សូមជម្រាបថា គិតត្រឹមព្រឹកថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ៥២,៣៥០នាក់ ក្នុងនោះអ្នកជាសះស្បើយសរុបចំនួន ៤៥,៥០៨នាក់ និងស្លាប់សរុបចំនួន ៦៦០នាក់ ៕
Related Articles
អគ្គិភ័យឆាបឆេះផ្ទះឈើ១ខ្នងអស់ទាំងស្រុង និងផ្ទះថ្ម១ល្វែងនៅជាប់គ្នាខូចខាត៤០% នៅ ខណ្ឌមានជ័យ
(ភ្នំពេញ) ៖ គ្រោះអគ្គិភ័យមួយបានឆាបឆេះផ្ទះឈើ១ខ្នងអស់ទាំងស្រុង និងផ្ទះថ្ម១ល្វែងទៀតដែលនៅជាប់គ្នារងការខូចខាតស្ទើរពាក់កណ្ដាល បង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ចមូលដ្ឋាននិងមន្ត្រីបង្ការ ពន្លត់អគ្គិភ័យចុះមកធ្វើអន្តរាគមន៍ នាវេលាម៉ោង១២និង៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២ នៅតាមបណ្ដោយផ្លូវបេតុងលេខ៥៣ ក្នុងភូមិត្នោតជ្រំុ សង្កាត់បឹងទំពុនទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋបានឱ្យដឹងថា នៅយប់កើតហេតុគេឃើញមានផ្សែងហុយទ្រលោមលាយឡំនឹងអណ្ដាតភ្លើងឆេះយ៉ាងសន្ធោសន្ធៅចេញពីផ្ទះរងគ្រោះដែលធ្វើអំពីឈើខាងលើថ្មក្រោម រួចក៏មានការស្រែកឆោឡោផ្អើលដល់ម្ចាស់ផ្ទះប្រមូលសម្ភារមានតម្លៃចេញមកខាងក្រៅ និងទាក់ទងទៅសមត្ថកិច្ចមូលដ្ឋានដើម្បីសុំការអន្តរាគមន៍បាញ់ទឹកពន្លត់ ។ បន្ទាប់ពីទទួលបានព័ត៌មាននៃករណីអគ្គិភ័យខាងលើនេះភ្លាម កម្លាំងសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ហើយទាក់ទងទៅកម្លាំងសមត្ថកិច្ចជំនាញបង្ការ ពន្លត់អគ្គិភ័យចេញរថយន្តពន្លត់អគ្គិភ័យមកធ្វើអន្តរាគមន៍បាញ់ពន្លត់យ៉ាងញាប់ដៃញាប់ជើង ដោយប្រើទឹកអស់ចំនួន៦ឡាននិងប្រើពេលវេលាប្រមាណ១ម៉ោងទើបធ្វើឱ្យភ្លើងរលត់ទៅវិញជាស្ថាពរ ។ ក្នុងករណីអគ្គិភ័យនេះ តាមប្រភពពីប្រជាពលរដ្ឋបានប្រាប់ឱ្យដឹងថា ផ្ទះរងគ្រោះខាងលើគឺឧស្សាហ៍ទុស្សេខ្សែភ្លើងណាស់ ហើយនៅយប់កើតហេតុនេះក៏កើតចេញពីការទុស្សេខ្សែភ្លើងដែរ ទើបបណ្ដាលឲ្យមានការឆាបឆេះផ្ទះសង់ពីឈើខាងលើថ្មខាងក្រោមចំនួន១ខ្នងទាំងស្រុង និងផ្ទះថ្ម១ល្វែងទៀតដែលនៅជាប់គ្នាក៏រងការខូចខាតស្ទើរតែពាក់កណ្ដាលដែរ តែក្នុងហេតុការណ៍នេះមិនបង្កគ្រោះថ្នាក់ដល់មនុស្សណាម្នាក់នោះឡើយ ៕
ឯកឧត្តម អ៊ុន ចាន់ដាអភិបាលខេត្តកំពង់ចាម៖ សន្តិភាពត្រូវបានចាត់ទុកជាមូលដ្ឋានគ្រឹះនៃសិទ្ធិមនុស្ស និងការអភិវឌ្ឍន៍
(ខេត្ដកំពង់ចាម)៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានថ្លែងថា សន្តិភាពត្រូវបានចាត់ទុកជាមូលដ្ឋានគ្រឹះនៃសិទ្ធិមនុស្ស និងការអភិវឌ្ឍ ហើយតម្លៃសន្តិភាពត្រូវបានចារិតទុកក្នុងក្រអៅបេះដូង និងជាសេចក្តីត្រូវការចាំបាច់បំផុតរបស់ប្រជាជនកម្ពុជាទាំងមូល។ ការថ្លែងយ៉ាងដូច្នេះក្នុងអង្គសិក្ខាសាលាស្តីពីការផ្សព្វផ្សាយរបាយការណ៍ជាតិ និងអនុសាសន៍នៃយន្តការពិនិត្យជាសកលតាមការកំណត់(UPR) ដែលបានធ្វើឡើងនាព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២១ នៅសាលាខេត្តកំពង់ចាម ក្រោមវត្តមាន ឯកឧត្តម កែវ រ៉េមី រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការសិទ្ធមនុស្សកម្ពុជា និងឯកឧត្ដម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត ។ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានលេីកឡេីងទៀតថា រាជរដ្ឋាភិបាលកម្ពុជា បានយកចិត្តទុកដាក់ខ្ពស់ក្នុងការការពារសន្តិភាព ការគោរពសិទ្ធិមនុស្ស និងការអភិវឌ្ឍលើគ្រប់វិស័យ ដែលកិច្ចការទាំងនេះមិនត្រូវកាត់ផ្តាច់ ឬរំលងពីការគោរពសិទ្ធិមនុស្ស និងការចូលរួមពីប្រជាពលរដ្ឋគ្រប់រូបនោះឡើយ ហេីយកិច្ចការទាំងនេះអាចប្រព្រឹត្តិទៅបាន គឺអាស្រ័យលើកត្តាសន្តិភាពផងដែរ ។ ក្នុងឱកាសនោះដែរ ឯកឧត្ដមអភិបាលខេត្ត ក៏បានថ្លែងអំណរគុណ ចំពោះគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាដែលបានជ្រើសរើសយកខេត្តកំពង់ចាម សម្រាប់ការរៀបចំសិក្ខាសាលានេះឡើង ក្នុងន័យផ្សព្វផ្សាយឱ្យយើងទាំងអស់គ្នាបានដឹងអំពីរបាយការណ៍ជាតិ និងអនុសាសន៍ នៃយន្តការជាសកលតាមកាលកំណត់ (UPR) ដែលជាយន្តការមួយនៃអង្គការសហប្រជាជាតិដែលពិនិត្យលើគ្រប់វិស័យពាក់ព័ន្ធនឹងសិទ្ធិមនុស្សនៅកម្ពុជារួមមាន សិទ្ធិស្រ្តី សិទ្ធិកុមារ សិទ្ធិសេរីភាពបញ្ចេញមតិ […]
សម្ដេចក្រឡាហោម ស ខេង ណែនាំឲ្យអាជ្ញាធរមូលដ្ឋាន ត្រូវដោះស្រាយទុកកង្វល់របស់ប្រជាពលរដ្ឋដោយផ្ទាល់ កុំចាំឲ្យពលរដ្ឋរាយការណ៍មកសម្ដេច
(ភ្នំពេញ)៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២២នេះ បានណែនាំដល់អាជ្ញាធររាជធានី-ខេត្ត និងថ្នាក់មូលដ្ឋានទាំងអស់ ត្រូវតែដោះស្រាយបញ្ហា ឬទុកកង្វល់របស់ប្រជាពលរដ្ឋដោយផ្ទាល់នៅមូលដ្ឋាន កុំចាំឲ្យប្រជាពលរដ្ឋរាយការណ៍មកដល់សម្ដេច ហើយសម្ដេចដាក់បញ្ហានេះត្រឡប់ទៅវិញ។ ក្នុងឱកាសបន្ដដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២១ និងទិសដៅបន្ដរបស់ក្រសួងមហាផ្ទៃ សម្ដេចក្រឡាហោម ស ខេង បានកត់សម្គាល់ថា តាមរយៈ Facebook របស់សម្ដេចផ្ទាល់ គឺទទួលបាននូវសំណូមពរ និងបញ្ហារបស់ប្រជាពលរដ្ឋនៅមូលដ្ឋានជាច្រើន ដើម្បីសុំឲ្យសម្ដេចជួយអន្ដរាគមន៍ដោះស្រាយ ហើយសម្ដេចក៏បានបញ្ជូនបញ្ហានេះ ទៅអាជ្ញាធរមូលដ្ឋានវិញ ដើម្បីស្រាយជូនប្រជាពលរដ្ឋ។ សម្ដេចក្រឡាហោម ស ខេង បានអះអាងថា ការទទួលនូវសំណូមពរ ឬបញ្ហារបស់ប្រជាពលរដ្ឋដោយផ្ទាល់បែបនេះ ក៏ជារឿងល្អសម្រាប់ថ្នាក់ដឹកនាំ ប៉ុន្ដែបើមើលមួយជ្រុងទៀតបានបង្ហាញថា ប្រជាពលរដ្ឋមិនកក់ក្ដៅជាមួយមន្ដ្រីនៅមូលដ្ឋាន បានជាពួកគាត់បញ្ជូនព័ត៌មាននេះមកថ្នាក់លើ ដើម្បីឲ្យជួយអន្ដរាគមន៍ដោះស្រាយ។ សម្ដេចក្រឡាហោម ស ខេង បានថ្លែងបែបនេះថា «បញ្ហានេះ ខ្ញុំស្នើសុំឲ្យរាជធានី-ខេត្ត ក៏ដូចជាអង្គភាពក្រោមឱវាទក្រសួងមហាផ្ទៃទាំងអស់ ធ្វើមិចយើងទំនាក់ទំនងជាមួយប្រជាពលរដ្ឋ ដើម្បីប្រជាពលរដ្ឋគាត់មានអី គាត់ទាក់ទងយើង ហើយដោះស្រាយបញ្ហានៅហ្នឹងកន្លែង លើកលែងតែយើងដោះស្រាយ មិនចេញហួសសមត្ថភាពរបស់យើង។ តែបើបញ្ហានៅក្នុងសមត្ថភាពរបស់យើងហើយ […]