ព័ត៌មានសន្តិសុខសង្គម

ភ្លៀងផ្គរខ្យល់កន្រ្តាក់ភ្នែកបន្ទោលព្រាកៗបណ្តាលស្រ្តីម្នាក់ត្រូវរន្ទះបាញ់ស្លាប់ផ្ទះចំនួន៤ខ្នងដួលរលំទាំងស្រុងនិង៩៧ខ្នងប៉ះពាល់ខូតខាតមធ្យមក្នុងស្រុកកំពង់ស្វាយ

(ខេត្ដកំពង់ធំ)៖ភ្លៀងផ្គរខ្យល់បក់បោកយ៉ាងខ្លាំង ភ្នែកបន្ទោលព្រាកៗខ្យល់កន្រ្តាក់ ផ្ទះប្រជាពលរដ្ឋរងការប៉ះពាល់ចំនួន៣ឃុំក្នុងទឹកដីស្រុកកំពង់ស្វាយ

ក្នុងនោះដែរផ្ទះ៤ខ្នងដួលរលំទាំងស្រុងនិង៩៧ខ្នងទៀតរងការបះពាល់ និងស្រ្តីម្នាក់ត្រូវរន្ទះបាញ់ស្លាប់និងរបួសស្រាល២នាក់ក្នុងពេលតែមួយ ហេតុការណ៍គ្រោះធម្មជាតិដែលបំផ្លាញផ្ទះប្រជាពលរដ្ឋនិងសម្លាប់ជីវិតមនុស្សនេះបានកើតឡើងនៅវេលាម៉ោង៥និង៣៧នាទីល្ងាច ថ្ងៃទី០៥ខែកក្កដាឆ្នាំ២០២១ ចំនួន៣ឃុំ ទី១ឃុំកំពង់ស្វាយ ភូមិឥន្តកុមារ រន្ទះបាញ់ស្រ្តីម្នាក់បណ្តាលឲ្យស្លាប់ ស្រ្តីរងគ្រោះឈ្មោះញឹប ហ៊ីន អាយុ៤១ឆ្នាំទីលំនៅភូមិឥន្តកុមារ។ទី២ឃុំត្រពាំងឬស្សីដើមក្រឡាញ់ដួលរលំសង្កត់លើអាគារអធិកាដ្ឋាន១ជ្រុងទី៣ឃុំសាន់គរប៉ះពាល់២ភូមិ ស្លែងនិងភូមិខ្ពស់ រលំផ្ទះពលរដ្ឋទាំងស្រុងចំនួន៣ខ្នងរបើកដំបូលនិងខូចខាតមធ្យម៤៧ខ្នង របួសស្រាល២នាក់ (ស្រី)នៅភូមិជ័យ រលំរោងម៉ាស៊ីន តុទូរទហ៊ុំ10×15ម ១ខ្នង របើកដំបូលនិងខូចខាតមធ្យម ៤៩ខ្នង សរុប១០១ខ្នង៕

adm

Leave a Reply

Your email address will not be published. Required fields are marked *