ព័ត៌មានជាតិ ព័ត៌មានរាយការណ៍

សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញទៅទទួលវ៉ាក់សាំង AstraZeneca ចំនួន១លានដូស ជាជំនួយរបស់ជប៉ុន ដែលនឹងដឹកមកដល់កម្ពុជានៅថ្ងៃទី២៣ កក្កដា.នេះ !

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញទៅទទួលវ៉ាក់សាំង AstraZeneca ចំនួន១លានដូស ជាជំនួយរបស់ជប៉ុន ដែលនឹងដឹកមកដល់កម្ពុជា នា…
ថ្ងៃទី២៣កក្កដា.ឆ្នាំ២០២១ នេះហើយ! នេះបើតាមការចេញផ្សាយពីទីភ្នាក់ងារ សាព័ត៌មានជាតិ«ទទក» នាព្រឹកនេះ ។

គូសបញ្ជាក់ផងដែរថា បើគិតត្រឹមថ្ងៃទី២០ កក្កដា ២០២១ រដ្ឋាភិបាលកម្ពុជាបានចាក់វ៉ាក់សាំងការពារកូវីដ១៩ ជូនមន្រ្តីរាជការ ប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ នៅទូទាំងប្រទេសសរុបចំនួន ៦,២លាននាក់ ឬស្មើ៦២% នៃគោលដៅសរុប។

ហើយបើគិតនៅក្នុងតំបន់អាស៊ាន កម្ពុជាកំពុងឈរលំដាប់ទី២ បន្ទាប់ពីសិង្ហបុរី ដែលទទួលបានជោគជ័យក្នុងយុទ្ធនាការចាក់វ៉ាក់សាំង។

មានមនុស្សជាច្រើននឹកស្មានមិនដល់ថា កម្ពុជាដែលជាប្រទេសតូច ធនធានមានកម្រិត អាចមានលទ្ធភាពចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋរបស់ខ្លួន ដូចបណ្តាប្រទេសជឿនលឿននានាដែរសោះ។

ដោយ៖ សុវណ្ណារាជ
ប្រភព៖ ទទក

 

adm

Leave a Reply

Your email address will not be published. Required fields are marked *