Related Articles
រដ្ឋបាលខេត្តព្រៃវែង៖ ប្រកាសរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន៥៩ នាក់បន្ថែមទៀត!
(ព្រៃវែង)៖ នៅថ្ងៃទី៧ ខែកក្ដដា ឆ្នាំ២០២១ រដ្ឋបាលខេត្តព្រៃវែង បានចេញសេចក្ដីប្រកាស ព័ត៌មានដោយបង្ហាញអត្តសញ្ញាណអ្នកឆ្លងជំងឺកូវីដ-១៩ចំនួន៥៩នាក់ ដែលជាលទ្ធផលនៅថ្ងៃទី៦ ខែកក្ដដា ឆ្នាំ២០២១នេះ។ អ្នកវិជ្ជមានកូវីដ-១៩ ទាំង៥៩នាក់ គឺមានឈ្មោះក្នុងសេចក្ដីជូនដំណឹង។ ក្នុងនោះដែររដ្ឋបាលខេត្តព្រៃវែង៖ សូមអំពាវនាវដល់អ្នកដែល បានប្រាស្រ័យទាក់ទង ប៉ះពាល់ដោយផ្ទាល់ឬប្រយោល ជាមួយបុគ្គលវិជ្ជមានកូវីដ១៩ ទាំង៥៩ នាក់ខាងលើ។ សូមដាក់ខ្លួនដាច់ដោយឡែកតាមដានសុខភាព រយៈពេល១៤ថ្ងៃ និងរាយការណ៍មកអាជ្ញាធរ ដើម្បីយកសំណាកនិង ធ្វើចត្តាឡីស័ក ៕
ខ្ញុំបាទហោ គីមហៀបនិងក្រុមគ្រួសារ រួមទាំងសហការីទាំង២៥រាជធានី/ខេត្ត សូមចូលរួមអបអរសាទរដោយស្មោះអស់ពីដួងចិត្តជូនចំពោះ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ក្នុងឱកាសត្រូវបាន រដ្ឋសភា នីតិកាលទី៧ បោះឆ្នោតផ្ដល់សេចក្ដីទុកចិត្ត និងត្រូវបានព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ទ្រង់ប្រោសព្រះប្រទានត្រាស់បង្គាប់តែងតាំងជា នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា!
ខ្ញុំបាទហោ គីមហៀបនិងក្រុមគ្រួសារ រួមទាំងសហការីទាំង២៥រាជធានី/ខេត្ត សូមចូលរួមអបអរសាទរដោយស្មោះអស់ពីដួងចិត្តជូនចំពោះ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ក្នុងឱកាសត្រូវបាន រដ្ឋសភា នីតិកាលទី៧ បោះឆ្នោតផ្ដល់សេចក្ដីទុកចិត្ត និងត្រូវបានព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ទ្រង់ប្រោសព្រះប្រទានត្រាស់បង្គាប់តែងតាំងជា នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា!
ម្ចាស់ផ្ទះជួលយីហោឱសថស្ថាន លម្អងចន្ទ័នៅភូមិត្រពាំងថ្លឹង១ សូមបញ្ចុះថ្លៃបន្ទប់ពាក់ កណ្តាល (៥០% )សំរាប់បងប្អូនកម្មករកម្មការិនីដែលជួលបន្ទប់ជួលរបស់គាត់នៅក្នុងខែមេសានេះ!
ភ្នំពេញ) ៖ ម្ចាស់ផ្ទះជួលយីហោឱសថស្ថាន លម្អងចន្ទ័ ក្នុងតំបន់ ក្រហម ស្ថិតនៅភូមិត្រពាំងថ្លឹងទី១ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដោយមានចិត្តអាណិតអាសូចំពោះបងប្អូនកម្មការិនីរោងចក្រដែលបានជួលបន្ទប់ជួលរបស់គាត់ទាំងអស់១០០ បន្ទប់ជួល លោកបានប្រកាសថានឹងបញ្ជុះថ្លៃជូនពាក់ណ្ដាលគឺបានន័យថាឲ្យបង់ថ្លៃតែ៥០ភាគរយ(៥០%)តែប៉ុណ្ណោះនៅនៅខែមេសា ឆ្នាំ២០២១នេះ ក្នុងអំឡុងជម្ងឺកូវីដ-១៩កំពុងរាលដាលក្នុងសហគមន៍។ ការបញ្ចុះតម្លៃនេះគឺដើម្បីជួយសំរួលដល់ការចំណាយរបស់បងប្អូនកម្មករកម្មការិនីបានខ្លះនិងជាការរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការប្រយុទ្ធប្រឆាំងជម្ងឺកូវីដ-១៩ដែលបានឆ្លងចូលក្នុងសហគមន៍ ហើយក្នុងពេលដែលរាជរដ្ឋាភិបាលបានសំរេច បិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅនៃខេត្ដកណ្តាលដើម្បីកាត់ផ្តាច់ការឆ្លងរាលដាលជំងឺកូវីដ-១៩។ ឆ្លៀតនៅក្នុងឱកាសនោះម្ចាស់បន្ទប់ជួលយីហោឱសថស្ថាន លម្អងចន្ទ័ ក៏សូមអំពាវនាវដល់បងប្អូនទាំងអស់បើមិនមានការចាំបាច់សូមកុំចេញក្រៅផ្ទះ ត្រូវអនុវត្តវិធានការរបស់រាជរដ្ឋាភិបាល《៣ការពា ៣កុំ》រក្សាអនាម័យដោយពាក់ម៉ាស លាងដៃនិងសាប៊ូ អាកុល ឬ ជែលឲ្យបានញឹកញាប់។ ក្រោមពីបានទទួលដំណឹងបែបនេះបងប្អូនកម្មករកម្មការិនីទាំង១០០បន្ទប់ជួល មានចិត្ដត្រេកអរយ៉ាងក្រៃលែងនិងក៏បានសូមថ្លែងអំណអរគុណដល់ម្ចាស់បន្ទប់ជួលហេីយសូមគោរពជូនពរ ម្ចាស់បន្ទប់ជួលយីហោឱសថស្ថាន លម្អងចន្ទ័សូមឲ្យទទួលបាននូវសុខភាពល្អ បរិបូរណ៍ កម្លាំងខ្លាំងក្លា ប្រាជ្ញាឈ្លាសវៃ និងជួបតែសេចក្ដីសុខ សុភមង្គល ប្រកបដោយពុទ្ធពរទាំង៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយនិងសូមឲ្យចៀសផុតពីជម្ងឺកូវីដ-១៩ដ៏កាចសាហាវមួយនេះទាំងអស់គ្នា៕