ព័ត៌មានជាតិ

ប្រជាជននៅក្នុងខេត្តកំពង់ចាមទាំងមូល សូមចូលរួមអបអរសាទរ និងគោរពកោតសរសើរដោយស្មោះប្រកបដោយមោទនភាពបំផុតចំពោះការដឹកនាំដ៏ប៉ិនប្រសប់ និងឈ្លាសវៃរបស់ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្ដកំពង់ចាម

(ខេត្តកំពង់ចាម)៖ប្រជាជននៅក្នុងខេត្តកំពង់ចាមទាំងមូល សូមចូលរួមអបអរសាទរ និងគោរពកោតសរសើរដោយស្មោះប្រកបដោយមោទនភាពបំផុតចំពោះការដឹកនាំដ៏ប៉ិនប្រសប់ និងឈ្លាសវៃរបស់ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងប្រធានគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ រួមនិងក្រុមការងារពាក់ព័ន្ធទាំងអស់ដែលបានខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្តចូលរួមក្នុងយុទ្ធនាការប្រយុទ្ធនឹងជំងឺដ៏កំណាចមួយនេះ រហូតធ្វើឲ្យអត្រានៃការឆ្លងបានធ្លាក់ចុះគួរឲ្យកត់សម្គាល់ ក្រោយពីការដាក់ចេញនូវវិធានការអប់រំ វិធានការរដ្ឋបាល និងវិធានការច្បាប់ប្រកបដោយការទទួលខុសត្រូវ ។

ជានិច្ចកាល ឯកឧត្តម អ៊ុន ចាន់ដា លោកតែងតែលើកដៃប្រណម្យគោរពដឹងគុណ និងការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលសម្តេចលោកបានខិតខំគ្មានពេលសម្រាកក្នុងការស្វះស្វែងរកវ៉ាក់សាំងមកចាក់ជូនប្រជាជន កុមារ និងយុវវ័យ ទូទាំងខេត្តកំពង់ចាម ក៏ដូចជាប្រជាជនទូទាំងប្រទេស ដោយមិនប្រកាន់និន្នាការនយោបាយ វណ្ណៈ ពណ៌សម្បុរអ្វីឡើយ ដែលវ៉ាក់សាំងទាំងនេះនឹងបង្កើតភាពស៊ាំក្នុងសហគមន៍យើង ហើយនឹងជួយបង្ការ ទប់ស្កាត់ការឆ្លងរាលដាលពីជំងឺកូវីដ-១៩ ។

ស្របគ្នានេះដែរ ក៏សូមធ្វើការកោតសរសើរចំពោះបងប្អូនប្រជាពលរដ្ឋដែលបានធ្វើការចូលរួមអនុវត្តនូវវិធានការសុខាភិបាល និងវិធានការរដ្ឋបាលបានយ៉ាងល្អប្រសើរ ដើម្បីធ្វើយ៉ាងណាឈានទៅគ្រប់គ្រងជំងឺកូវីដ-១៩ ឲ្យទទួលបានជោគជ័យនៅក្នុងសហគមន៍យើង ៕

 

adm

Leave a Reply

Your email address will not be published. Required fields are marked *