(ខេត្តបន្ទាយមានជ័យ)៖ នៅវេលាម៉ោង១២នឹង៣០នាទីយប់រំលងអាធ្រាត្រ ឈានចូលនៅថ្ងៃទី១៣- ខែកក្កដា-ឆ្នាំ២០២១នេះ។
លោកវរ:សេនីយ៍ឯក សូ ចាន់ណារី មេបញ្ជាការ វរ:សេនាតូចនគរបាល ការពារព្រំដែនគោកលេខ៩១១នឹង លោកវរ:សេនីយ៍ត្រី រស់ ពិសិដ្ឋ នាយប៉ុស្តិ៍ នគរបាលការពារព្រំដែនគោក បឹងសាគូ នៃវរ:សេនាតូចលេខ៩១១ ដាក់កម្លាំង នគរបាលការពារព្រំដែនគោកប៉ុស្តិ៍បឹងសាគូនៃវរ:សេនាតូចលេខ៩១១ ចំនួន០៥នាក់ចុះធ្វើការ ដឹកនាំដោយ លោកអនុសេនីយ៍ទោ ប៉ុក ដា នាយរងប៉ុស្តិ៍បឹងសាគូសហការជាមួយ កម្លាំងយោធាកងពលលេខ៥១ ឃាត់ខ្លួន ជនសង្សយ័ចំនួន០២នាក់( ប្រុស) នៅចំណុចមាត់អូរព្រំដែន ខាងមុខហ្គាសសុីណូGALAXY ស្ថិតនៅ ក្នុងភូមិក្បាលស្ពាន១សង្កាត់ ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។
ជនសង្ស័យទាំង០២មានឈ្មោះដូចខាងក្រោម
១/-ឈ្មោះ គីម អឺន ភេទប្រុស អាយុ២៧ឆ្នាំ (សង្ស័យលួចទូរស័ព្ទ) រស់នៅភូមិក្បាលស្ពាន១សង្កាត់ប៉ោយប៉ែត-ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។
២/-ឈ្មោះ ទី រដ្ឋា ភេទប្រុស អាយុ២៦ឆ្នាំ (សង្ស័យលួចទូរស័ព្ទ) រស់នៅភូមិក្បាលស្ពាន១ សង្កាត់-ក្រុង ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។
ក្រោយពីកម្លាំងនគរបាលការពារព្រំដែនគោកបុស្តិ៍ បឹងសាគូ និង កម្លាំងយោធា កងពលលេខ៥១ បានសួរនាំ រួចហើយក៏ ឆែកឆេរក្នុង កាបូប ឃើញរួមមាន:
១/-កាំបិតសស្រួច០២ដើម
២/-ទូរស័ព្ទដៃ ០១គ្រឿង
តាមការសួរនាំជនសង្ស័យទាំងពីរ ខាងលើ បានឆ្លើយសារភាពថា ពួកគេពិតជាអ្នកលួចទូរស័ព្ទដៃ០១គ្រឿង ម៉ាកoppo ពណ៌ក្រហម នៅម្តុំដើមស្រល់ ពិតប្រាកដមែន ។
ជនសង្ស័យ ទាំងពីរនាក់ និងវត្ថុតាង ត្រូវបានកម្លាំងប៉ុស្តិ៍បឹងសាគូ បញ្ជូនទៅទីបញ្ជាការវរសេនាតូច ការពារព្រំដែនគោកលេខ ៩១១ ដេីម្បីសួរនាំ និងចាត់ការតាមនីតិវិធីបន្ត ។
ដោយ៖លោកសៅ កុសល ហៅ០៤