(កំពង់ឆ្នាំង)៖ កម្លាំងនគបាលស្រុកបានស្រាវជ្រាវនិងចាប់បានបុរសពីរនាក់ពីបទរំលោភក្មេងស្រីអាយុ១៩ខែហើយបានបញ្ជូនទៅស្នងការនគបាលខេត្តកាលពីរសៀលថ្ងៃទី៣០មិថុនា២០២១។ មន្ត្រីនគបាលបានឱ្យដឹងថាករណីរំលោភសេពសន្ថវលើកុមារីនេះបានកើតឡើងកាលពីល្ងាចថ្ងៃទី២៨ខែមិថុនាកន្លងទៅនៅគុម្ពឫស្សីក្នុងភូមិព្រែកឆ្ដោរឃុំកំពង់អុសស្រុកជលគិរី។ ជនសង្ស័យនិងបក្ខពួករំលោភសេពសន្ថវ:ទៅលើកុមារីអាយុ១៩ខែ។ មន្ត្រីដដែលបានបន្តថាជនសង្ស័យទាំងពីរនាក់ឈ្មោះម៉ុកវ៉ាន់ អាយុ ៤០ ឆ្នាំជាអ្នកពរកុមារីរងគ្រោះទៅទិញនំនិងឈ្មោះសូត្រសំណាងអាយ២០ឆ្នាំ។ នៅមុនពេលកើតហេតុជនសង្ស័យទាំងពីរនាក់បានផឹកស្រាជាមួយគ្នា។ ក្រោយផឹកស្រារួចឈ្មោះម៉ុកវ៉ានបានពរក្មេងស្រីទៅទិញនំហើយបានបាត់ប្រមាណជា២ម៉ោងក៏ត្រឡប់មកវិញកុមារីចេះតែយំ។ម្តាយយកទៅមុជទឹកក៏មានការសង្ស័យ។ ក្រោយពីធ្វើសកម្មភាពរួចជនសង្ស័យបានគេចខ្លួនបាត់កម្លាំងនគរបាលស្រុកនិងកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលកំពង់អុសបានស្រាវជ្រាវចាប់ជនសង្ស័យទាំងពីរនាក់នៅថ្ងៃទី៣០ខែមិថុនានិងកសាងសំណុំរឿងបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំងដើម្បីបន្តនីតិវិធី៕ ដោយ៖ សុវណ្ណារាជ
(ខេត្តសៀមរាប)៖ នៅទីបំផុតក្រោយពីបានសាកសួរចប់ តុលាការខេត្តសៀមរាបបានសម្រេចឃុំខ្លួន លោកស៊ឹង ប៊ុណ្ណា ដាក់ពន្ធនាគារ ជាបណ្តោះអាសន្ន នៅល្ងាចថ្ងៃទី៣១ ខែកក្កដា ឆ្នាំ ២០២២នេះ ពីបទប្រើប្រាស់អាវុធខុសច្បាប់។ លោក ស៊ឹង ប៊ុណ្ណា ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាល ស្នងការដ្ឋាននគរបាលខេត្តសៀមរាប កម្លាំងអាវុធហត្ថខេត្តសៀមរាប ឃាត់ខ្លួន ក្រោមបញ្ជាផ្ទាល់របស់លោក ថេង សំណាង ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តសៀមរាប។ លោក ស៊ឹង ប៊ុណ្ណា ភេទប្រុស អាយុ៤៧ឆ្នាំ កើតនៅភូមិភក់ ឃុំមហាសាំង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ បច្ចប្បន្នស្នាក់នៅក្រុមទី០៦ ភូមិត្រពាំងសេះ សង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប។ មន្ត្រីបានឲ្យដឹងថា ក្នុងពេលឃាត់ខ្លួន លោក ស៊ឹង ប៊ុណ្ណា សមត្ថកិច្ចបានឆែកឆេរ និងដកហូតបាននូវអាវុធខ្លី ១ដើម ម៉ាកK59 បង់ចំនួន០២ (បង់មួយមានចំនួន០៦គ្រាប់ និងបង់មួយទៀតគ្មានគ្រាប់) គ្រាប់មិនទាន់ប្រើចំនួន០៧គ្រាប់ និងសំបកគ្រាប់ដែលបាញ់រួចចំនួន០៣គ្រាប់។ បើតាមមន្ត្រីបញ្ចាក់ថា ជនសង្ស័យបានឆ្លើយសារភាពថា គាត់ពិតជាបានបាញ់ចំនួន០៤គ្រាប់ពិតប្រាកដមែន ដោយមូលហេតុខឹងនឹងប្រពន្ធរបស់គាត់ត្រលប់មកផ្ទះវិញយឺត។ […]
ខេត្តត្បូងឃ្មុំ. ក្រោយផ្ទុះរឿងអាស្រូវពេញបណ្ដាញសង្គមហ្វេសប៊ុករឿងបង់លុយចំនួន៧០ម៉ឺនរៀលក្នុង១ខែ ជាថ្នូរនិងមិនចូលធ្វើការ ឥឡូវលោក លឿង រដ្ឋា អធិការស្រុកអូររាំងឪ ត្រូវបានលោកឧត្តមសេនីយ៍ត្រី ម៉ុន មាគ៌ា ស្នងការខេត្តត្បូងឃ្មុំ សម្រេចផ្អាកការងារជាបណ្ដោះអាសន្នហើយ ដោយតម្រូវឱ្យលោក ជាតិ ម៉េងឡាយ អធិការរងស្រុកអូររាំងឪ ជាអធិការស្ដីទី ជំនួស រហូតដល់មានការសម្រេចថ្មី!។ នេះបើយោងតាមលិខិតបង្គាប់ការ របស់ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ ដែលធ្វើឡើង កាលពីថ្ងៃទី២២.០៨.២០២១ ការផ្ទេរភារៈកិច្ចលោក លឿង រដ្ឋា ពីអធិការនគរបាលស្រុកអូររាំងឪ យ៉ាងឆាប់រហ័សបែបនេះ។បន្ទាប់ពីមន្ត្រីថ្នាក់ក្រោម បានរិៈគន់ហែកហួរ តាមបណ្ដាញសង្គមហ្វេសប៊ុកឡើងកក្រើក ចំពោះការយកលុយចំនួន៧០ម៉ឺនរៀលក្នុង១ខែ ជាថ្នូរនិងមិនចូលធ្វើការ ដើម្បីយកពេលទៅរកស៊ីក្រៅ។ ដើមហេតុមកពី បុគ្គលដែលពុំសូវចូលធ្វើការនោះ ត្រូវបានលោកស្នងខេត្តត្បូងឃ្មុំ ផ្ទេរភារៈកិច្ចទៅខេត្ត។បណ្ដាលឱ្យរូបគាត់ ខឹងសម្បារជាខ្លាំង រហូតបញ្ចេញប្រតិកម្ម ថា៖ ខ្លួនបង់លុយឱ្យ៧០ម៉ឺនរៀលរាល់ខែ ហេតុអីរាយការណ៍ទៅថ្នាក់លើ ថារូបគាត់មិនចូលធ្វើការ…? មូលហេតុទាំងនេះហើយ បង្កជាបញ្ហារហូតឈានដល់ផ្ទេរភារៈកិច្ចលោក លឿង រដ្ឋា ពីអធិការនគរបាលស្រុកអូររាំងឪ តែម្ដងទៅ៕ ដោយលោក៖ សុវណ្ណរាជ