ព័ត៌មានសន្តិសុខសង្គម

នោះ! កន្លែងភ្នាល់បាល់​សុីសងតាមអនឡានដ៏ធំមានយីហោ《កាសារ》ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ បេីកដំ​ណេីរកាយ៉ាងរលូន

(ភ្នំពេញ​)៖ ទី​តាំង​បេីកល្បែង​ស៊ី​សង​ភ្នាល់បាល់ដ៏ធំមួយនៅកែងគល់ស្ពាន​ជ្រោយជាប់ផ្លូវលេខ​៧២​ ស្ថិតនៅសង្កាត់ស្រះចក ខណ្ខដូនពេញ​ចាប់ផ្តេីមបេីកដំណេីរការឡេីងវិញហេីយ​ ដេីម្បីស្វាគមន៍អតិថិជនគ្រប់វ័យមកពីគ្រប់មជ្ឈដ្ឋានចូលលេងទាំងថ្ងៃទាំងយប់សម្រាប់អ្នកចូលចិត្តលេងល្បែងភ្នាល់បាលនេះ ហ៊ាក់មិនញញើតអាជ្ញាធរមានសមត្ថកិច្ចឡើយ។

កាលពីពេលថ្មីៗនេះក្រសួងសុខាភិបាលបានចេញសេចក្តីប្រ​កាសព័ត៌មានមួយជូនប្រជាពលរដ្ឋទូទាំងប្រទេសថា សូមមាន​ការប្រុងប្រយ័ត្នចំពោះជំងឺកូវីត-១៩ ដែលទើបនិង បំឡែងខ្លួនថ្មីឈ្មោះថា (អូមេក្រុង)ដោយឡែកទីតាំងល្បែងស៊ីសងមួយនេះហាក់មិនញញើតនឹងមិនគោរពតាមសរា​ចរណែនាំ​របស់​រាជរដ្ឋាភិ​បាលនិងក្រសួងសុខាភិបាលនោះ​ឡេីយ​។

សូមជម្រាបថា​ កន្លង​មក​ លោក ឃួង ស្រេង អភិបាល រាជធានីភ្នំពេញ បានប្រាប់ឲ្យ អភិបាលខណ្ឌទាំង១៤ ចុះបង្ក្រាបទីតាំងដែលបង្កប់ល្បែងភ្នាល់គ្រប់​ប្រភេទ​ដូចជា​ ហ្គេម​បាញ់​ត្រី​ ហ្គេម​ Internet Online​ និង​ល្បែង​ស៊ី​សងផ្សេង​ៗទៀត​។ លោក ឃួ ង ស្រេង បានបញ្ជាក់ទៀតថា បើសិនជារកឃើញថា ទីតាំងណាដែលបើក​ ល្បែង​ស៊ី​សង​ ហ្គេម​បាញ់​ត្រី​ សេវាកម្ម Internet លួចបង្កប់ ការលេងល្បែងស៊ីសង Online ត្រូវតែចាត់វិ ធានការតាមផ្លូវច្បាប់ បិទអាជីវកម្មនោះ ហើយត្រូវធ្វើការឃាត់ខ្លួនម្ចាស់អាជីវកម្មនោះផងដែរ។

ការបញ្ជានេះធ្វើឡើង ក្នុងកិច្ចប្រជុំ គណៈបញ្ជាឯកភាពរាជធានីភ្នំពេញ ដោយមានការចូលរួម ពីអភិបាលរង រាជធានីភ្នំពេញ ស្នងការនគរបាលរាជធានីភ្នំពេញ អាជ្ញាធរខណ្ឌទាំង១៤ រួមទាំងមន្ដ្រីជំនាញពាក់ព័ន្ធជាច្រើនរូបទៀត។

សូម​បញ្ជាក់​ថា​ លោក ឃួង ស្រេង បានសង្កត់ធ្ងន់ថាអាជ្ញាធរមានសមត្ថកិច្ច ក៏ដូចជា អាជ្ញាធរដែនដី ត្រូវត្រួតពិនិត្យឲ្យបានម៉ត់ចត់បំផុតមិនត្រូវអនុញ្ញាតឲ្យ មានល្បែង​ស៊ី​សង​ ប្រភេទ​ហ្គេម​បាញ់​ត្រី​ និង​អាជីវកម្ម ណេត កាហ្វេ អនឡាញ ដែលមានបង្កប់ល្បែងស៊ីសង នៅក្នុងមូលដ្ឋានជាដាច់ខាត ក្នុងករណីដែលមាននៅក្នុងមូលដ្ឋាន របស់ខ្លួនត្រូវបង្ក្រាបភ្លាមៗ ទាំងអ្នកលេង និងម្ចាស់ទីតាំងដែលប្រកបអាជីវកម្មខុសច្បាប់នេះ ។

សូមរំលឹកថា​ កន្លងមកសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ធ្លាប់ដាក់បទបញ្ជាឲ្យមន្ត្រីនគរបាលពាក់ពន្ធ័ ក្រោមឱវ៉ាទ​ទូទាំងប្រទេសត្រូវតែបង្ក្រាបរាល់ល្បែងសុីសងខុសច្បាប់គ្រប់ប្រភេទមិនត្រូវមាន​ការ​យោគយល់នោះឡើយ ដើម្បីធានាឲ្យបាន​នូវ​ សុខសុវត្ថិភាពជូនប្រជាពលរដ្ឋ​ឲ្យស្របតាម​ គោលនយោបាយ​ ភូមិ​ ឃុំ​ សង្កាត់ មានសុវត្តិភាពទាំង​ ៧ចំណុច​ របស់រដ្ឋាភិបាល​ ដែលដាច់ចេញ​ដោយក្រសួងមហាផ្ទៃ​ ។

ប្រជាពលរដ្ឋ​នៅក្នុងមូលដ្ឋានខាងលើសូមសំណូមពរដល់​អាជ្ញាធរ​មាន​សមត្ថកិច្ច​ ពិសេស​ លោក​ សុខ ពេញវុធ​ អភិបាល​ខណ្ឌ​ដូនពេញ​ និង​លោក​ ទៀង​ ចាន់​សា​រ ​អធិការ​នគរបាលខណ្ឌ​​​ដូនពេញ មេត្តាចុះត្រួតពិនិត្យនិងបង្ក្រាបល្បែងស៊ីសងខាងលើនេះផងទាន ដើម្បីរក្សាការពារសន្តិសុខនឹងឲ្យស្របតាមគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាពទាំង៧ចំណុចរបស់ក្រសួងមហាផ្ទៃជាពិសេសគឺដើម្បីសេចក្តីសុខរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានរស់នៅដោយភាពសុខសាន្ត៕

 

adm

Leave a Reply

Your email address will not be published. Required fields are marked *