ព័ត៌មានរាយការណ៍ ព័ត៌មានសន្តិសុខសង្គម

អាជ្ញាធរសម្រេចផ្អាកអាជីវកម្ម រណ្ដៅដី មហារដ្ឋា ត្រេឌីង នៅស្រុកខ្សាច់កណ្ដាល ជាបណ្តោះអាសន្ន!

ខេត្តកណ្តាល៖រ ណ្ដៅដីយក្ស របស់លោកមហារដ្ឋា ត្រេឌីង ស្ថិតនៅភូមិអញ្ច្រែងក្រោម ឃុំពុកឫស្សី ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល។

ត្រូវអាជ្ញាធរសម្រេចផ្អាកអាជីវកម្មជាបណ្តោះអាសន្ន កាលពីរសៀលថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២ ក្រោយរកឃើញថា បានប្រព្រឹត្តនូវបទល្មើសអាជីវកម្មរ៉ែ និង ការដឹកជញ្ជូនលើសទម្ងន់ដែលបានច្បាប់កំណត់ ។

តាមប្រភពព័ត៌មាន បានអោយដឹងថា ក្រុមការងារចម្រុះបានរកឃើញថា រថយន្តចំនួន៤គ្រឿង ដែលបានដឹកចេញពីរណ្ដៅដី លោកមហារដ្ឋា ត្រេឌីង មានការដឹកលើសទម្ងន់ ដែលបណ្ដាលឱ្យខូចខាតផ្លូវមួយចំនួន ហើយអ្នកបើកបររថយន្ត ក៏បានទទួលស្គាល់ថា រថយន្តរបស់ខ្លួនពិតជាដឹកលើសទម្ងន់ពិតប្រាកដមែន ។

ក្នុងនោះដែរ តំណាងរណ្ដៅដី មហារដ្ឋា ត្រេឌីង បានបង្ហាញនូវអាជ្ញាប័ណ្ណមិនគ្រប់គ្រាន់ ទាក់ទងទៅនឹងការជីករណ្ដៅដីជាក់ស្ដែង ដែលមានទំហំប្រមាណជា១៥ហិកតា ត្រង់ចំណុចអាងមេទឹកប្រមូលខ្លា ស្ថិតនៅភូមិអញ្ច្រែងក្រោម ឃុំពុកឫស្សី ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល ។

បន្ទាប់ពីពិនិត្យជាក់ស្ដែង ក្រុមការងារចម្រុះខេត្តកណ្តាល បានសម្រេចផ្អាកការជីកអាចម៍ដី និង ដឹកជញ្ជូនដីជាបណ្ដោះអាសន្ន ដោយបានធ្វើការរក្សាទុកគ្រឿងចក្រចំនួន២ និង រថយន្តចំនួន៤គ្រឿង ដែលល្មើសអាជីវកម្មរ៉ែ និងរថយន្តចំនួន៤គ្រឿង ដែលដឹកលើសទម្ងន់ ៕

adm

Leave a Reply

Your email address will not be published. Required fields are marked *