(ខេត្តបាត់ដំបង)៖ យោងតាមប្រភពព័ត៌មានពីរបាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង នៅនៅថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២២នេះបានឱ្យដឹងថា ស្រ្តីម្នាក់ដែលជាមុខសញ្ញាជួញដូរគ្រឿងញៀននៅស្រុកសំពៅលូនត្រូវបានកម្លាំងនគរបាលស្រុកធ្វើការស្រាវជ្រាវរហូតឈានដល់ការបង្រ្កាបនិងឃាត់ខ្លួនរួមជាមួយវត្ថុតាងជាក់ស្ដែង។ របាយការណ៍ដដែលឲ្យដឹងបន្តថា ប្រតិបត្តិការនោះបានធ្វេីឡេីងកាលពីថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២២ ស្ថិតនៅចំណុចក្រុមទី៦ ភូមិស្ពានយោល ឃុំជ្រៃសីមា ស្រុកសំពៅលូន ខេត្តបាត់ដំបង ។ ដោយជនសង្ស័យឈ្មោះ ញ៉ាន សុឃួន ហៅ ង៉ិ ភេទស្រី អាយុ៤៧ឆ្នាំ មានទីលំនៅភូមិវាលហាត់ ឃុំម៉ាឡៃ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ។ ប្រភពដដែលបន្តថា អនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង រួមនឹងយោបល់របស់លោកឧត្តមសេនីយ៍ត្រី កុយ ហៀង ស្នងការរងផែនការងារប្រឆាំងគ្រឿងញៀន លោកវរសេនីយ៍ទោ ទឹម វិឆ័យ អធិការនគរបាលសំពៅលូនបានដឹកនាំកម្លាំងផ្នែកប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងក្រុមអន្តរាគមន៍នៃអធិការដ្ឋាននគរបាលស្រុកសំពៅលូនចុះល្បាតក្នុងភូមិសាស្ត្រខាងលើ ហើយបានធ្វើការបង្រ្កាបនិងឃាត់ខ្លួនស្រ្តីម្នាក់ក្នុងករណីរក្សាទុក ជួញដូរ ចែកចាយដោយខុសច្បាប់នូវសារធាតុញៀននៅចំណុចកេីតហេតុខាងលេី។ វត្ថុតាងដកហូតរួមមាន៖ -ថ្នាំញៀនប្រភេទមេតំហ្វេតាមីន (យ៉ាម៉ា WY) ចំនួន១៥០គ្រាប់ ទម្ងន់ ១៥,០៣ក្រាម -ទូរស័ព្ទដៃចំនួន០១គ្រឿង (ចាស់) ។ […]
(កណ្តាល+ព្រៃវែង)៖ពលរដ្ឋក្នុងស្រុកខ្សាច់កណ្តាលនិងស្រុកពារាំង មិនថាក្មេងចាស់ប្រុសស្រី និងមន្រ្តីរាជការ កំពុងតែវក់វីក្នុងការផ្សងសំណាងល្បែងឆ្នោតកត់កន្ទុយលេខវៀតណាមដោយចាក់០១សង០៨ដោយគ្រាន់តែកាត់សុបិន្ត ពេលយប់ ឫអ្នកតាឱ្យយល់សពចាក់កន្ទុយលេខជាដើម។ សេចក្តីរាយការណ៍បានឱ្យម្ចាស់ទន្លេមេគង្គដឹងថា៖ មេកញ្ច្រែងនិងមេឆ្នោតកត់កន្ទុយលេខវៀតណាមដុះស្លែរធំៗ នៅឃុំកំពង់ចំលង ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាលមានដូចជា៖ ០១-ឈ្មោះ ប្រុស នៅភូមិត្បូងដំរី ០២-ឈ្មោះ ថេង នៅភូមិត្បូងដំរី 👉បានដាក់ពង្រាយកូនកញ្ច្រែងនៅតាមបណ្តាលភូមិ,ឃុំដើម្បី ចុះកត់ និងប្រមូលកន្ទុយលេខឆ្នោតវៀតណាមជាច្រើនស្រុក មកឲ្យពួកខ្លួន មិនតែប៉ុណ្ណោះតម្រូវឱ្យដើរពង្វក់ស្មារតីពលរដ្ឋដល់ផ្ទះ និងនៅតាមទីប្រជុំជន ជាពិសេសនៅកន្លែងផ្សារ ជារៀងរាលថ្ងៃ បានដោយរលូន គ្មានអាជ្ញាធរមានសមត្ថកិច្ចណាចុះហាមឃាត់និងបង្រាបឡើយ។ ជាក់ស្តែងនៅល្ងាចថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២១នេះ កូនកញ្ជែញ ល្អី នៅកត់តាមផ្សាកំពង់ពពិល ស្រុកពារាំង បានបង្ហើបថា៖ ការកត់កន្ទុយលេខឆ្នោតវៀតណាមនេះយកទៅអោយមេឈ្មោះ ប្រុស និងអ្នកផ្សេងទៀត។ ហើយដោយគ្រាន់តែដេកពីយប់ហើយសុបិនឃើញរឿងអ្វីមួយឬហេតុការណ៍ប្លែកៗ លុះព្រឹកប្រលឹមគាងគរគ្នាកាត់ចេញជាលេខ ខ្លះទៀតបន់ឱ្យមានមនុស្សស្លាប់ យកអាយុមកកាត់ជាលេខរួចចាក់តែម្តង។ រួចនាំគ្នាចាំផ្ទៀងវិទ្យុពីវៀតណាម រាល់ម៉ោង៤ល្ងាច ដូចគេថា៖(ថ្ងៃស្ដាយលេខល្ងាចលុយ?)។ រាល់សកម្មភាពទាំងនេះមិនត្រូវបានសមត្ថកិច្ច ឃុំ ស្រុកខ្សាច់កណ្តាល បង្ក្រាបទេ!(ទំនងជាប់ពាក់ព័ន្ធ?)សង្យ័យមានភាគហ៊ុនហើយមើលទៅ,,,?។ គួររម្លឹកថា៖ អ្វីដែលចាប់អារម្មណ៍ និងពង្វក់ស្មារតីឱ្យពលរដ្ឋខ្មែរញៀននិងល្បែងកត់កន្ទុយលេខវៀតណាមទាំងនេះផ្សងសំណាងជាមួយឆ្នោតវៀតណាមឡើងភ្លុកទឹកភ្លុកដីតែម្តង។ មានអ្នកខ្លះចាញ់អស់ទ្រព្យសម្បត្ដិ កើតជាជម្លោះ ក្នុងគ្រួសារ […]
(ភ្នំពេញ) ៖ ហេតុការណ៍ ភ្ញាក់ផ្អើល នេះ បាន កើតឡើង នៅ យប់ ថ្ងៃទី ២៤ ខែឧសភា ឆ្នាំ ២០២១ ស្ថិតនៅតាម បណ្ដោយ ផ្លូវ បេតុង ក្នុង សង្កាត់ អូរ បែកក្អម ខណ្ឌ សែន សុខ រាជធានី ភ្នំពេញ ។ ប្រពន្ធដើម បាន តាម ទាន់ ប្តី កំពុងតែ រួមមេត្រី ជាមួយនឹង ប្រពន្ធចុង នៅក្នុង បន្ទប់ ជួល យ៉ាង សប្បាយ ភ្លេច គិតដល់ កូន និង ប្រពន្ធ ដែល ធ្លាប់ រួមរស់ ជាមួយនិង គ្នា ១០ ឆ្នាំ មកហើយ […]