(ព្រៃវែង)៖ ថ្លែងក្នុងពេល អញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់”ផ្សារកំពង់ពពិល”
ស្ថិតនៅភូមិកំពង់ពពិល ឃុំកំពង់ពពិល ស្រុកពារាំង ខេត្តព្រៃវែង កាលពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២២។
សម្ដេចក្រឡាហោម ស ខេង នាយករដ្ឋមន្ត្រីស្ដីទី បានស្ដីបន្ទោសលោក យស ស៊ីណាត អភិបាលស្រុកពោធិ៍រៀង។
ដោយថាៈ លោក យស ស៊ីណាត មិនយកចិត្តទុកដាក់ ធ្វើផ្លូវ ជួសជុលផ្លូវ ខណៈផ្លូវលិចទឹក ផុកជ្រាំ ពលរដ្ឋជួបការលំបាកក្នុងការធ្វើដំណើរទៅមក។
សម្ដេចក្រឡាហោម ស ខេង បន្តថាៈអាជ្ញាធរ ត្រូវយកចិត្តទុកដាក់បម្រើពលរដ្ឋ ក្នុងនាមជាអ្នកបម្រើរាស្ត្រ ហើយរាស្ត្រជាចៅហ្វាយនាយ របស់យើង។
សម្ដេច ស ខេង អញ្ចឹងអភិបាលស្រុកពោធិ៍រៀង ត្រូវចុះពិនិត្យ ចាត់ចែងជួសជុលផ្លូវជាបន្ទាន់ នៅឃុំព្រែកតាសរ ឃុំព្រែករន្ទះ ស្រុកពោធិ៍រៀង។
ក្នុងនោះសម្ដេច ស ខេង ក៍បានសូមទោសពលរដ្ឋនៅតំបន់នោះផងដែរ ។
ចំពោះទុក្ខលំបាករឿងផ្លូវថ្នល់ លិចលង់ផុកល្បាប់ និងការមិនយកចិត្តទុកដាក់ ពីសំណាក់អាជ្ញាធរថ្នាក់ក្រោម។
សូមជម្រាបថា៖ ដីផ្សារកំពង់ពពិល ជាដីរបស់រដ្ឋ ដែលមានទំហំ ៤០ម៉ែត្រ x ៦០ម៉ែត្រ = ២៤០០ ម៉ែត្រការ តូបធ្វើអំពីស្លឹកត្នោត ។
ដែលមានអាជីវករ ប្រហែល ១០០នាក់ នៅឆ្នាំ១៩៨៩ មានតូបធ្វើអំពីឈើ ដំបូលក្បឿង ដូចគ្នាទាំងអស់ ដែលប្រហែល១៥០តូប (គ្មានលិខិតកាន់កាប់)
ពី១៩៨៩ –១៩៩៣ ម្ចាស់តូបកែសម្រួលទិញតូបពីអាជីវករម្នាក់ទៅម្នាក់ ដើម្បីពង្រីកតូប រហូតមកដល់ថ្ងៃនេះ ។
ហើយថ្ងៃទី០៤ ខែវិច្ជិការ ឆ្នាំ២០២០ ផ្សារនេះត្រូវបានអគ្គីភ័យឆាបឆេះ បណ្តាលមកពីការឆ្លងចរន្តអគ្គីសនី ខូចខាតស្ទើរទាំងស្រុង។
បន្ទាប់ពីមានអគ្គីភ័យឆាបឆេះរួច មក ប្រជាពលរដ្ឋ ដែលជាអាជីវករផ្សារកំពង់ពពិល ។
បានគោរពស្នើសុំ សម្ដេច ក្រឡាហោម ស ខេង ដើម្បីជួយសាងសង់ផ្សារកំពង់ពពិលឡើងវិញ។
បន្ទាប់ពីទទួលបានគោលការណ៍ និងមានការជួយឧបត្ថម្ភ គាំទ្រពីសំណាក់ សម្ដេចក្រឡាហោម រួចមក ។
រដ្ឋបាលខេត្ត បានស្វែងរកអ្នកទទួលការ សាងសង់ផ្សារ ដើម្បីចុះកិច្ចសន្យាសាងសង់ផ្សារនេះជូនប្រជាពលរដ្ឋ អាជីករបានលក់ដូរវិញ។
ផ្សារនេះត្រូវបានសាងសង់រួចរាល់នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២២ ដោយប្រើប្រាស់រយៈពេលជាង១៤ខែ ។
ដោយផ្សារនេះបានសាងសង់ពីបេតុង នៅលើទំហំដី៣,៥៤៦ម៉ែត្រក្រឡា (បណ្ដោយ៦២ម៉ែត្រ និងទទឹង៥៧.២ម៉ែត្រ)មានចំនួនពីរជាន់ ជាន់ផ្ទាល់ដីមានទំហំ៣,៣០៦ម៉ែត្រការ៉េ មានតូប សរុបចំនួន២០៥តូប និងជាន់ទីមួយមានទំហំ៣,៥០០ម៉ែត្រការ៉េ មានតូបសរុបចំនួន២០០តូប ។
មានជណ្តើរយន្ត និងមានរៀបចំប្រព័ន្ធអគ្គិសនី ប្រព័ន្ធទឹកស្អាត ប្រព័ន្ធលូបង្ហូរទឹក ជុំវិញផ្សារ និងផ្លូវក្រាលប៉េតុងឆ្ពោះទៅកាន់ផ្លូវជាតិ លេខ៨ ប្រវែង៤២៥ម៉ែត្រ ។
ដែលត្រូវចំណាយទឹកប្រាក់អស់ចំនួន១,៤៧៦,៦៧៤$ (មួយលាន បួនរយចិតសិប ប្រាំមួយពាន់ប្រាំមួយរយចិតសិបបួនដុល្លារអាមេរិក)៕សហការី