(ខេត្ដពោធិ៍សាត់)៖សមត្ថកិច្ចជំនាញពាក់ព័ន្ធសហការជាមួយអាជ្ញាធរកាលពីល្ងាចថ្ងៃទី២ខែឧសភា ឆ្នាំ២០២១ បានធ្វើកោសល្យវិច័យលើគ្រោងឆ្អឹងសពមួយដែលស្លាប់អាចលើសពី២០ថ្ងៃមុនតាមរូបភាពធ្វើអត្តឃាតដោយចងកនឹងដើមឈើ។
មន្ត្រីនគរបាលស្រុកក្រគរបានឱ្យដឹងថា៖បន្ទាប់ទទួលព័ត៌មានពីពលរដ្ឋដើររកឃ្មុំម្នាក់ឈ្មោះ ពៅណាក់ ភេទប្រុសអាយុ៥៤ឆ្នាំ មានទីលំនៅភូមិក្បាលដំរី ឃុំត្រពាំងចាន់ ស្រុកបរិបូណ៏ ខេត្តកំពង់ឆ្នាំង។ឈ្មោះ ពៅណាក់បានប្រទះឃើញគ្រោងឆ្អឹងសពមួយលើដើមឈើ។
មន្ត្រីដដែលបានបន្តថា៖សមត្ថកិច្ចសហការគ្នាចុះពិនិត្យ និងធ្វើការស្រាវជ្រាវ ជុំវិញហេតុការណ៍ប្រទះឃើញគ្រោងឆ្អឹងសាកសព នៅក្នុងព្រៃរនាមមាត់បឹងទន្លេសាបលើដើមឈើកន្សែងក្នុងភូមិក្បាលដំរី ឃុំអន្សាចំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។
ប្រភពបន្តថា៖ ក្រោយសមត្ថកិច្ចស្រាវជ្រាវ និងពិនិត្យយ៉ាងយកចិត្តទុកដាក់រួចរាល់សពចង.កធ្វើអត្តឃាតដោយខ្សែអង្រឹងពណ៌ខៀវ ចងភ្ជាប់ទៅមែកឈើដើមកន្សែង។សពមានសភាពរលួយសាច់អស់មើលពុំស្គាល់ ឆ្អឹងជ្រុះត្រឹមចង្កេះចុះក្រោមជាបំណែកៗ សពពាក់អាវដៃវែង ពណ៌ផ្ទៃមេឃ អាវយឺតក្នុង ពណ៌ខៀវ ស្លៀកខោជើងវែង ពណ៌ខ្មៅ។សព ភេទប្រុស អាយុអាចលើស៤០ឆ្នាំស្លាប់លើសពីម្ពៃថ្ងៃមុន ។
នៅក្បែរសពលើដើមឈើមានកាបូបស្ពាយ១ ម៉ាក DUSLANG ក្នុងកាបូបមានអាវដៃវែង ពណ៌ផ្ទៃមេឃ១ ស្បែកជើង១គូ មួក១ កាបូបតូច១ មានលុយចំនួន២០៨.៥០០រៀល ។លុយបាតចំនួន១០កាក់ ម៉ាស់១ កញ្ចប់បារី លុចសារី១ដបតូចមានអាកុលកន្លះដប ដបទឹកសុទ្ធគ្មានទឹក១ដប សម្ភារពាក់ព័ន្ធ។សាកសព ប្រគល់ជូនមន្រ្តីនគរបាលប៉ុស្តិ៍នគរបាលរដ្ឋបាលអន្សាចំបក់ បន្តនីតិវិធី ដើម្បីបន្តធ្វើការស្រាវជ្រាវរកអត្តសញ្ញាណ។
រហូតមកដល់ល្ងាចថ្ងៃទី៣ខែមេសាឆ្នាំ២០២១នេះសមត្ថកិច្ចមានទាន់មានពន្លឺទាក់ទិនការស្លាប់មនុស្សម្នាក់ដែលស្លាប់ក្នុងទ្រងទ្រាយធ្វើអត្តឃាតនេះនៅឡើយទេ៕