(ភ្នំពេញ)៖ សមត្ថកិច្ចបានចាប់ជនសង្ស័យម្នាក់ដែលថ្លើមធំហ៊ានលួចម៉ូតូរបស់កម្លាំងនគរបាលជិះចេញទៅបានបន្តិចក៏ផ្តួលម៉ូតូចោលហើយរត់ចូលដីឡូតិ៍មួយកន្លែងតែត្រូវនគរបាលចាប់វ៉ៃខ្នោះ។
ករណីនេះបានកើតឡើង នៅក្បែររង្វង់មូលព្រហ្មមុខបួន ក្នុងសង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វារាជធានីភ្នំពេញកាលពីវេលាថ្ងៃត្រង់ ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២១ ។
ជនសង្ស័យមិនទាន់ ស្គាល់ឈ្មោះនៅឡើយទេ…ក្រោយកើតហេតុជនសង្ស័យត្រូវបានបញ្ជូនទៅផ្នែកជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វា ដើម្បីសាងសំណុំរឿងចាត់ការតាមបន្ត៕