(ស្វាយរៀង)៖ ផ្លូវបេតុងអាមេមួយខ្សែដែលកំពុងសាងសង់មានប្រវែង០,២៨៤គីឡូម៉ែត្រ ទទឹងផ្លូវ ៤,៥ម៉ែត្រ កម្រាស់០,១៥ម៉ែត្រនិងធ្វើស្លាកសញ្ញាគម្រោង មហាជនឆ្ងល់ថាតើការសាងសង់ផ្លូវបេតុងអាមេមួយខ្សែនេះត្រឹមត្រូវតាមលក្ខណៈស្តង់ដាបច្ចេកទេសនិងកិច្ចសន្យាគម្រោងដែឬទេ? ដែលមានទីតាំងស្ថិតនៅក្នុងភូមិព្រៃសម្ផស្ស ឃុំសំបួរ ស្រុកស្វាយទាប ខេត្តស្វាយរៀង ដែលគេស្គាល់ថាមក្រុមហ៊ុនសាងសង់មានឈ្មោះក្រុមហ៊ុនរម្យខត្តិយាខុនស្រ្តាក់សិន។ ជាក់ស្ដែងនៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ ២០២៤ គេសង្កេតឃើញថាការសាងសង់ផ្លូវបេតុងអាមេមួយខ្សែនេះដោយចងដែករង្វើល គម្លាតព្រំប្រទល់ដែកគម្លាតគ្នាឆ្ងាយ មិនមានដុំថ្មចង់កល់ដែក ដោយដាក់ផ្ទាល់ហើយចាក់មេតុងយកតែម្ដង ដែលធ្វើឲ្យផ្លូវដែលសាងសង់រួចប្រើប្រាស់មិនបានយូរ ធ្វើហើយធ្វើទៀត ។ ម្យ៉ាងវិញទៀតក្រុមហ៊ុនរម្យខត្តិយាខុនស្រ្តាក់សិនទទួលការអនុវត្តគម្រោងខុសបច្ចេកទ្ទេស ដោយដាក់ដែកលេខ១០ ទំហំបានតែ៨លី (ដែកវៀតណាម)កិច្ចសន្យាដែក១០លី ហើយការរែងដែកកម្លាតធំ(២តឹក) ហើយការចាក់ បេតុងអត់ដាក់កំណល់តាមបច្ចេកទេស សង្ស័យ សាងសង់រួចផ្លូវគ្មានគុណភាព។ ពលរដ្ឋបានលើកឡើងថាពួកគាត់សប្បាយចិត្តជាខ្លាំងដែលបានផ្លូវមួយខ្សែតែក្រោយបេតុងនេះសម្រាប់បងប្អូនប្រជាពលរដ្ឋធ្វើដំណើរក៏ដូចជាដឹកជញ្ជូនដឹកជញ្ជូនកសិផលផ្សេងៗទៅកាន់ទីផ្សារ បានយ៉ាងស្រួលផងដែរ។ ប៉ុន្ដែប្រសិនបើក្រុមហ៊ុនទទួលម៉ៅការសាងសង់ធ្វើលំៗដោយមិនត្រឹមត្រូវតាមលក្ខណៈស្តង់ដាបច្ចេកទេស ពួកគាត់ក៏មិនសប្បាយចិត្តដែរ ព្រោះថាផ្លូវប្រើប្រាស់មិនបានយូរ ធ្វើផ្លូវគ្មានគុណភាព ពោលគឺដូចពាក្យចាស់ពោលថា ចាក់ក្រាស់សុីស្តើង ចាក់ស្តើងសុីក្រាស់ តែផ្លូវគ្មានគុណភាព។ ជុំវិញករណីនេះដែរលោកស្រី គង់ សាផាត មេឃុំសំបួរ បានប្រាប់មកអង្គភាពសារព័ត៌មានយើងថាលោកស្រីដាក់ មន្ត្រីគាំទ្រអភិវឌ្ឍន៍ឃុំ ចុះត្រួតពិនិត្យ រួមទាំងមន្ត្រីបច្ចេកទេសត្រួតពិនិត្យផងដែរ ហើយសសៃដែកទំហំគឺគ្រប់លី ឯ កម្រាស់វិញគ្រប់០,១៥ម៉ែត្រ ។ ទាក់ទងករណីនេះដែរ អង្គភាពសារព័ត៌មានយើង […]
(ខេត្ដកណ្ដាល)៖កាលពីថ្ងៃទី២៥ខែវិច្ឆិកាឆ្នាំ២០២២វេលាម៉ោង២២និង០០ នាទីនៅចំណុចភូមិបុទុមសាគរ ឃុំកោះខ្សាច់ទន្លា ស្រុកស្អាង ខេត្តកណ្តាលកម្លាំងសមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនសង្ស័យពីរនាក់ពាក់ព័ន្ធនឹងករណីលួចម៉ាសុីនបូមទឹក.ផ្លិតម៉ាសុីនបូមទឹកនិងម៉ូទ័របូមទឹក របស់ ជនរងគ្រោះម្នាក់ មានឈ្មោះកាំងថុនាភេទប្រុសអាយុ៣៧ឆ្នាំជនជាតិខ្មែរមុខរបរកសិករមានទីលំនៅភូមិព្រែកយាយមុីឃុំកោះខ្សាច់ទន្លាស្រុកស្អាងខេត្តកណ្តាល។ ជនសង្ស័យ០២នាក់ត្រូវបានសមត្ថមិច្ចឃាត់ខ្លួនមានឈ្មោះ៖ ១. ឈ្មោះពុយចិត្តភេទប្រុសអាយុ២៩ឆ្នាំជនជាតិខ្មែរមុខរបរមិនពិតប្រាកដមានទីលំនៅភូមិទក្បាលកោះត្បូងឃុំកោះខ្សាច់ទន្លាស្រុកស្អាងខេត្តកណ្ដាល (ធ្លាប់ជាប់ពន្ធនាគារ)ខេត្តកណ្តាលរយះពេល០៣ឆ្នាំ ពីបទ៖ជួញដូរគ្រឿងញៀន។ ២.ឈ្មោះម៉េនជឿនភេទប្រុសអាយុ២៦ឆ្នាំជនជាតិខ្មែរមុខរបរមិនពិតប្រាកដមានទីលំភូមិក្បាលកោះត្បូងឃុំកោះខ្សាច់ទន្លា ស្រុកស្អាងខេត្តកណ្តាល។ សមត្ថកិច្ចបានឲ្យដឹងថា កន្លងមកជនសង្ស័យទាំង០២នាក់ធ្លាប់ធ្វើសកម្មភាពលួចម៉ាស៊ីនបូមទឹកផ្លិតម៉ាស៊ីនបូមទឹកនិងម៉ូទ័របូមទឹករបស់ប្រជាពលរដ្ឋនៅក្នុងឃុំកោះខ្សាច់ទន្លាយ៉ាងសកម្ម ហើយនៅថ្ងៃទី២៥ខែវិច្ឆិកាឆ្នាំវេលាម៉ោង២២និង០០នាទីជនសង្ស័យឈ្មោះពុយ ចិត្ត បានធ្វើសកម្មភាពលួចផ្លិតម៉ាស៊ីនបូមទឹករបស់ប្រជាពលរដ្ឋនៅក្នុងឃុំកោះខ្សាច់ទន្លាហេីយបានលក់អោយអេដចាយហេីយបានគេចខ្លួនបាត់។ លុះនៅថ្ងៃទី២៧ខែវិច្ឆិកាឆ្នាំ២០២២វេលាម៉ោង១០ព្រឹកសមត្ថកិច្ចនគរបាលប៉ុស្តិ៍កោះខ្សាច់ទន្លាបានឃាត់ខ្លួនជនសង្ស័យឈ្មោះពុយ ចិត្ត យកមកធ្វើការសាកសួរហើយឈ្មោះពុយ ចិត្ត បានសារភាពថាធ្លាប់ធ្វើសកម្មភាពលួចផ្លិតម៉ាស៊ីនបូមទឹកនិងម៉ូទ័របូមទឹកជាមួយឈ្មោះម៉េនជឿនរួចហើយសមត្ថកិច្ចនគរបាលប៉ុស្តិ៍កោះខ្សាច់ទន្លាបានឃាត់ខ្លួនឈ្មោះម៉ែនជឿនមកប៉ុស្តិ៍ដើម្បីធ្វើការសាកសួរ។ នៅចំពោះមុខសមត្ថកិច្ចនគរបាលជនសង្ស័យទាំង០២នាក់បានសារភាពថាពិតជាធ្លាប់ធ្វើសកម្មភាពលួចម៉ាស៊ីនបូមទឹកផ្លិតម៉ាស៊ីនបូមទឹកនិងម៉ូទ័របូមទឹករបស់ប្រជាពលរដ្ឋនៅក្នុងឃុំកោះខ្សាច់ទន្លាពិតប្រាកដមែន។ បច្ចុប្បន្នជនសង្ស័យទាំង០២នាក់ត្រូវបានឃាត់ខ្លួនបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកស្អាងដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី ៕