ព័ត៌មានសន្តិសុខសង្គម

បញ្ជូនខ្លួននារីវ័យក្មេងម្នាក់ទោកាន់តុលាការ ជុំវិញរឿងចេញសែកស្អុយ ៣០មុឺនដុល្លារ!

ភ្នំពេញ៖ ស្ត្រីវ័យក្មេងម្នាក់ ត្រូវបាននគរបាលនាយកដ្ឋានព្រហ្មទ័ណ្ឌក្រសួងមហាផ្ទៃ បញ្ជូនមកកាន់អយ្យការអមសាលាដំបូង តាមដីកាបញ្ជាឲ្យចូលខ្លួនរបស់លោក ច្រឹង ខ្មៅ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធរឿងចេញសែកអត់លុយ ៣០មុឺនដុល្លារ សងទៅម្ចាស់បំណុល។

ស្ត្រីខាងលើឈ្មោះ សិទ្ធិគុណ សក្តិនិតា អាយុ ២៧ឆ្នាំ មុខរបរលក់ដូរ ស្នាក់នៅបុរីពិភពថ្មីចំការដូង១ ផ្ទះ លេខ៧៩E០ និង E១ ផ្លូវលេខ៧ ភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានី ភ្នំពេញ។ ការឃាត់ខ្លួននេះ បន្ទាប់ពីឈ្មោះ សិទ្ធិគុណ សក្តិនិតា ដែលជាមនុស្ស រាប់អានជាមួយដើមបណ្តឹងហើយបានទៅពឹងពាក់រកខ្ចីលុយចំនួន ៣០ម៉ឺនដុល្លារ អាមេរិកដើម្បីយកទៅពង្រីកមុខរបររកស៊ីហើយឈ្មោះ សិទ្ធិគុណ សក្តិនិតា និយាយបញ្ជាក់ប្រាប់ ដើមបណ្តឹងថាឆក់លុយ បងឯងតែរយៈពេល ២០ថ្ងៃប៉ុណ្ណោះ គេនឹងបង្វិលសងវិញហើយ។

លុះដល់ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២២ ឈ្មោះ សិទ្ធិគុណ សក្តិនិតា បានចេញមូលប្បទានប័ត្រ ( សែក )១សន្លឹករបស់ធនាគារដែលមានទឹកប្រាក់ចំនួន ៣០ម៉ឺនដុល្លារ អាមេរិកឲ្យទៅដើមបណ្តឹងដើម្បីទូទាត់ប្រាក់ លើបំណុលនោះវិញ។ ប៉ុន្តែដល់ថ្ងៃកំណត់នៅ ពេលដើមបណ្តឹងបានយកមូលប្បទានបត្រនោះទៅបើកប្រាក់នៅធនាគារស្រាប់តែខាង ធនាគារឆ្លើយតបថា មូលប្បទានប័ត្រនេះគ្មានសាច់ប្រាក់ទេ។ ពេលនោះដើមបណ្តឹងក៏បានទំនាក់ទំនងទៅឈ្មោះ សិទ្ធិគុណ សក្តិនិតា ប៉ុន្តែទាក់ទងមិនបានរហូត ទើបដើមបណ្តឹងសម្រេចចិត្តដាក់ពាក្យប្តឹងទៅសមត្តកិច្ចដើម្បីឲ្យជួយចាត់ការតាមផ្លូវច្បាប់។

ករណីដូចបានបញ្ជាក់ តាមអង្គហេតុខាងលើនេះហើយទើបបាន សមត្ថកិច្ចនាយកដ្ឋាន នគរបាលព្រហ្មក្រសួង ចាប់ខ្លួនស្ត្រីអាជីវកររូបនោះបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធី៕

adm

Leave a Reply

Your email address will not be published. Required fields are marked *