ព័ត៌មានសន្តិសុខសង្គម

ចាប់ខ្លួនបុរសម្នាក់ដែលបាញ់​អតីត​ប្រពន្ធ​បណ្តាលអោយរង​របួសធ្ងន់ បានហើយនៅក្រុងព្រះសីហនុ,,,

ខេត្ត​ព្រះ​សីហ​នុ៖មានករណីប៉ុនប៉ងឃាតកម្មមួយ​បាន​កើតឡើង​

ស្ថិតនៅ​ចំណុចភូមិ​២ សង្កាត់​៤ ក្រុង​ព្រះសីហនុ. ខេត្ត​ព្រះ​សីហ​នុ ដែល​បង្ក​ឡើងដោយ​ជជនសង្ស័យ ជា​ប្តី បាន​បាញ់ប្រហារ​ទៅ​លើ​អតីត​ប្រពន្ធ បណ្តាល​ឲ្យ​រង​របួស​យ៉ាងធ្ងន់ធ្ងរ នឹង​ត្រូវ​បាន​ដឹក​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ​រាជធានី​ភ្នំពេញ។ លុះ​រហូត​មក​ដល់​ម៉ោង​១១ ថ្ងៃ​ទី​២០ ខែមិថុនា​ ឆ្នាំ២០២១នេះ ជន​បង្ក​ជា​ប្តី ក៏​ត្រូវ​បានកម្លាំងសមត្ថកិច្ច​តាមប្រម៉ាញ់ឃាត់ខ្លួន​បាន​ហើយ​។

សមត្ថកិច្ចបានប្រាប់ប្រព័ន្ធផ្សព្វផ្សាយឲ្យដឹងថាជនសង្ស័យ​ខាងលើ​មានឈ្មោះ ជា សុ​វ​ណ្ណា​រ៉ា ភេទ​ប្រុស អាយុ​៣១​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ចំណែក​ជន​រង​គ្រោះ​ឈ្មោះ ផង់ សុភាព ពួក​គាត់​ទាំង​ពីរ​នាក់​ជា​អតីត​ជា​ប្តី​ប្រពន្ធ​ដែល​ទើបនឹងបាន​លែងលះ​គ្នាបាន​រយៈពេល១​ខខែ នៅ​វេលា​ម៉ោង​កើតហេតុ​ខាងលើ ជនសង្ស័យ​បាន​ប្រើ​កាំភ្លើងខ្លី​មិន​ស្គាល់​ម៉ាក បាន​បាញ់ប្រហារ​ទៅ​លើ​នារីរងគ្រោះអតីតជាភរិយា​១​គ្រាប់ បណ្តាល​ឱ្យ​ចំ​លើ​ស្លាបប្រចៀវ​ខាងឆ្វេង​រង​របួសធ្ងន់ ហើយ​ត្រូវ​បាន​ដឹក​ទៅ​សង្គ្រោះ​ជា​បន្ទាន់​ភ្លាម​ៗ

ក្រោយ​ពេល​បាញ់ប្រហារ​អតីត​ប្រពន្ធ​រួច ជនសង្ស័យ​ក៏​បាន​រត់គេច​ខ្លួន​បាត់ ប៉ុន្តែ​ទោះបីជា​យ៉ាងណា ចំពោះ​ករណី​ខាងលើនេះ​ សមត្ថកិច្ច​នគរបាល​ជំនាញ​បាន​និង​កំពុង​បន្ត​ការ​ស្រាវជ្រាវ ដើម្បី​ស្វែងរក​ចាប់ខ្លួន​ជនសង្ស័យ​នាំ​យក​មក​ផ្តន្ទាទោស​តាម​ច្បាប់

លុះ​មក​ទល់​នឹង​ព្រឹក​ថ្ងៃ​ទី​២០ ខែមិថុនា ឆ្នាំ​២០២១​នេះ កម្លាំងសមត្ថកិច្ច​នូវ​តែ​បន្តសកម្មភាព​រុករក​ជនល្មើស​ដែល​ផ្ទុះអាវុធ​នោះ​ដដែល តែ​ពុំ​ទាន់​ឃើញ​នៅឡើយ​ទេ ដោយសារ​តែ​ជនល្មើស​រូប​នេះ​បាន​រត់គេច​ខ្លួន​ចូល​ក្នុង​ព្រៃ​ដែល​ភាព​ស្មុគស្មាញ​ក្នុង​ការ​រុករក​។

ប៉ុន្តែ​ដោយ​មានការយកចិត្តទុកដាក់​ ក្រោម​ការ​ដឹកនាំ​ផ្ទាល់​ពី​លោក​វរសេនីយ៍ឯក លី សុខ​ហ៊ី នាយការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ស្រាល នៃ​ស្នងការ​នគរបាល​ខេត្ត​ព្រះ​សីហ​នុ​នោះ បាន​ថ្លែងប្រាប់​នាថ្ងៃ​ទី​២០ ខែមិថុនា​ ឆ្នាំ២០២១នេះ​ថា កម្លាំងសមត្ថកិច្ចចាប់​បាន​បុរស​ជា​ជនសង្ស័យ​ដែលបាញ់​មក​លើ​ស្ត្រី​ម្ម្នាក អតីត​ប្រពន្ធ​ បណ្តាល​ឲ្យ​រង​របួសធ្ងន់​កាលពី​យប់មិញ​បាន​ហើយ ។

សមត្ថកិច្ចក៏បាន​បន្ត​ឲ្យដឹងថា÷ ក្រោយ​ពី​ទទួល​បាន​ដំណឹង​នេះ​ភ្លាម លោក​ក៏​បាន​ដឹកនាំ​កម្លាំង​ចុះ​ប្រតិបត្តិការផ្ទាល់​តាំង​តែ​ពី​វេលាម៉ោង​កើតហេតុ​ នៅ​វេលា​ម៉ោងជាង​០៦​ល្ងាច​ថ្ងៃ​ទី​១៩ ខែមិថុនា ឆ្នាំ​២០២១​ភ្លាម​ៗ រហូត​មក​ទល់​នឹង​វេលា​ម៉ោង​១១​ថ្ងៃត្រង់ ថ្ងៃ​ទី​២០ ខែមិថុនា​ ឆ្នាំ២០២១នេះ ទើប​កម្លាំង​សមត្ថកិច្ច​សម្រុកចូល​ធ្វើការពួន​ស្ទាក់​ចាប់​បាន​ជន​ដៃដល់​នោះ​បាន​តែ​ម្តង បច្ចុប្បន្ន​ជនសង្ស័យ​ដែល​ផ្ទុះអាវុធ​បាញ់​មក​

លើ​ស្ត្រី​រងគ្រោះម្នាក់​ ដែល​ជា​អតីត​ប្រពន្ធ​ខ្លួន​ទើបតែ​លែងលះ​គ្នានោះ ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​បាន​ហើយ និង​យក​ទៅ​កាន់​ស្នងការ​នគរបាល​ខេត្តព្រះសីហនុ ដើម្បី​ធ្វើការសាកសួរ​ និង​បន្ត​បញ្ជូន​ទៅ​តុលាការ ដើម្បី​អនុវត្តន៍​តាម​នីតិវិធី​ច្បាប់។
ទាក់ទិន​នឹង​ករណី​ខាងលើ​នេះ​ កម្លាំងនគរបាលជំនាញនៅមិនទាន់អាចបញ្ជាក់ឲ្យដឹងពីមូលហេតុ នៅឡើយនោះទេ នេះជាព័ត៌មានបឋម៕

adm

Leave a Reply

Your email address will not be published. Required fields are marked *