ព័ត៌មានសន្តិសុខសង្គម

អាជ្ញាធរបន្តចាត់ការឃាត់មធ្យោបាយគ្មានការអនុញ្ញាតចូលក្នុងតំបន់ក្រហម

(ភ្នំពេញ)៖កម្លាំងអាជ្ញាធរ ខណ្ឌពោធិសែនជ័យ បន្តអនុវត្តវិធានការសុខាភិបាលឃាត់មធ្យោបាយល្មើសបម្រាម គ្មានការអនុញ្ញាតក្នុងតំបន់ក្រហម តាមផ្លូវចោមចៅ ក្បែរភ្លើងស្តុប ក្នុងភូមិត្រពាំងថ្លឹង៣ សង្កាត់ចោមចៅ១ ខណ្ឌពោធិសែនជ័យនៅរសៀលថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២១។
តំបន់ក្រហម ក្នុងរាជធានីភ្នំពេញ ក្រោយពីផ្ទុះជំងឺកូវីដ១៩អាជ្ញាធរមានសមត្ថកិច្ចបានយកចិត្តទុកដាក់ និងប្រុងប្រយ័ត្ន ចាត់វិធានការនៃរាជរដ្ឋាភិបាល ដោយអនុវត្តតាមក្រសួងសុខាភិបាល។ក្រោយពីបែងចែកតំបន់ក្រហម លឿងទុំ និងលឿង បម្រាមហាមឃាត់ពលរដ្ឋចេញចូលក្នុងតំបន់ក្រហម ដោយគ្មានការអនុញ្ញាតពីសមត្ថកិច្ចប្រចាំគោលដៅបិទខ្ទប់ ក្រៅពីមន្ត្រី មធ្យោបាយ ពាក់ព័ន្ធ ដែលបានកំណត់ ។
ក្រោយពីឃើញនៅមានពលរដ្ឋ មធ្យោបាយមួយចំនួន ល្មើសបម្រាមគោចរ ទើបកម្លាំងមានសមត្ថកិច្ច ចាត់វិធានការ ចាប់ឃាត់មធ្យោបាយ បានជាបន្តបន្ទាប់នៅរសៀលថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២១ កម្លាំងបន្តអនុវត្តចាប់ឃាត់ម៉ូតូបានជាច្រើនគ្រឿង រួចប្រមូលដឹកយកទៅរក្សាទុកនៅសាលាខណ្ឌពោធិសែនជ័យ ដើម្បីចាត់ការបន្តតាមគោលការច្បាប់៕

adm

Leave a Reply

Your email address will not be published. Required fields are marked *