ព័ត៌មានសន្តិសុខសង្គម

ការពិតដែរឬទេ​? ខណៈស្ត្រីមេម៉ាយកូនមួយម្នាក់ហ៊ានទម្លាយរឿងរ៉ាវស្នេហាជាមួយព្រះចៅអធិការវត្តភ្នំលាវ ជិត៤ឆ្នាំ

(ខេត្តកែប)៖ រឿងរ៉ាវស្ទើមិនគួរឲ្យជឿបានកើតឡើងហើយ ខណៈដែលស្ត្រីមេម៉ាយកូនមួយម្នាក់បានទម្លាយអាថិ៍កំបាំងស្នេហារបស់ខ្លួនរយៈកាលជិត៤ឆ្នាំ ជាមួយព្រះអនុគនស្រុកដំណាក់ចង្អើរ និងជាព្រះចៅអធិការវត្តភ្នំលាវ ព្រះនាម ម៉ៅ សឺយ។

ចំពោះការបែកធ្លាយរឿងស្នេហាជាមួយស្ត្រីម៉េម៉ាយរហូតឈានដល់អាជ្ញាធរនិងខាងធម្មការ និងសាសនា សំណូមពរឲ្យព្រះចៅអធិការវត្តភ្នំលាវលាចាកសិក្ខាបទ(សិក)នោះ បានធ្វើឲ្យមជ្ឈដ្ឋានជាច្រើនដែលប្រកាន់ភ្ជាប់នូវព្រះពុទ្ធសាសនា មានក្តីហ្មងសៅ ដោយគេបានគិតថា ព្រះចៅអធិការវត្តអង្គនេះកំពុងជាន់ឈ្លីនូវព្រះពុទ្ធសាសនាយ៉ាងធ្ងន់ធ្ងរ។

ជុំវិញរឿងរ៉ាវខាងលើ ព្រះបុណ្ណាភិរ័ត យ៉ា សុបុល ព្រះរាជាគណៈថ្នាក់កិត្តិយស និងជាព្រះវិន័យធរគណខេត្តកែប បានមានសង្ឃដិកាថា ក្រោយពីមានការបែកធ្លាយរឿងរ៉ាវស្នេហារវាង ស្ត្រីមេម៉ាយជាមួយ ភិក្ខុ ម៉ៅ សឺយ ព្រះអនុគណស្រុកដំណាក់ចង្អើរ ដែលមានតួនាទីជាព្រះចៅអធិការវត្តភ្នំលាវ ស្ថិតក្នុងឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប ដោយខណៈខាងសមត្ថកិច្ចមន្ត្រីសង្ឃខេត្តបានស្នើមកមន្ទីរធម្មការ និងសាសនាខេត្ត ឲ្យរាយការណ៍ និងសុំគោលការណ៍ទៅថ្នាក់ដឹកនាំខេត្តដើម្បីមានវិធានការ។

បន្ទាប់ពីទទួលបានវិធានការ នៅថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២១ ព្រះវិន័យធរគណខេត្ត និងមន្ត្រីជំនាញមន្ទីរធម្មការ និងសាសនា បានចុះទៅកាន់វត្តភ្នំលាវ ដើម្បីសាកសួរព័ត៌មានតាមនីតិវិធីសង្ឃ។បន្ទាប់មកលោកបានសារភាពទទួលកំហុសផឹកនៅថ្ងទី០៩ ខែកក្កដា ។ លុះថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២១ ព្រះចៅអធិការវត្ត ម៉ៅ សឺយ បានតេទូរស័ព្ទទៅ ឯកឧត្តមអភិបាលខេត្តកែប ដោយសារភាពពីការប្រព្រឹត្តខុសធម៌វិន័យ និងបានសុំប្តូរសឹក ថ្ងៃទី០៨ ខែកក្កដា វិញ​។លុះដល់ថ្ងៃទី០៩ ខែកក្កដា ចៅអធិការវត្តភ្នំលាវ បានសន្យាជាមួយនឹងលោកស្រីអភិបាលស្រុកថានឹងសឹកនៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១ម្តងទៀត។ ជាលទ្ធផលរាល់ពាក្យសន្យាទាំង៣លើកនេះ ព្រះចៅអធិការវត្តភ្នំលាវ បែរជាមិនគោរពតាមការសន្យារបស់ខ្លួន ថែមទាំងញុះញង់ពុទ្ធបរិស័ទ និងអ្នកសារព័ត៌មានដែលមិនបានដឹងរឿងពិតមក ឡាយ តាមផេក តាមហ្វេសប៊ុក ដែលធ្វើឲ្យមជ្ឈដ្ឋានយល់ច្រឡំ ដើម្បីលុបលាងនូវរឿងអាស្រូវរបស់ខ្លួន។​

ព្រះវិន័យធរគណខេត្តកែប បានបញ្ជាក់ច្បាស់ថា បើទោះជាព្រះចៅអធិការវត្តភ្នំលាវ ព្រះនាម ម៉ៅ សឺយ ចង់បិទបាំងរឿងអាស្រូវបែបណា ក៏មិនអាចទៅរួចដែរ ព្រោះរយៈកាលចុងក្រោយនេះ ស្ត្រីមេម៉ាយកូន១ ដែលជាស្រីស្នេហ៍របស់ព្រះចៅអធិការវត្ត បានមកទម្លាយរឿងរ៉ាវស្នេហារវាងនាង និងព្រះអង្គ នៅចំពោះមុខមន្ត្រីអនុវត្តច្បាប់អស់ទៅហើយ ដោយនាងថែមទាំងហ៊ានទម្លាយអាថិ៍កំបាំងពីការរស់នៅសាងភាពមេត្រីជាមួយព្រះចៅអធិការវត្តភ្នំលាវតាំងពីឆ្នាំ២០១៧ ដោយគិតមកទល់ពេលនេះ រយៈពេលជិត៤ឆ្នាំទៅហើយ។ ហើយការហ៊ានទម្លាយរឿងរ៉ាវស្នេហានេះ ដោយសារតែព្រះចៅអធិការវត្តក្បត់ចិត្តនាងទៅរកសាងភពស្នេហ៍ថ្មីជាមួយស្រីផ្សេង។

ទាក់ទងនឹងរឿងអាស្រូវព្រះចៅអធិការវត្តភ្នំលាវ កន្លងមកក៏មានសារព័ត៌មានមួយចំនួនផ្សព្វផ្សាយដោយព័ត៌ខ្លះលើកឡើងពីភាពរីចម្រើនក្នុងវត្តភ្នំលាវ ក្នុងរដូវកាលព្រះចៅអធិការ ម៉ៅ សឺយ គ្រប់គ្រង ប៉ុន្តែក្នុងការផ្សព្វផ្សាយមិនបានវែកញែកឲ្យបានច្បាស់នូវតម្លៃនៃព្រះពុទ្ធសាសនា ជាពិសេសព្រះអង្គពិតជាបានធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ព្រះពុទ្ធសាសនា ដែលជានិច្ចកាល ថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋ ពុទ្ធបរិស័ទ តែងតែចាត់ទុកជាកន្លែងគោរពបូជា។

ជាមួយគ្នានេះ ភស្តុតាងមួយចំនួនដែលភ្ជាប់មកជាមួយរូបភាព មហាជនពិតជាយល់ឃើញថា ព្រះចៅអធិការវត្តភ្នំលាវ ពិតជាមានការទំនាក់ទំនងស្នេហាស៊ីជម្រៅជាមួយស្ត្រីមេម៉ាយមួយកូន១ ដែលមានលំនៅដ្ឋានក្នុងឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប យ៉ាងពិតប្រាកដ៕

 

adm

Leave a Reply

Your email address will not be published. Required fields are marked *