(ខេត្តស្វាយរៀង )៖ បងប្អូនអាជីវករជាច្រើនតូបដែលលក់ដូរនៅក្នុងផ្សាវាលយន្ត ក្រុងស្វាយរៀងបានសម្តែងការមិនពេញចិត្តចំពោះ ចែរ៉េន ដែលជាអ្នកលក់ទូរស័ព្ទដៃនៅខាងកើតផ្សារបានរៀបឥដ្ឋនិងដាក់ទូរលក់ទូរស័ព្ទបិតច្រកចេញចូលមិនចង់ឲ្យគេធ្វើដំណើរមិនខ្វល់ពីការណែនាំរបស់អ្នកគ្រប់គ្រង់ផ្សារវាលយន្តនិងអាជ្ញាធរក្រុងស្វាយរៀងនោះទេ ។
ប្រភពពីអាជីវករដែលលក់ដូរនៅក្នុងផ្សារវាលយន្តក្នុងក្រុងស្វាយរៀងបានប្រាប់អង្គភាពសារព័ត៌មានយើងនៅថ្ងៃទី១៦ ខែវិច្ឆិកា ២០២១ ថាពួកគាត់ពិតជាពិបាកធ្វើដំណើរចេញចូកណាស់ព្រោះម្ចាស់តូបលក់ទូរសព្ទឈ្មោះ ចែរ៉េន បានរៀបឥដ្ឋចេញមកខាងផ្លូវនិងបានដាក់ទូរលក់ទូរស័ព្ទដៃរំលោភបិតច្រកចេញចូលក្នុងផ្សារ ហើយពួកគាត់ក៏បានរាយការណ៍ទៅអ្នកគ្រប់គ្រងផ្សារវាលយន្តរួចរាល់ហើយតែដោះស្រាយមិនចេញ។
លោក ញ៉ែម សាម៉ន ដែលជាអ្នកគ្រប់គ្រងផ្សារវាលយន្តក្រុងស្វាយរៀង បានលើកឡើងថាអាជីវករម្នាក់នេះពិតជាមានបំណងចង់បិតផ្លូវច្រកចេញចូលក្នុងផ្សារពិតប្រកដមែន ហើយលោកបានណែនាំគាត់ជាច្រើនដងហើយតែ ចែរ៉េន មិនព្រមធ្វើតាម ថែមទាំងនិយាយថា ឲ្យខាងណាមកក៏គាត់មិនខ្លាចដែរ។
លោកបានបន្តទៀតថា នៅក្នុងផ្សារវាលយន្តនេះមានអាជីវករជិត ២០០០នាក់ ពួកគេនិយាយគ្នាស្តាប់លើកលែងតែ ចែរ៉េន ម្នាក់នេះទេពិបាកនិយាយគ្នាណាស់ គាត់មិនខ្លាចនណានោះទេព្រោះគាត់អាងអំណាចប្តី ជាមន្ត្រីនគរបាលពាក់ស័ក៤កន្លះ ។
រីឯលោក ណុប ចំរើន អភិបាលនៃគណៈអភិបាលក្រុងរៀងបានប្រាប់អ្នកសារព័ត៌មានយើងថា លោកនិងឲ្យមន្ត្រីរបស់លោកចុះទៅពិនិត្យមើល។
នៅព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១ នេះគេឃើញមានលោកចៅសង្កាត់រង នគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់ស្វាយរៀង ប្រធានផ្សារ និងបុគ្គលិកអ្នករៀបចំសណ្តាប់ធ្នាប់នៅផ្សារវាលយន្តចុះមកដល់ទីតាំងកន្លែងមានបញ្ហានេះដែរតែចែរ៉េន គាត់មិនខ្វល់ជាមួយការណែនាំ និងការអញ្ចើញគាត់ឲ្យទៅដោះស្រាយគ្នានៅទីស្នាការផ្សារវាលយន្តនោះឡើង គាត់ថាបើចង់ដោះស្រាយគ្នាមកដោះស្រាយនៅកន្លែងគាត់មកគាត់រវល់រកសុីណាស់គាត់គ្មានពេលនោះទេ។
ពាក់ព័ន្ធករណីនេះដែរលោកប្រធានផ្សារវាលយន្តនិងបងប្អូនអាជីវករមានការជឿងជាក់យ៉ាងខ្លាំងលើកអាជ្ញាធរក្រុងស្វាយរៀងជាពិសេសសង្ឃឹមយ៉ាងមុតមុាំលើកចំណាត់ការលោក ណុប ចំរើន អភិបាលក្រុងស្វាយរៀង សូមលោកមេតាជួយចុះពិនិត្យនិងណែនាំចែរ៉េន ដែលជាម្ចាស់ហាងលក់ទូរស័ព្ទដែលខាងកើតផ្សាវាលយន្តនេះផងកុំឲ្យគាត់ធ្វើអ្វីតាមតែអំពើចិត្តបែបនេះ សូមឲ្យគាត់គោរពតាមការរៀបចំបទបញ្ជាផ្ទៃក្នុងរបស់ផ្សាផងដើម្បីងាយស្រួលក្នុងការរៀបចំសន្តិសុខ សណ្តាប់ធ្នាប់ក្នុងបរិវេនផ្សា ។
ជុំវិញករណីខាងលើនេះដែរអង្គភាពសារព័ត៌មានយើងនិងរងចាំការបកស្រាយបំភ្លឺគ្រប់ស្ថាប័ននិងសាមីភាគីពាក់ព័ន្ធរាល់ម៉ោងធ្វើការ សូមអរគុណ ៕