(ខេត្តស្វាយរៀង)៖ រាជរដ្ឋាភិបាលបាននិងកំពុងស្ថាបនាផ្លូវថ្នល់ ស្ពាន ជាច្រើនខ្សែនៅតាមបណ្តាលខេត្តនានា ដើម្បីឲ្យមានភាពងាយស្រួលដល់បងប្អូនប្រជាពលរដ្ឋក្នុងការដឹកជញ្ជូនដំណាំកសិផល និងធ្វើដំណើរទៅប្រកបរបរកស៊ីចិញ្ចឹមជីវិត ហើយក៏ជាផ្នែកមួយដើម្បីជម្រុញឲ្យវិស័យសេដ្ឋកិច្ចមានការរីកចំរើនផងដែរ ដោយមានការបារម្មណ៍ខ្លាចខូចផ្លូវកៅស៊ូ១ខ្សែប្រជាពលរដ្ឋនៅឃុំតាសួសបានឆាតមកអ្នកសារព័ត៌មានថា សូមឲ្យជួយផ្សព្វផ្សាយករណីរថយន្ត ធុនធំកំពុងដឹកដីធ្វើអាជីវកម្មយ៉ាងគគ្រឹកគគ្រេងបំផ្លាញផ្លូវកៅស៊ូ១ខ្សែភ្ជាប់ពីផ្លូវជាតិលេខ១មកដល់ស្ពានព្រែកតាសួសមានប្រវែងប្រហែលជាង១ពាន់ម៉ែត្រ ស្ថិតនៅក្នុងភូមិអង្គាសដី ឃុំតាសួស ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។
ប្រភពពីប្រជាពលរដ្ឋនៅក្នុងឃុំសួសមួយចំនួនបានប្រាប់អ្នកសារព័ត៌មានយើងថាក្រុមឈ្មួញរកសុីទិញអាច៍ដីយកទៅចាក់បំពេញនៅតាមតំបន់មួយចំនួនក្នុងស្រុកស្វាយជ្រំពេលនេះកំពុងប្រមូលទិញដីដែលមានប្លង់កម្មសិទ្ធជាប់និងដីចំណីព្រែកដើម្បីងាយស្រួលក្នុងការជីកយកទាំងដីចំណីព្រែកដែលជាដីរដ្ឋទើបបងប្អូនដែលតែងតែអាស្រ័យផលនៅទីនោះមានការព្រួយបារម្មណ៍ព្រោះរណ្តៅដីជ្រៅៗណាស់។
លោកពូម្នាក់សូមមិនបញ្ចេញឈ្មោះបានសរសេរមកប្រាប់អង្គភាពសារព័ត៌មានយើងថា «បើមើលពីរណ្តៅដីវិញជ្រៅៗណាស់មិនដឹងគេជីកតាមការកំណត់របស់មន្ទីរ៉ែនិងថាមពលដែរទេទៅថ្ងៃមុខមានផលប៉ះពាល់ច្រើនណាស់រីឯអាជ្ញាធរមិនដែលមកអើតមើលសោះ»!
ជុំវិញករណីពលរដ្ឋលើកឡើងនេះដែរលោកហែម សារិទ្ធ អភិបាលស្រុកស្វាយជ្រំបអង្គភាពសារព័ត៌មានយើងមិនអាចសុំការបំភ្លឺបានទេដោយទូរសព្ទតែមិនអាចទំនាក់ទំនងបាន អង្គភាពសារព័ត៌មានយើងព្យាយាមបន្ដទំនាក់ទំនងតាមប្រពន្ធ័អេឡិចត្រូនិច តេឡេក្រាម(Telegram)លោកអញ្ចើញចូលមើលហើយតែមិនឆ្លើយតប។
ទោះជាយ៉ាងណាក្ដីបងប្អូនប្រជាពលរដ្ឋ សំណូមពរដល់អាជ្ញាធរពាក់ព័ន្ធទាំងអស់មេត្តាជួយពិតនិត្យមើលក្រុមឡានដឹកដីធុនធំទាំងនេះផងទាន! បងប្អូនប្រពលរដ្ឋមានសង្ឃឹមជឿជាក់លើកឯកឧត្តម ម៉ែន វិបុល អភិបាលនៃគណៈអភិបាលខេត្តស្វាយរៀងលោកតែងតែដោះស្រាយរាល់បញ្ហាប្រឈមនានាជូនពលរដ្ឋកន្លងមក ពួកគាត់សង្ឈឹមយ៉ាងមុតមាំលើឯកឧត្តមអភិបាលខេត្តនិងមានវិធានការទប់ស្កាត់ការពារផ្លូវកៅស៊ូ ១ខ្សែនេះផង៕