(ភ្នំពេញ)៖ មានការភ្ញាក់ផ្អើលទាំងព្រឹកដោយសារតែបានប្រទះឃើញបុរស ម្នាក់ចងកសម្លាប់ខ្លួននៅក្នុងបន្ទប់ទឹក នៅបន្ទប់ផ្ទះជួលមួយកន្លែង ។
ហេតុការណ៍គួរឲ្យភ្ញាក់ផ្អើលមួយនេះបានកើតឡើងកាលពីវេលាម៉ោង០៦នាង៣០ព្រឹក ថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២១នេះ តាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ស្ថិតនៅក្នុងភូមិ០២ សង្កាត់ដេប៉ូ០៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
សពជនរងគ្រោះមាន ឈ្មោះ ផន សុភា ភេទប្រុស អាយុ ២៥ឆ្នាំ មុខរបរជាអ្នកយកភាសុីនៅក្នុងផ្សារអូឬស្សី មានស្រុកកំណើតរស់នៅ ខេត្តកំពង់ឆ្នាំង បច្ចុប្បន្ន ស្នាក់នៅបន្ទប់ជួលជាមួយនឹងម្ដាយជាស្ត្រីមេម៉ាយ មានបងប្អូនទាំងអស់ចំនួន០៣នាក់ ។
យោងតាមការបញ្ជាក់ពីម្ដាយជនរងគ្រោះរាបរាប់ប្រាប់ឲ្យដឹងថា គាត់សព្វថ្ងៃជាស្រីមេម៉ាយប្តីបានស្លាប់ចោលកាលពី៣ខែមុន បន្សល់ទុកនៅឲ្យរូបគាត់រស់ចិញ្ចឹមកូនទាំង៣នាក់នេះតែម្នាក់ឯង ម្ដាយជនរងគ្រោះបានបន្តទៀតថាជនរងគ្រោះ ជាកូនទី០១មួយរយៈកន្លងមកគេធ្លាប់ប្រើប្រាស់នូវសារធាតុញៀនហើយក៏ធ្លាប់សមត្ថកិច្ចឃាត់ខ្លួនយកទៅដាក់នៅមណ្ឌលកែប្រែទៀតផង មុនពេលកូនប្រុសរបស់គាត់បានចងកសម្លាប់ខ្លួននេះគឺខុសប្លែកពីសព្វមួយដង ព្រោះរូបគេអង្គុយសម្លឹងមើលមុខគាត់មិនដាក់ភ្នែកទាល់តែសោះ ហាក់បីដូចពេញទៅដោយក្ដីស្រឡាញ់ នឹងនិយាយគ្នាលេងដូចធម្មតា ហើយក៍បែកគ្នាចេញទៅរកកន្លែងគេងរាងៗខ្លួនអស់ទៅ ។
រហូតមកដល់ម៉ោង០៥នឹង៣០នាទីព្រឹកឡើង មិនឃើញកូនប្រុសរបស់គាត់ចេញមកខាងក្រៅរូបក៏បានដើរទៅអើតមើលកន្លែងដេកនៅតែមិនឃើញកូនតែទ្វារបន្ទប់បានបើកចំហ ក្រោយមកក៏នាំគ្នាទៅកន្លែងបន្ទប់ទឹកដើម្បីរកមើល ស្រាប់តែឃើញទ្វារបន្ទប់ទឹកបិតជឹត ហើយមានជាក់កន្លេះនៅពីខាងក្នុង រូបគាត់ក៏បានស្រែកហៅតែមិនមានឮសូរសំឡេងឆ្លើយក៍បានច្រានទ្វាររហូតដល់របើកគន្លឹះ ស្រាប់តែប្រទះឃើញកូនប្រុសរបស់គាត់ចងកសម្លាប់ខ្លួនបាត់ទៅហើយ រូបគាត់ក៏បានរាយការណ៍តេប្រាប់សមត្ថកិច្ចមូលដ្ឋានឲ្យចុះមកត្រួតពិនិត្យមើល។
ក្រោយពីបានទទួលដំណឹងនេះភ្លាមសមត្ថកិច្ចមូលដ្ឋានក៏បានចុះទៅដល់ដើម្បីត្រួតពិនិត្យមើលរួចរាល់ក៏បានយកខ្សែមកចងគាត់នៅមាត់ទ្វារបន្ទប់ទឹកហើយទាក់ទងទៅគ្រូពេទ្យអង្គុយចុះមកយកសំណាក់ជនរងគ្រោះទៅពិនិត្យ ទើបឃើញថាជាជនរង្គ្រោះអវិជ្ជមាននៅកូវិដ ១៩ ក៏បានប្រគល់ទៅឱ្យសមត្ថកិច្ចជំនាញរបស់លោក នង សុវណ្ណារ័ត្នធ្វើកំណត់ហេតុនិងកុសល្យវិច្ច័យរួចរាល់ឃើញថាជនរងគ្រោះពិតជាបានចងកសម្លាប់ខ្លួនពិតប្រាកដមែន ក៏បានប្រគល់សពទៅឲ្យសាច់ញាតិនិងក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។