(ព្រៃវែង)៖ប្រជាពលរដ្ឋរស់នៅក្នុងស្រុកពារាំងទាំងមូលសូមសុំណូមពរដល់ថ្នាក់លើ ជាពិសេស លោកព្រំ សន្ធរ ស្នងការដ្ឋាននគរបាលខេត្តព្រៃវែង
មេត្តាជួយចុះបង្រាបល្បែងឆ្នោតកត់កន្ទុយលេខវៀតណាមនឹងល្បែងសុីសងគ្រប់ប្រភេទនឹងអ្នកជូញដូរប្រើប្រាស់ថ្នាំញៀនជាច្រើននៅស្រុកពារាំងផងទាន ព្រោះថា៖ លោកអធិការស្រុកពារាំងមិនហ៊ានបង្រាប សង្ស័យជាឆ្នាំងបាយឫមានភាគហ៊ុនជាមួយមេល្បែងសុីសងទាំង នេះទេដឹង,,,?។
បានជាល្បែងសុីសងកត់កន្ទុយលេខវៀតណាមនឹងល្បែងសុីសងជាច្រើនទៀត នឹងមានការជូញដូរនឹងប្រើប្រាស់ថ្នាំញៀនជាច្រើនកំពុងកើតឡើងក្នុងទឹកដីរបស់ខ្លួនរីកដូចផ្សិត ចាប់តាំងលោកអធិការស្រុកពារាំងឡើងកាន់តំណែងនេះមក ហើយមិនដែរឃើញចាប់បានរឺបង្រាបមេល្បែងសុីសងទាំងនោះទេ។
ជាក់ស្តែងនៅថ្ងៃទី០៧,០១,២០២១មានពលរដ្ឋក្នុងស្រុកពារាំងសុំមិនបញ្ចេញឈ្មោះបានឆាតតាម«Messages»មកគេហទំព័រម្ចាស់ទន្លេមេគង្គថា៖ សួស្តីបង ដោយសារឃេីញមានល្បែងសុីសងជាច្រេីនប្រភេទនៅក្នុងស្រុកពារាំងទាំងមូល ជាពិសេសល្បែងឆ្នោតខុសច្បាប់វៀតណាម រីកដូចផ្សិត ហេីយគ្មានឃេីញខាងប៉ូលីសណាមកបង្ក្រាប ឬណែនាំអោយឈប់សោះ អញ្ចឹងមានតែខ្ញុំសំណូមពរទៅខាងបងៗដែរជាអ្នកសារពត៌មានជាពិសេសបងម្ចាស់ទន្លេមេគង្គជួយប្រាប់ដល់អាជ្ញាធរអោយជួយណែនាំនឹងបង្ក្រាបផង ។អ្នកកត់ឆ្នោតទាំងអស់នោះថា គ្មានប៉ូលីសណាហ៊ានបង្ក្រាបទេ ព្រោះគាត់ថា បង់លុយអោយគេអស់ហេីយ មិនដឹងពិតមែនឬអត់ទេ នេះជាអ្វីដែរខ្ញុំបានលឺ ។អរគុណបង សូមបងជួយសំរួលផង ដេីម្បីអោយភូមិឃុំមានសុវត្តិភាពល្អ។
ហើយប្រជាពលរដ្ឋនៅឃុំកំពង់ពពិលខ្លះបានបង្ហើបប្រាប់ថា៖ នៅឃុំកំពង់ពពិលនេះក៏មានល្បែងសុីសងជាច្រើនដែរជាពិសេសល្បែងកត់កន្ទុយលេខវៀតណាមតែម្តង ពេញផ្សារកំពង់ពពិល គឺកូនកញ្ជែង ល្អី ទាំងនេះកត់ យកឲ្យមេបន្តរ មានឈ្មោះដូចជា៖
០១-ឈ្មោះ លាភ ០២-ឈ្មោះ ថន អ្នកទាំងពីរ នៅភូមិស្នាយពល ឃុំរកា មកទទួល
យកនៅឃុំកំពង់ពពិល ពីកូនកញ្ជែង ល្អីទាំងនោះ បាញ់អោយទៅមេ ធំ ៗ និងសុីសងខ្លួនឯងខ្លះដែរ។
ហើយពលរដ្ឋខ្លះបន្តរឆ្ងល់ថា៖ មេឆ្នោតខ្លះដែលបានធ្វើកិច្ចសន្យានឹងមេឆ្នោតផ្សេងទៀតនៅតែកត់បន្តរ តើមកពីមូលហេតុអ្វី,,,?
ហើយកិច្ចសន្យាអាជ្ញាធរមានសមត្ថកិច្ច មានសុពលភាពដែទេ,,,? រឺម្ចាស់ឆ្នោតកន្ទុយលេខវៀតណាមទាំងនោះ ធំជាង រឺមានបារមីបំបាំងភ្នែក អាជ្ញាធរមានសមត្ថកិច្ច,,,?
ល្បែងឆ្នោតកត់កន្ទុយលេខវៀតណាមនឹងល្បែងសុីសងគ្រប់ប្រភេទនៅឃុំ ស្រុកពារាំង កំពុងតែបង្វួកប្រជាពលរដ្ឋ យ៉ាងខ្លាំងដោយ លេងយ៉ាងរលូនមិនទាន់ឃើញសមត្ថកិច្ច ជំនាញពាក់ព័ន្ធណាបង្ក្រាប បាននោះឡើយ។
បើយោងតាមប្រភពពីពលរដ្ឋបានឱ្យដឹងថា! មេឆ្នោតដុះស្លែ៖
ទី០១-ឈ្មោះ លាភ
ទី០២-ឈ្មោះ ថន
ដែលកំពុងបានទទួលការភ្នាល់ និងពង្រាយកូនកញ្ច្រែង ដែលរស់នៅស្ថិត ភូមិ ឃុំ ស្រុកពារាំង បានក្លាយខ្លួនជាស្ដេចក្រាញ់នៅប្រចាំតំបន់នេះ ហើយដោយមជ្ឈដ្ឋានទូទៅលើកឡើងថា! មេឆ្នោតខាងលើ បានបើកទទួលយកការភ្នាល់ឬកូនកញ្ច្រែង ពង្រាយឱ្យដើរកត់សឹងពេញទឹកដីក្នុងស្រុកពារាំង តែម្តង។
ប្រភពពលរដ្ឋមួយចំនួនបានឲ្យដឹងថា! ឆ្នោតវៀតណាមខាងលើធ្លាប់សមត្ថកិច្ច ធ្វើកិច្ចសន្យាបញ្ឈប់ ក៏ប៉ុន្តែមិនបានមួយរយះផង មេឆ្នោតដុះស្លែ រូប នេះបានចេញប្រកបមុខរបរដូចដើម ថែមទាំងខ្លាំងជាងមុនទៀត ហើយសមត្ថកិច្ចមូលដ្ឋានមិនហ៊ានទៅក្បែរសោះឡើយ។
មជ្ឈដ្ឋានទូទៅសង្ឃឹមថា! សមត្ថកិច្ចជំនាញពាក់ព័ន្ធនិងមាន ចំណាត់ការ ទីតាំងទទួលការភ្នាល់ស៊ីសងនឹងបៀ ឆ្នោតឡូតូ មាន់ជល់តាមអុីនធរណេត ជាច្រើនកន្លែង ដែលស្ថិតនៅ ភូមិ ឃុំ ស្រុកពារាំង ក្នុងខេត្តព្រៃវែងនេះផង។
ព្រោះនៅក្នុងទឹកដីស្រុកពារាំង មានកត់ឆ្នោតកន្ទុយលេខ ដោយកូនកញ្ជែងល្អីជាច្រើន វង់បៀ ដែលកំពុងតែបង្វួក ប្រជាពលរដ្ឋ អោយចាញ់និងការភ្នាល់ ចាក់ឆ្នោតវៀតណាម អស់ទ្រព្យសម្បត្ដិ មានជម្លោះក្នុងគ្រួសារដោយសារតែប្រព្រឹត្តល្បែងចាញ់លុយអស់។
ហើយពលរដ្ឋបន្តទៀតថា!
ចុះឯណាទៅ លក្ខណះសម្បត្តិ០៩យ៉ាងភូមិ ឃុំ មាន
សុវត្តិភាព ដល់ពួកគាត់?
ពាក់ព័ន្ធករណីល្បែងសុីសងឆ្នោតកត់កន្ទុយលេខវៀតណាម ដែលមានកិច្ចសន្យាហើយនៅកត់ដ៏ដែលខាងលើនេះលោក ឡុង ប៊ុនធឿន អធិកាដ្ឋាននគរបាលស្រុកពារាំងបានអោយម្ចាស់ទន្លេមេគង្គដឹងនៅថ្ងៃទី០៨,០១,២០២១នេះថា៖ លោកនឹងមានវិធានការក្តៅចំពោះមេល្បែងសុីសងទាំងនេះបន្ទាប់ពីបានព័ត៌មាននេះ ។
តែទោះបីជាយ៉ាងណាខាងសារព័ត៌មានយើងខ្ញុំរងចាំកាបកស្រាយរឺបំភ្លឺពីខាងអាជ្ញាធរមានសមត្ថកិច្ចរៀងរាល់ម៉ោងធ្វើការ0966294777/0882947777
(ម្ចាស់ទន្លេមេគង្គ)នៅមានភាគបន្ត