(ព្រៃវែង)៖ដោយមានការដឹកនាំនឹងចង្អុលបង្ហាញពីលោក ឧត្ដមសេនីយ៍ត្រី ឈួនគីមសាន
ដឹកនាំដោយផ្ទាល់ពីលោក ផាត់ សុជោត ប្រធានមន្ទីស្រាវជ្រាវនឹងបង្រាបបទល្មើសកងរាជអាវុធហត្ថខេត្តព្រៃវែង សហការជាមួយកម្លាំងជំនាញកងរាជអាវុធហត្ថលើផ្ទៃប្រទេស កងរាជអាវុធហត្ថខេត្តស្វាយរៀង កងរាជអាវុធហត្ថខេត្តកណ្ដាល កងរាជអាវុធហត្ថខេត្តខេត្តក្រចេះ ដើម្បីធ្វើការស្រាវជ្រៀវករណីបាត់កូនស្រីឈ្មោះ ចាន់
នងយ៉ា កាលពីរថ្ងៃទី០៣ ខែមករា ឆ្នាំ២០២១ វេលាម៉ោងប្រហែល១២និង០១នាទីស្រុករមាសហែក ខេត្តស្វាយរៀង។
ជាលទ្ធផលកម្លាំងកងរាជអាវុធហត្ថបានរកឃើញ ឈ្មោះ នង ចាន់ យ៉ា នេះវិញហើយ កាលពីថ្ងៃទី៦ ខែមករា ឆ្នាំ២០២១។គឺជនរងគ្រោះកំពុងនៅសុីឈ្នួលលក់ដូរ អុីវ៉ាន់ អោយគេនៅក្នុងកម្មវិធីប្រគំតន្រីនៅក្នុងក្រុងក្រចេះ ខេត្តក្រចេះ ហើយបច្ចុប្បន្ននេះកម្លាំងកងរាជអាវុធខេត្តព្រៃវែងបាននាំក្មេងស្រីរូបនេះមកប្រគល់ទៅឲ្យម្តាយវិញនៅកងរាជអាវុធខេត្តព្រៃវែង។
សូមបញ្ជាក់ថា៖ កាលពីព្រឹកថ្ងៃទី៦ ខែមករា ឆ្នាំ២០២១ នគរបាលខេត្តព្រៃវែង បានឲ្យដឹងថា កម្លាំងបានបើកការស្រាវជ្រាវរកសាច់ញាតិ នៃសពស្ត្រីម្នាក់ដែលគេយកទៅប្លុងចោលនៅចិញ្ចើមផ្លូវជាតិលេខ១ ស្ថិតនៅក្នុងភូមិត្នោតច្រុះ ឃុំល្វា ស្រុកព្រះស្ដេច ខេត្តព្រៃវែង កាលពីវេលាម៉ោង៦និង៣០នាទី ថ្ងៃទី០៤ ខែមករា ដោយមានស្នាមរបួសលើដងខ្លួនជាច្រើនកន្លែងនោះត្រូវបានរកឃើញសាច់ញាតិហើយ គឺរស់នៅស្រុករមាសហែក ខេត្តស្វាយរៀង ឯជនសង្ស័យសមត្ថកិច្ចកំពុងតែស្រាវជ្រាវបន្ត។
ក៏ប៉ុន្តែនៅវេលាម៉ោងជាង១១ ព្រឹកថ្ងៃដដែល«ម្ចាស់ទន្លេមេគង្គ»បានទទួលព័ត៌មានពីកងរាជអាវុធហត្ថខេត្តព្រៃវែង មកបញ្ជាក់ថា៖ សពស្រ្តីរងគ្រោះខាងលើ មិនទាន់រកឃើញាច់ញាតិនៅឡើយទេ។
ហើយគ្រួសារមួយមកពីស្រុករមាសហែក ខេត្តស្វាយរៀង ដែលពីដំបូងបានអះអាងថា៖ ជាកូនស្រីក៏ បានចេញមកបញ្ជាក់វិញដែថា៖ សពដែលគេផ្លុងចោលនោះពុុំមែនជាកូនស្រីរបស់ពួកគាត់ទេ។ គឺកូនស្រីរបស់ខ្លួនដែលបាត់នោះ កម្លាំងកងរាជអាវុធហត្ថរកឃើញឲ្យវិលត្រឡប់មកវិញហើយ។
ជាមួយគ្នានេះ សមត្ថកិច្ចក៏សូមអំពាវនាវដល់ ប្រជាពលរដ្ឋដែលបានបាត់សាច់ញាតិ សូមអញ្ជើញមកទាក់ទងជាមួយស្នងការដ្ឋាននគរបាលខេត្តព្រៃវែង ក្រែងជាសាច់ញាតិរបស់ខ្លួន។
គួររំលឹកថា៖ មានប្រជាពលរដ្ឋប្រទះឃើញសាកសព នៅចិញ្ចើមផ្លូវជាតិលេខ ១ ផ្នែកខាងជើង ក្នុងភូមិសាស្ត្រភូមិត្នោតច្រុះ ឃុំល្វា ស្រុកព្រះស្តេច ចន្លោះបង្គោលគីឡូម៉ែត្រលេខ៨០ និង៨១។
សាកសពជាមនុស្សស្រី វ័យប្រហែលជាង៣០ឆ្នាំ មិនស្គាល់អត្តសញ្ញាណ ពាក់អាវផ្កាវៀលឃ្លៀក ពណ៌លឿង ស្លៀកខោក្នុង ជើងខ្លីពណ៌ខ្មៅ ឆ្នូតខាងពណ៌លឿង(ខោកីឡា) នឹងស្លៀកសារ៉ុងខ្សែរឹតកៅស៊ូ ផ្កាពណ៌លឿង នៅទើលើបន្លា ក្បាលចុះក្រោម គូទឡើងលើ។ សមត្ថកិច្ចបានបញ្ជាក់ថា បន្ទាប់ពីការពិនិត្យឃើញថា សាកសពមានស្នាមរបួស ស្នាមជាំ ផុងលលាក្បាលផ្នែកខាងឆ្វេងនិងស្នាមជាំ លើចិញ្ចើម ភ្នែកឆ្វេង និងហើមជាំ ថ្ពាល់ឆ្វេង ដែលសភាពសាកសព មានដង្កូវតូចៗ ចុះភ្នែក ច្រមុះ មាត់។
ហើយនៅជុំវិញកន្លែងកើតហេតុ ពុំមាន បន្សល់ទុកវត្ថុតាងអ្វីឡើយ។ តាមការសន្និដ្ឋានរបស់សមត្ថកិច្ច សាកសពនេះត្រូវបានមនុស្សមិនស្គាល់យកសាកសពពីកន្លែងផ្សេង មកប្លុងបោះចោលទីនេះ តាំងពីយប់ថ្ងៃទី០២ ខែមករា ឆ្នាំ២០២១មកម្លេះ។
បច្ចុប្បន្នសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវ កសាងនីតិវិធី នឹងផ្សព្វផ្សាយ រកសាច់ញាតិនៃសពផងដែរ៕គីម ហៀប