(ភ្នំពេញ)៖ ឆៀកចល័ត នៅខេត្តពោធិ៍សាត់ កែប ស្ទឹងត្រែង ព្រៃវែង កំពុងបន្តផ្តល់សេវាជូនបងប្អូនប្រជាពលរដ្ឋ រហូតដល់ថ្ងៃទី២២ កក្កដា ឆ្នាំ២០២២។
សេវាត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ(ឆៀក)ចល័ត កំពុងដំណើរការជូនបងប្អូនប្រជាពលរដ្ឋ នៅខេត្តពោធិ៍សាត់ កែប ស្ទឹងត្រែង ព្រៃវែង ចាប់ពីថ្ងៃទី១៨ – ២២ កក្កដា ឆ្នាំ ២០២២។
អាស្រ័យហេតុនេះម្ចាស់យានយន្តទាំងអស់ អាចយករថយន្តទៅធ្វើការត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ (ឆៀក) តាមកាលកំណត់កំណត់ខាងលើ៕