធរកណ្តាលទើបឡើងថ្មីមានសមត្ថភាពបង្រាប សង្វៀនជល់មាន់ដុះស្លែរ នៅក្នុងឃុំព្រៃទទឹង បានដែរឫទេ,,,?

ព្រៃវេង៖ ពលរដ្ឋសូមសុំណូមពរដល់លោកមាស សុភាព អធិការស្រុកសុីធរកណ្តាលទើបឡើងថ្មី

ជួយចុះបង្រាបក្រុមអ្នកញៀនល្បែងជល់មាន់មួយក្រុម ដែលបានផ្តុំក្បាលគ្នា លួចបើកសង្វៀនលេងល្បែងជល់មាន់ដុះស្លែរ មួយកន្លែងនៅចំនុចទន្លេតូច បើកលេងជារៀងរាល់ថ្ងៃ ស្ថិតនៅក្នុងភូមិឈើទាល ឃុំព្រៃទទឹង ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង។ ខណះពេលដែលអស់លោកអាជ្ញាធរប៉ុសិ៍ បានរក្សាភាពស្ងៀមស្ងាត់ ផ្គើននិងបទ
បញ្ជា របស់សម្តេចតេជោហ៊ុនសែន ស្តីពីការទប់ស្កាត់ និងបង្ក្រាបបទល្មើសល្បែងស៊ីសង នៅទូទាំងប្រទេសកម្ពុជា។

សូមជម្រាបថា? កាលថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ ២០២២ កន្លងទៅនេះ សម្ដេចតេជោ ហ៊ុន សែន បានចេញបទបញ្ជា ដាច់ណាត់មួយ ឲ្យអភិបាលរាជធានីខេត្ត ទាំង ២៥ ខេត្តក្រុង ត្រូវបិទទីតាំងបនល្បែងសុីសង គ្រប់ប្រភេទ ទាំងអស់ឧ្យខាងតែបាន។ សម្តេចតេជោហ៊ុនសែន បានបញ្ជាក់យ៉ាងច្បាស់ដាច់ណាត់ទៀតថា អាជ្ញាធរនិងសមត្ថកិច្ចស្រុក ក្រុង ខេត្តណា ដែលមិននាំគ្នាទប់ស្កាត់និងបង្ក្រាប បទល្មើសល្បែងស៊ីសង នៅក្នុងមូលដ្ឋានរបស់ខ្លួនទេ? អាជ្ញាធរនិងសមត្ថកិច្ចទាំងនោះ និងត្រូវប្រឈមបាត់បង់តំណែងទៀតផង ។

ករណីល្បែងសុីសងខុសច្បាប់ជល់មាន់នេះដែរ អង្គភាពសារព័ត៌មាន,ម្ចាស់ទន្លេមេគង្គយើងបានសុំការបំភ្លឺពីលោកមាស សុភាព អធិការស្រុកសុីធរកណ្តាលតាមទូរស័ព្ទតែខលមិនចូល ហើយបានដាក់តាមប្រព័ន្វតេឡេក្រាម តែលោកមើលហើយមិនតម។

មហានជននៅក្នុងឃុំព្រៃទទឹង ស្រុកស៊ីធរកណ្តាល   បានលើកឡើងថា ទីតាំងសង្វៀនជល់មាន់ដុះស្លែរខាងលើនេះ ហើយថែមទាំងផ្គើននិងបទបញ្ជា របស់សម្តេចតេជោហ៊ុនសែន ទៀតសោធន៌នោះ? សង្ស័យអស់លោកអាចនិងត្រូវថ្នាំសណ្តំ ឬទីតាំងសង្វៀនជល់មាន់ដុះស្លែរខាងលើនេះ អាចជាឆ្នាំងបាយរបស់អស់លោកទៀតផងក៏មិនដឹង ទើបបានជាអស់លោក រក្សាភាពស្ងៀមស្ងាត់បែបនេះនោះ៕

adm

Leave a Reply

Your email address will not be published. Required fields are marked *