ព័ត៌មានសន្តិសុខសង្គម

សំបុកល្បែង ហ្គេមបាញ់ត្រី នៅផ្សារ បឹងត្របែកផ្លាហ្សា ជាន់ទី៤ កំពុងបើកដំណើរយ៉ាងរលូន មិនទាន់មាន អាជ្ញាធរ និង សមត្ថកិច្ច អាចបំបែកបានឡើយ!

ភ្នំពេញ ៖ សំបុកអ្នកញៀនល្បែងតាមអនឡាញ មានទាំងចិន និងខ្មែរកំពុងលួចលេង កំពុងបើកដំណើរយ៉ាងរលូន មិនទាន់មាន អាជ្ញាធរ និង សមត្ថកិច្ច អាចបំបែកបានឡើយ ក្នុងផ្សារបឹងត្របែកផ្លាហ្សាជាន់ទី៤ ស្ថិតក្នុងសង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ។

នេះបើតាមប្រភពព័ត៌មាន ច្បាស់ការណ៍ដែលបណ្ដាញសារព័ត៌មានយើង ទទួលនៅថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ ២០២៣នេះ។

ប្រភពបន្តឲ្យដឹងទៀតថា ល្បែងហ្គេមបាញ់ត្រីដ៏ធំមួយនេះនៅតែបន្តលួចបើកដំណើរការលេង យ៉ាងប្រុងប្រយ័ត្នបំផុត ទោះបីដឹងថា ជាអំពើខុសច្បាប់ យ៉ាងណាក៏ដោយ ក៏ក្រុមថៅកែ និងអ្នកញៀនល្បែងទាំងនោះ មិនញញើតច្បាប់រហូតបន្តលួចលេងដល់បច្ចុប្បន្ន។

ពាក់ព័ន្ធទីតាំងល្បែងហ្គេមបាញ់ត្រីខាងលើ ពលរដ្ឋសំនូមពរដល់លោក កៀង ល័ក្ស អភិបាលខណ្ឌចំការមន មេត្តាដឹកនាំកម្លាំងចុះពិនិត្យនិងបង្ក្រាបផង ព្រោះទង្វើខាងលើនេះ កំពុងបំពានបទបញ្ជាសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងគោលនយោបាយភូមិឃុំមានសុវត្ថិភាពហើយ។

មហាជន សង្ឃឹម លើ លោកអភិបាល និង អធិការខណ្ឌចំការមន នឹងចុះពិនិត្យ ឈានដល់ ការបង្ក្រាបល្បែងខុសច្បាប់ខាងលើផង។

អង្គភាពសារព័ត៌មានយើង នឹងផ្សាយលម្អិតបន្តបន្ទាប់ ប្រសិនបើ មានការពន្យល់បកស្រាយពី អាជ្ញាធរ សមត្ថកិច្ច និង សាមុីភាគីពាក់ព័ន្ធទាំងអស់រៀងរាល់ម៉ោងធ្វើការ៕

adm

Leave a Reply

Your email address will not be published. Required fields are marked *