ខេត្តតាកែវ៖ប្រភពពីភ្ញៀវដែលចូលទៅលេងនៅទីនោះសុំមិនបញ្ចេញឈ្មោះ
បានបង្ហើបឱ្យដឹងថា ទីតាំងល្បែងមួយនេះ មានល្បែងជាច្រើន តែល្បែងដែលគេនាំចូលមកលេងច្រើននោះគឺល្បែងបញ្ជល់មាន់ ដោយពេលខ្លះ មានទាំងមន្ត្រីរាជការ ជិះសុទ្ធតែឡានពាក់ស្លាកលេខនគរបាលចូលលេងថែមទៀតផង។
ប្រភពដដែលបានបន្តថា ឈ្មោះ កែម ចន គឺជាអ្នកកាងឲ្យទីតាំងល្បែងស៊ីសងនោះ ហើយទីតាំងមួយនេះគឺមិនមានអ្នកណាហ៊ានក្អក ឬហ៊ានមកក្បែរនោះទេ ព្រោះតែទីតាំងនេះ គឺមានភាគហ៊ុនរបស់លោកស្នងការរងនគរបាលខេត្តតាកែវម្នាក់ ដូច្នេះចង់អ្នកណាធ្វើអីក៏ធ្វើទៅ។
ប្រហែលជាបែបនេះហើយមើលទៅ ព្រោះតែគេឃើញរថយន្តទំនើបមួយគ្រឿងដែលពាក់ស្លាកលេខនគរបាល តែងតែប្រចាំការនៅទីនោះ ដែលប្រហែលជាដើម្បីបន្លាចអាជ្ញាធរឬសមត្ថកិច្ចតូចតាចហើយមើលទៅ។
យ៉ាងណាក៏ដោយរំពឹងថា លោក សុខ សំណាង ស្នងការនគរបាលខេត្តតាកែវ និង ពិនិត្យមើលករណីនេះ ជាមិនខានកុំឱ្យខូចពូជ ព្រោះកូនចៅក្រោមបង្គាប់ យកស្បែកមកកាងកន្លែងល្បែងស៊ីសង។ ព្រោះថាបើតាមច្បាប់របស់រដ្ឋជនជាតិខ្មែរមិនត្រូវបានអនុញ្ញាតឲ្យចូលទៅលេងនៅ កាស៊ីណូនោះទេ លើកលែងតែជនជាតិបរទេស។ ហើយបើនិយាយថា អ្នកចូលលេងទាំងនោះ សុទ្ធតែជនជាតិបរទេសក៏មិនត្រឹមត្រូវដែរ ព្រោះថាពេលនេះប្រទេសវៀតណាម បានបិទច្រកព្រំដែន មិនអនុញ្ញាតឲ្យចេញចូលផ្តេសផ្តាស់ឡើយ ព្រោះតែវិបត្តិកូវីដ១៩៕