ខេត្ដកំពង់ចាម៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានគណកម្មការខេត្តប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ និងឯកឧត្ដម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត រួមនឹងអភិបាលរងខេត្ត នាព្រឹកថ្ងៃទី៩១២ ខែមេសា ឆ្នាំ២០២១នេះ បានអញ្ជើញទទួលអំណោយជាសម្ភារ និងថវិកា ពីសប្បុរសជននានា ដែលបានចូលរួមជាមួយរាជរដ្ឋាភិបាល ដេីម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ខណៈកម្ពុជាកំពុងស្ថិតក្នុងដំណាក់កាលរួមគ្នា ប្រយុទ្ធប្រឆាំងនឹងជំងឺដ៏កាចសាហាវនេះ ។
គួរបញ្ជាក់ថា ក្នុងពិធីប្រគល់ និងទទួលអំណោយនេះ លោក ម៉ៅ ហ៊ួរ និងលោកស្រី បានជួយឧបត្ថម្ភ ថវិកា២លានរៀល មីម៉ាម៉ា ចំនួន២០កេសធំ ទឹកបរិសុទ្ធ ១០០កេស និងទឹកផ្លែឈើ ចំនួន២០កេស . លោក នៅ សារី ម្ចាស់ក្រុមហ៊ុន រ៉ាកាននាហ្គា(ខេមបូឌា) ឯ.ក ឧបត្ថម្ភ ម៉ាស ចំនួន២៥០០០ម៉ាស និងទឹកបរិសុទ្ធ ១០កេស . ដោយឡែកលោក ស្លេះពុន យ៉ាម៉ីន និងលោកស្រី បានខិតខំ កៀងគររកជំនួយ ដើម្បី យកមកចែកជូនប្រជាពលរដ្ឋ ក្នុងក្រុងកំពង់ចាម ចំនួន៩០០គ្រួសារ ។
ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណកម្មការខេត្តប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ បានថ្លែងអំណរគុណ និងជូនពរដល់ម្ចាស់ក្រុមហ៊ុន សប្បុរសជន ដែលបានគាំទ្រឧបត្ថម្ភ ជាសម្ភារ និងថវិកា ជូនដល់គណៈកម្មការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដែលជាការរួមចំណែក យ៉ាងសំខាន់ ក្នុងសកម្មភាពនានា ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ហើយក៏ជាការជួយរំលែកទុក្ខលំបាក និងការខ្វះខាត របស់បងប្អូនពលករចំណូលស្រុក ក៏ដូចជាអ្នកពាក់ព័ន្ធព្រឹត្តិការណ៍២០កុម្ភៈ ដែលកំពុងធ្វើចត្តាឡីស័ក ផងដែរ ៕