ព័ត៌មានសន្តិសុខសង្គម

លោកអាំងមករា ពិតជាមានអំណាចមែន ហ៊ានធ្វើរបងរំលោភយកដីចំណីបឹងអាងស្តុប់ទឹកអូជីក ហៅបឹងតាម៉ុក អាជ្ញាធរ មន្ត្រីជំនាញពាក់មើលមិនឃើញ

(ខេត្ដឧត្ដរមានជ័យ)៖ មានសេចក្ដីរាយការណ៍មកថា ដីគំរបមាត់បឹង អាងស្តុប់ទឹកអូរជីក ហៅបឹងតាម៉ុកជាដីក្នុងអនុក្រឹត្ត  ត្រូវបានលោកអាំង មករា ធ្វើរបងរំលោភយកដីចំណីបឹងអាងស្តុប់ទឹកអូជីក ហៅបឹងតាម៉ុក អាជ្ញាធរ មន្ត្រីជំនាញពាក់មើលមិនឃើញ។ ជាក់ស្ដែងក្នុងអំឡុងខែសីហារ ឆ្នាំ២០២២ នេះ លោកអាំង មករា ត្រូវគេដឹងថាជាថៅកែរឈើល្បីឈ្មោះ ក្នុងស្រុកអន្លង់វែង និងជាមន្ត្រីយោធា បំរើការងារនៅអង្គរភាពកងពលធំអន្តរាគមន៍លេខ២ ជាអ្នកមានលុយនិងមានអំណាច អាចហ៊ាន ធ្វើរបងហ៊ំព័ទ្ធយកដីចំណីបឹង ស្ថិតនៅចំណុច ភូមិកណ្ដាលក្រោម   ឃុំ អន្លង់វែង ស្រុកអន្លង់វែងខេត្តឧត្ដរមានជ័យ  ដោយរលូន មិនមានឃើញអាជ្ញាធរ មន្ត្រីជំនាញពាក់ណា ហ៊ានចុះធ្វើការហាមឃាត់ឡើយ។ សូមរំលឹកផងដែរ កាលពីថ្ងៃទី១៥ខែកដ្ដា ឆ្នាំ២០២១ លោកអ៊ុយសុភ័ក្ដត្រា បានទិញដីប្រជាពលដ្ឋ នៅភូមិកោះថ្មី បានចាក់ដីនិងដាំកូនឈើធ្នង់ រំលោភចូលបឹង តែបច្ចុប្បន្ន ពុំទាន់ឃើញមន្ត្រីជំនាញ និងអាជ្ញាធរចុះធ្វើការត្រួតពិនិត្តនោះទេ។ រហូតមកដល់ខែឧសភា ឆ្នាំ២០២១ លោកអ៊ុយមិត្ត សុភ័ក្ដត្រា  ដ៏ដែល បានយកគ្រឿងចាក្រអេស្ការ ទ័រ មកកាយហ៊ំព័ទ្ធ យកដីចំណីបឹង នៅភូមិអភីវឌ្ឍន៍  តែ ដោយមានការរាយការណ៍ពីប្រជាពលរដ្ឋ […]

ព័ត៌មានសន្តិសុខសង្គម

អាជ្ញាធរក្រុងស្វាយរៀង ប្រើវិធានការក្ដៅហើយ រុះរើសំយ៉ាបតូបលក់ដូររបស់អាជីវករ ដែលលក់ដូររំលោភយកចំណីផ្លូវ នៅផ្សារវាលយន្ត

(ខេត្ដស្វាយរៀង)៖ លោក សរ សុដានី អភិបាលរងក្រុងស្វាយរៀង ចាប់ពីថ្ងៃនេះទៅគឺប្រើវិធានការណ៍ក្ដៅ ចុះរៀបចំសណ្ដាប់ធ្នាប់និង រុះរើសំយ៉ាប ឈប់យោគយល់ទៀតហើយ ទៅលើក្រុមអាជីវករមួយចំនួនដែលលក់ដូររំលោភយកចំណីផ្លូវនៅផ្សារវាលយន្ត ក្រុងស្វាយរៀង។ ការថ្លែងបញ្ជាក់របស់អភិបាលរងក្រុងបែបនេះបានធ្វើឡើងនៅថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២១ ដោយមានការចូលរួមពីកម្លាំងនគរបាលក្រុង លោកមេបញ្ជាការរងកងរាជអាវុធហត្ថក្រុង និងប្រជាការពារភូមិ មន្ត្រីរដ្ឋបាលក្រុងស្វាយរៀងជាច្រើននាក់ទៀត។ លោកអភិបាលរងក្រុងស្វាយរៀង បានបន្តថា: ដោយអនុវត្តតាមការណែនាំរបស់រដ្ឋបាលក្រុង នាថ្ងៃនេះលោក បានដឹកនាំកម្លាំងចុះអនុវត្តរៀបចំសណ្ដាប់ធ្នាប់ដោយប្រើវិធានការក្ដៅទៅលើក្រុមអាជីវករមួយចំនួនដែលលក់ដូររំលោភយកចំណីផ្លូវសាធារណៈបង្កការកកស្ទះចរាចរណ៍ បន្ទាប់ពីណែនាំជាច្រើនលើកច្រើនសានៅតែរឹងទទឹងរឹងរូសដោយមិនព្រមអនុវត្តតាមការណែនាំ នៅជុំវិញផ្សារវាលយន្ត។ លោកបន្ថែមថារដ្ឋបាលក្រុងស្វាយរៀងបានធ្វើការផ្សព្វផ្សាយតាមរយៈការចាក់មេក្រូ ធ្វើលិខិតដាស់តឿនជាលាយលក្ខណ៍អក្សរនិងគ្រប់មធ្យោបាយផ្សេងៗដោយបញ្ជ្រាបការយល់ដឹងដល់បងប្អូនអាជីវករឱ្យចូលរួមសហការជាមួយរដ្ឋបាលក្រុង។ ការចុះអនុវត្តរបស់រដ្ឋបាលក្រុងនេះគឺធ្វើដើម្បីផលប្រយោជន៍រួមមិនមែនបុគ្គលណាមួយនោះទេ ដោយក្នងនាមជាអាជ្ញាធរគឺមានតួនាទីភារកិច្ចសម្រាប់រៀបចំសណ្ដាប់ធ្នាប់ដល់បងប្អូនអាជីវករដែលដាក់តាំងទំនិញនានា ដើម្បីថែរក្សាសោភណភាព និងសណ្ដាប់ធ្នាប់ចរាចរណ៍ឱ្យបានល្អ ធំទូលាយដើម្បីងាយស្រួលក្នុងការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋទូទៅ។ លោកបានបន្តទៀតថា បើកាលណាបងប្អូនក្រុមអាជីវកររៀបចំលក់ដូរមានសណ្ដាប់ធ្នាប់ល្អ មានលំហូរចរាចរណ៍ធំនោះគឺងាយស្រួលដល់ការធ្វើដំណើររបស់អតិថិជនទិញមុខទំនិញ បន្លែនិងរបស់របរផ្សេងៗមានចិត្តសប្បាយរីករាយ។ ចំណែកបងប្អូនលក់ដូរវិញក៏មានចិត្តសប្បាយក្នុងការលក់ដូររបស់របរទំនិញនិងធ្វើឲ្យមានជីវភាពកាន់តែល្អប្រសើរបន្ថែមទៀតប៉ុន្តែក៏មានបងប្អូនលក់ដូរមួយចំនួនធ្វើតម្រាប់តាមគ្នាដោយមិនគិតពីផលប្រយោជន៍រួមទេ គឺគិតយកតែឈ្នះចាញ់រៀងៗខ្លួនដើម្បីបានលក់ដូរបំពានលើចំណីផ្លូវ ហើយក្នុងនាមលោកជាអាជ្ញាធរក្រុងក៏មិនសប្បាយចិត្តដែរ។ លោកក៏បានសំណូមពរដល់បងប្អូនក្រុមអាជីវករដែលតាំងលក់ដូរទំនិញគ្រប់ប្រភេទនៅជុំវិញផ្សារវាលយន្តក៏ដូចជាទូទាំងក្នុងក្រុងស្វាយរៀងនិងធ្វើសំយាបផ្ទះលយមកលើចំណីផ្លូវនិងសាងសង់សំណង់ផ្សេងៗត្រូវអនុវត្តតាមសេចក្ដីជូនដំណឹងរបស់រដ្ឋបាលក្រុងស្វាយរៀង ត្រូវកាត់ចេញដោយខ្លួនឯងសូមកុំរង់ចាំដល់ អាជ្ញាធរចុះអនុវត្តដោយប្រើធម៌ក្ដៅដូចនៅពេលនេះធ្វើឱ្យមានផលប៉ះពាល់ដល់សម្ភារនិងខាតពេលវេលាផលប្រយោជន៍របស់បងប្អូនហើយបានស្រែកថាអយុត្តិធម៌ អាជ្ញាធរប្រើធម៌ក្ដៅនោះគឺមិនពិតទេ។ ប្រជាពលរដ្ឋដែលធ្វើដំណើរជុំវិញនៅផ្សារវាលយន្ត សាទរយ៉ាងខ្លាំងដល់រដ្ឋបាលក្រុងស្វាយរៀង ដែលចុះរៀបចំសណ្ដាប់ធ្នាប់ចរាចរណ៍ ធំទូលាយងាយស្រួលក្នុងការធ្វើដំណើរឆ្លងកាត់មិនមានការកកស្ទះដូចមុន៕

ព័ត៌មានសន្តិសុខសង្គម

ខ្លាំងមែន! ចែរ៉េន មិនខ្វល់ពីចំណាត់ការរបស់អាជ្ញាធរនិងអ្នកគ្រប់គ្រងផ្សារវាលយន្តនៅក្នុងក្រុងស្វាយរៀងនោះឡើយ !

(ខេត្តស្វាយរៀង )៖ បងប្អូនអាជីវករជាច្រើនតូបដែលលក់ដូរនៅក្នុងផ្សាវាលយន្ត ក្រុងស្វាយរៀងបានសម្តែងការមិនពេញចិត្តចំពោះ ចែរ៉េន ដែលជាអ្នកលក់ទូរស័ព្ទដៃនៅខាងកើតផ្សារបានរៀបឥដ្ឋនិងដាក់ទូរលក់ទូរស័ព្ទបិតច្រកចេញចូលមិនចង់ឲ្យគេធ្វើដំណើរមិនខ្វល់ពីការណែនាំរបស់អ្នកគ្រប់គ្រង់ផ្សារវាលយន្តនិងអាជ្ញាធរក្រុងស្វាយរៀងនោះទេ ។ ប្រភពពីអាជីវករដែលលក់ដូរនៅក្នុងផ្សារវាលយន្តក្នុងក្រុងស្វាយរៀងបានប្រាប់អង្គភាពសារព័ត៌មានយើងនៅថ្ងៃទី១៦ ខែវិច្ឆិកា ២០២១ ថាពួកគាត់ពិតជាពិបាកធ្វើដំណើរចេញចូកណាស់ព្រោះម្ចាស់តូបលក់ទូរសព្ទឈ្មោះ ចែរ៉េន បានរៀបឥដ្ឋចេញមកខាងផ្លូវនិងបានដាក់ទូរលក់ទូរស័ព្ទដៃរំលោភបិតច្រកចេញចូលក្នុងផ្សារ ហើយពួកគាត់ក៏បានរាយការណ៍ទៅអ្នកគ្រប់គ្រងផ្សារវាលយន្តរួចរាល់ហើយតែដោះស្រាយមិនចេញ។ លោក ញ៉ែម សាម៉ន ដែលជាអ្នកគ្រប់គ្រងផ្សារវាលយន្តក្រុងស្វាយរៀង បានលើកឡើងថាអាជីវករម្នាក់នេះពិតជាមានបំណងចង់បិតផ្លូវច្រកចេញចូលក្នុងផ្សារពិតប្រកដមែន ហើយលោកបានណែនាំគាត់ជាច្រើនដងហើយតែ ចែរ៉េន មិនព្រមធ្វើតាម ថែមទាំងនិយាយថា ឲ្យខាងណាមកក៏គាត់មិនខ្លាចដែរ។ លោកបានបន្តទៀតថា នៅក្នុងផ្សារវាលយន្តនេះមានអាជីវករជិត ២០០០នាក់ ពួកគេនិយាយគ្នាស្តាប់លើកលែងតែ ចែរ៉េន ម្នាក់នេះទេពិបាកនិយាយគ្នាណាស់ គាត់មិនខ្លាចនណានោះទេព្រោះគាត់អាងអំណាចប្តី ជាមន្ត្រីនគរបាលពាក់ស័ក៤កន្លះ ។ រីឯលោក ណុប ចំរើន អភិបាលនៃគណៈអភិបាលក្រុងរៀងបានប្រាប់អ្នកសារព័ត៌មានយើងថា លោកនិងឲ្យមន្ត្រីរបស់លោកចុះទៅពិនិត្យមើល។ នៅព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១ នេះគេឃើញមានលោកចៅសង្កាត់រង នគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់ស្វាយរៀង ប្រធានផ្សារ និងបុគ្គលិកអ្នករៀបចំសណ្តាប់ធ្នាប់នៅផ្សារវាលយន្តចុះមកដល់ទីតាំងកន្លែងមានបញ្ហានេះដែរតែចែរ៉េន គាត់មិនខ្វល់ជាមួយការណែនាំ និងការអញ្ចើញគាត់ឲ្យទៅដោះស្រាយគ្នានៅទីស្នាការផ្សារវាលយន្តនោះឡើង គាត់ថាបើចង់ដោះស្រាយគ្នាមកដោះស្រាយនៅកន្លែងគាត់មកគាត់រវល់រកសុីណាស់គាត់គ្មានពេលនោះទេ។ ពាក់ព័ន្ធករណីនេះដែរលោកប្រធានផ្សារវាលយន្តនិងបងប្អូនអាជីវករមានការជឿងជាក់យ៉ាងខ្លាំងលើកអាជ្ញាធរក្រុងស្វាយរៀងជាពិសេសសង្ឃឹមយ៉ាងមុតមុាំលើកចំណាត់ការលោក ណុប ចំរើន អភិបាលក្រុងស្វាយរៀង សូមលោកមេតាជួយចុះពិនិត្យនិងណែនាំចែរ៉េន ដែលជាម្ចាស់ហាងលក់ទូរស័ព្ទដែលខាងកើតផ្សាវាលយន្តនេះផងកុំឲ្យគាត់ធ្វើអ្វីតាមតែអំពើចិត្តបែបនេះ សូមឲ្យគាត់គោរពតាមការរៀបចំបទបញ្ជាផ្ទៃក្នុងរបស់ផ្សាផងដើម្បីងាយស្រួលក្នុងការរៀបចំសន្តិសុខ […]