ព័ត៌មានជាតិ

ប្រធានមន្ទីរព័ត៌មានខេត្តស្វាយរៀង អញ្ជើញទទួលយកអំណោយ ពីប្រធានសាខាសមាគមអ្នកសារព័ត៌មានជាតិកម្ពុជាដើម្បីសេរីភាពប្រចាំខេត្តស្វាយរៀង!

ខេត្ដស្វាយរៀង៖ នាព្រឹកថ្ងៃចន្ទ ៨រោច ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២១ នេះ

លោក កែវ ច័ន្ទលី ប្រធានមន្ទីរព័ត៌មានខេត្តស្វាយរៀង បានអញ្ជើញទទួលយកអំណោយ ពីលោក ជា រដ្ឋា ប្រធានសាខាសមាគមអ្នកសារព័ត៌មានជាតិកម្ពុជាដើម្បីសេរីភាពប្រចាំខេត្តស្វាយរៀង និងក្រុមការងារ និងលោក មិន ភក្ដី ភ្នាក់ងារទូរទស្សន៍ប៉ុស្តិ៍លេខ៥ ប្រចាំខេត្តស្វាយរៀង។

លោកប្រធានមន្ទីរ មានប្រសាសន៍ថា សម្ភារៈប្រយុទ្ធប្រឆាំង នឹងជំងឺកូវីដ-១៩ ដែលទទួលបាននូវពេលនេះ សបញ្ជាក់ឱ្យឃើញពីទឹកចិត្តសប្បុរសធម៌ និងជាវប្បធម៌នៃការចែករំលែកទៅលើការជួយគ្នាក្នុងកាលៈទេសៈនាពេលបច្ចុប្បន្ននេះ។

ទន្ទឹមនេះ ​លោកបានបញ្ជាក់ថា អំណោយ ដែលមន្ទីរព័ត៌មានខេត្តទទួលបាននៅថ្ងៃនេះ និងយកទៅចាត់ចែងប្រើប្រាស់អោយចំគោលដៅក្នុងសកម្មភាពយុទ្ធនាការផ្សព្វផ្សាយអប់រំនូវវិធានការបង្ការ ទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។

អំណោយដែលភ្នាក់ងារសារព័ត៌មានប្រចាំខេត្តស្វាយរៀង បានផ្ដល់ជូនមន្ទីរព័ត៌មានខេត្ត រួមមាន ទឹកសុទ្ធចំនួន ១៥០យូរ និងម៉ាសចំនួន ៥ប្រអប់៕

adm

Leave a Reply

Your email address will not be published. Required fields are marked *