ខេត្តស្វាយរៀង៖នៅថ្ងៃ ពុធ៦កើត ខែ ភទ្របទ ឆ្នាំ ថោះបញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី ២០ ខែ កញ្ញា ឆ្នាំ២០២៣នេះដោយសេចក្ដីអាណិតរបស់ លោកវរសេនីយ៍ឯក សោម សុភ័ណ្ឌ អធិការនគរបាលស្រុកស្វាយជ្រំដឹកនាំកម្លាំងក្រោមឱវាទ នាំយកសម្ភារសិក្សា,កង់ និងថវិកាមួយចំនួន របស់សប្បុរសជនទៅចែកជូនក្មួយស្រី០១នាក់កំព្រាឪពុកម្តាយ ហើយសព្វថ្ងៃរស់នៅជាមួយជីដូន ស្ថិតនៅភូមិតាជៃ ឃុំកំពង់ចំឡង ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។ លោកវរសេនីយ៍ឯក សោម សុភ័ណ្ឌ អធិការនគរបាលស្រុកស្វាយជ្រំ បានបញ្ជាក់ឲ្យដឹងថា ដោយមានការចូលរួមពី៖លោកវរសេនីយ៍ត្រី យន យុទ្ធ នាយផ្នែកវិភាគកន្លែងកើតហេតុ,លោកស្រី យោក សុខា មេឃុំកំពង់ចំឡង ក្រុមប្រឹក្សាឃុំ,លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលកំពង់ចំឡង,លោករាជ សារ៉ត,លោក សំ សុផា និងលោកភូមិ ។ សម្ភារបានមកពីការចូលរួមឧបត្ថម្ភ ៖ ១.ព្រះចៅអធិការវត្តតាសួស សម្ភារប្រើប្រាស់ប្រចាំថ្ងៃ និងថវិកា១០មុឺនរៀល។ ២.លោកវរសេនីយ៍ឯក សោម សុភ័ណ្ឌ អធិការនគរបាលស្រុកស្វាយជ្រំ ថវិកា៥មុឺនរៀល។ ៣.លោកវរសេនីយ៍ត្រី យន យុទ្ធ […]
(ភ្នំពេញ)៖ ឯកឧត្តម ឃួង ស្រេងអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានជំរុញឱ្យចៅសង្កាត់និងស្មៀនធ្វើយ៉ាងណាបម្រើសេវាសាធារណៈនិងសេវាផ្សេងៗទៀត ជូនបងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានរបស់ខ្លួនឱ្យបានល្អប្រសើរ ដើម្បីទទួលបានការគាំទ្រពីប្រជាពលរដ្ឋ។ ការជំរុញបែបនេះរបស់ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានធ្វើឡើង ក្នុងពិធីសំណេះសំណាលជាមួយលោកចៅសង្កាត់ និងស្មៀនសង្កាត់ទាំង អស់នៅក្នុងរាជធានីភ្នំពេញនាព្រឹកថ្ងៃទី ០៦ខែមករាឆ្នាំ២០២២នេះ នៅសាលារាជធានីភ្នំពេញ។ ក្នុងឱកាសនោះ ឯកឧត្តម ឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា លោកចៅសង្កាត់និងស្មៀនសង្កាត់ជាអ្នកដែលនៅផ្ទាល់ជាមួយនឹងបងប្អូនប្រជាពលរដ្ឋ ។ ដូច្នេះអ្វីដែលជាការចង់បានរបស់ប្រជាពលរដ្ឋយើងត្រូវតែបំរើពួកគាត់ ពិសេសការផ្តល់សេវា ជូនពួកគាត់ឱ្យមានតម្លាភាពនិងទាន់ពេលវេលា ។ ឯកឧត្តមឃួង ស្រេង ក្នុងឱកាសនោះដែរក៏បានថ្លែងនូវការអរគុណយ៉ាងធំធេងផងដែរ ចំពោះអាជ្ញាធរសង្កាត់ ដែលបានយកអស់កម្លាំងកាយចិត្តក្នុងការចូលរួមទប់ស្កាត់ជំងឺកូវីដ-១៩ រហូតស្ថានភាពជំងឺនេះបានធូរស្រាលនិងបានឈានដល់រាជរដ្ឋាភិបាល បិទបញ្ចប់នូវព្រឹត្តិការណ៍ ២០កុម្ភៈ ដែលធ្វើឱ្យប្រទេសជាតិបានដំណើរការជាប្រក្រតីឡើងវិញ៕
(ខេត្ដព្រៃវែង)៖ នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២២ ឯកឧត្តម ជា សុមេធី អភិបាលខេត្ត និងលោកជំទាវ ជា ផល្គុន បានអញ្ជេីញនាំយកសម្ភារៈបរិក្ខា ចង្ហាន់ប្រគេនព្រះសង្ឃ ដែលគង់នៅវត្តសំសមី ស្ថិតក្នុងក្រុងព្រៃវែង ដើម្បីបង្សុកូលឧទ្ទិសកុសលជូនដល់ សម្ដេចអគ្គធម្មពោធិសាល ជា ស៊ីម និងលោកជំទាវ ញ៉ែម សឿន ជាស៊ីម និងលើកទឹកចិត្តដល់ព្រះសង្ឃ អាចារ្យ គណៈកម្មការ ដែលបានចូលរួម រៀបចំនៅក្នុងព្រឹតការឆ្នាំថ្មីព្រៃវែង ដែលរដ្ឋបាលខេត្តព្រៃវែងបានរៀបចំនោះ។ ចំពោះសម្ភារៈបរិក្ខា ចង្ហាន់ នោះ ក៏បានវេប្រគេនដល់ព្រះសង្ឃ ដើម្បីបង្សុកូលឧទ្ទិសកុសលផលបុណ្យដល់ញាតិការទាំង ៧ សន្តាន ដែលបានពលីកម្ម ជូនជាតិមាតុភូមិ ជាពិសេស សូមឧទ្ទិសមហាកុសល ផលបុណ្យដល់ ដួងវិញ្ញាណក្ខន្ធរបស់សម្ដេចអគ្គមហាធម្មពោធិសាល ជា ស៊ីម និងលោកជំទាវ ញ៉ែម សឿន ជា ស៊ីម ដែលសម្ដេចបាន បូជាសាច់ស្រស់ ឈាមស្រស់ ដើម្បីជាតិមាតុភូមិ ពេញមួយជីវិតដើម្បីទទួលបាននូវ […]