ព័ត៌មានរាយការណ៍ ព័ត៌មានសន្តិសុខសង្គម

ទីតាំងល្បែងជល់មាន់និងអាប៉ោង កំពុងបើកលេងយ៉ាងរំភើយ នៅក្នុងទឹកដី.ខណ្ឌដង្កោ សង្ស័យជាឆ្នាំងបាយរបស់ អាជ្ញាធរមានសមត្ថកិច្ច!

ភ្នំពេញ ÷ សេចក្ដីរាយការណ៍មកថា: ទីតាំងល្បែងជល់មាន់ខុសច្បាប់ ម្ចាស់តែមួយនេះ មានទីតាំងប្តូរលេងជាច្រើនកន្លែងមានដូចជា៖
ទី១-ក្នុងរបងដីឡូត៍ ខាងត្បូងភូមិរកាកុះ នៅជាប់ខាងកើត(បុរី HH)ស្ថិតក្នុង សង្កាត់ព្រៃស
ទី២-នៅម្តុំដើមស្វាយជាប់របងគុក មណ្ឌលអប់រំកែប្រែទី១
ទី៣-នៅចំណុចដើមព្រីងខាងជើងភូមិកំរៀង ក្នុង.សង្កាត់ព្រៃវែង ស្ថិតនៅក្នុងទឹកដី.ខណ្ឌដង្កោ រាជធានីភ្នំពេញ កំពុងនាំគ្នាបើកលេងយ៉ាងគគ្រឹកគគ្រេង រីឯ.អាជ្ញាធរនិងសមត្ថកិច្ចក្នុងមូលដ្ឋាន មិនចាត់វិធានការទប់ស្កាត់ និងបង្រ្កាបឡើយ!

ជាក់ស្តែងនៅរសៀលថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៣ – ទីតាំងល្បែងជល់មាន់ខុសច្បាប់នៅក្នុងមូលដ្ឋានខាងលើ ឃើញបើកលេងបានយ៉ាងរំភើយ!អាជ្ញាធរនិងសមត្ថកិច្ចក្នុងមូលដ្ឋាន មិនហ៊ានបង្ក្រាប!សង្ស័យត្រូវថ្នាំសណ្តំ ដេកលក់អស់ហើយ បាននាំគ្នារក្សាស្ងៀមស្ងាត់មិនធ្វើការបង្រ្កាប!គិតថា:បទបញ្ជាស្តីពីការទប់ស្កាត់របស់ សម្តេចតេជោ ហ៊ុនសែន សាបរលាបហើយមើលទៅ ។

ប្រភពបានអះអាងទៀតថា: ករណីទីតាំងល្បែងសុីសងជល់មាន់ខុសច្បាប់ខាងលើនេះ ស្ថិតនៅក្នុងទឹកដី ខណ្ឌដង្កោ បានធ្វើឲ្យប្រជាពលរដ្ឋមានការព្រួយបារម្ភជាខ្លាំង អំពីសុវត្ថិភាពគ្រួសារ ខ្លាចកើតមានឡើងបញ្ហាអសន្តិសុខ ក្នុងភូមិពួកគាត់រស់នៅបច្ចុប្បន្ននេះ កើតនូវអំពើចោរកម្ម និងបទល្មើសផ្សេងៗ ដូចជា លួច ឆក់ ប្លន់ និងអំពើហិង្សា ជាដើម។

ដូច្នេះហើយប្រជាពលរដ្ឋរស់នៅជុំវិញទីតាំងល្បែងសុីសងក្នុងភូមិខាងលើ បាននាំគ្នាសូមណុំពរទៅដល់ ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ជាពិសេស ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ សូមចាត់វិធានការទប់ស្កាត់ និងបង្ក្រាប!ទីតាំងបនល្បែងជល់មាន់ខុសច្បាប់ ស្ថិតក្នុងមូលដ្ឋានខាងលើនេះផង។

សូមរំលឹកថា:កន្លងមកនេះ សម្តេចតេជោ ហ៊ុនសែន បានដាក់បទបញ្ជាឲ្យខណៈអភិបាលរាជធានី ទាំង២៥ ខេត្ត ក្រុង ដែលតម្រូវឲ្យបង្រ្កាប!ទីតាំងល្បែងសីសងខុសច្បាប់ គ្រប់ប្រភេទ នូវទូទាំងប្រទេស ដោយគ្មានការលើកលែង។

សម្ដេចតេជោ ហ៊ុនសែន បានបញ្ជាក់យ៉ាងដាច់ណាទៀតថា: អាជ្ញាធរនិងសមត្ថកិច្ចក្នុងមូលដ្ឋាន ស្រុក ក្រុង ខេត្ត ណាមិនហ៊ានទប់ស្កាត់ និងបង្រ្កាប!ទីតាំងល្បែងសុីសងខុសច្បាប់ នៅក្នុងមូលដ្ឋានរបស់ខ្លួនទេ! អាជ្ញាធរសមត្ថកិច្ចទាំងនោះនិងមានបញ្ហាប្រឈមនិងបាត់បង់ពីតំណែង ទៀតផង🙇🙇🙇។

អង្គភាពយើងខ្ញុំនឹងរងចាំការបកស្រាយពីសាម៉ីជននោះរៀងរាល់ម៉ោងធ្វើការ។ អង្គភាពយើងខ្ញុំមិនមានចេតនាចុះផ្សាយឲ្យមានការរើសអើងគ្នាឬបំពុលសង្គមនោះទេ៕(រឹះគន់ក្នុងន័យស្ថាបនា) (នៅមានបន្តរ)

adm

Leave a Reply

Your email address will not be published. Required fields are marked *