ព័ត៌មានជាតិ

ការដេញថ្លៃលើគម្រោងមូលនិធិអភិវឌ្ឍន៏ឃុំត្រូវបានធ្វើឡើងនៅសាលាឃុំស្វាយចេក ស្រុករំដួល

ខេត្ដស្វាយរៀង៖  ការដេញថ្លៃលើគម្រោងមូលនិធិអភិវឌ្ឍន៏ឃុំត្រូវបានធ្វើឡើងនៅសាលាឃុំស្វាយចេក ស្រុករំដួល ខេត្ដស្វាយរៀង នៅព្រឹកថ្ងៃទី១៩ខែតុលា ឆ្នាំ ២០២៣នេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់លោកហែម សុីណា អភិបាលនៃគណៈអភិបាលស្រុករំដួល ។

ពិធីនេះមានការអញ្ជើញចូលរួមពី៖មន្ត្រីបច្ចេកទេសខេត្តស្វាយរៀង ប្រចាំស្រុករំដួល,មន្ត្រីលទ្ធកម្មគាំទ្រឃុំ លោកមេឃុំទាំងបីឃុំ ,ស្មៀនឃុំទាំងបីឃុំ និងក្រុមការងារដាក់សំណើរក្នុងការដេញថ្លៃគម្រោងមូលនិធិឃុំជាច្រើននាក់ផងដែរ។

ការបើកសំណើរដាក់ឲ្យដេញថ្លៃមានចំនួន៣គម្រោង ១៖ឃុំស្វាយចេក ជួសជុលផ្លូវដីក្រាលថ្មបំបែកប្រវែង២.៦៣គ.ម ទទឹងផ្លូវដី៥ ម៉ែត្រ កម្រាស់ថ្មបំបែក០.១៥ម៉ែត្រ ដាក់លូ៧កន្លែង មានមុខកាត់០.៦០ម៉ែត្រប្រវែង៦ម៉ែត្រនិងដាក់ស្លាកសញ្ញាគម្រោង មានតម្លៃប៉ាន់ស្មាន ២១៤,០២១,០០០រៀល ដោយមានក្រុមហ៑ុនចំនួន៧ដែលបានចូលរួមដាក់សំណើរដេញថ្លៃក្នុងនោះក្រុមហ៊ុនដែលដេញថ្លៃបានដែលមានតម្លៃទាបជាងគេដែលអាចទទួលយកបានគឺក្រុមហ៊ុនមានឈ្មោះសូរ សាវឿន តម្លៃ៥៥,២៣០,៧០០រៀល ។

២. ឃុំធ្មា ជួសជុលផ្លូវដីក្រាលថ្មបំបែក ប្រវែង២.៥៣គ.ម ទទឹងផ្លូវដី៥ ម៉ែត្រ  ទទឹងក្រាលថ្មបំបែក៤ម៉ែត្រ កម្រាស់ថ្មបំបែក០.១៥ម៉ែត្រ ដាក់លូកាត់ផ្លូវចំនួន៥កន្លែងមានមុខកាត់០.៦០ម៉ែត្រប្រវែង៦ម៉ែត្រនិងដាក់ស្លាកសញ្ញាគម្រោង មានតម្លៃប៉ាន់ស្មាន ២១៨,៧១៥,០០០រៀល ដោយមានក្រុមហ៑ុនចំនួន៥ដែលបានចូលរួមដាក់សំណើរដេញថ្លៃក្នុងនោះក្រុមហ៊ុនដែលដេញថ្លៃបានដែលមានតម្លៃទាបជាងគេដែលអាចទទួលយកបានគឺក្រុមហ៊ុនមានឈ្មោះសូ ចាន់រ៉ា  តម្លៃ ៦១,២២៥,៤០០រៀល ។

៣.ឃុំជ្រុងពពេល  ជួសជុលផ្លូវដីក្រាលថ្មបំបែក ប្រវែង១.២៣គ.ម ទទឹងផ្លូវដី៥ ម៉ែត្រ  ទទឹងក្រាលថ្មបំបែក៤ម៉ែត្រ កម្រាស់ថ្មបំបែក០.១៥ម៉ែត្រ ដាក់លូកាត់ផ្លូវចំនួន២កន្លែងមានមុខកាត់ ១ម៉ែត្រប្រវែង៦ម៉ែត្រ និងមុខកាត់ ០.៦០ម៉ែត្រ ប្រវែង៦ម៉ែត្រ ហើយនិងដាក់ស្លាកសញ្ញាគម្រោង មានតម្លៃប៉ាន់ស្មាន ១០៦,២៩៥,០០០រៀល ដោយមានក្រុមហ៑ុនចំនួន៨ដែលបានចូលរួមដាក់សំណើរដេញថ្លៃក្នុងនោះក្រុមហ៊ុនដែលដេញថ្លៃបានដែលមានតម្លៃទាបជាងគេដែលអាចទទួលយកបានគឺក្រុមហ៊ុនមានឈ្មោះសូ សាវឿន តម្លៃ ៣០,៦២៧,២០០រៀល ។

ឆ្លៀតនៅក្នុងឱកាសនោះដែរលោកហែម ស៊ីណា បានផ្ដាំផ្ញើទៅដល់ក្រុមហ៊ុនទាំងអស់ដែលបានដេញថ្លៃហើយទទួលបានគម្រោងត្រូវយកចិត្តទុកដាក់ នៃការសាងសង់តាមលក្ខណៈស្តង់ដាបច្ចេកទេសនិងគោរពតាមកិច្ចសន្យារបស់ឃុំដូចដែលបានដាក់ជូន ជៀសវាងការសាងសង់ផ្លូវគ្មានគុណភាពគ្មានស្តង់ដារលក្ខណៈបច្ចេកទេស ប្រើប្រាស់មិនបានយូរអង្វែងធ្វើខាងមុខខូចខាងក្រោយ ។

ម្យ៉ាងវិញទៀតលោកក៏បានសំណូមពរទៅដល់លោកមេឃុំត្រូវដាក់មន្ត្រីឃ្លាំមើលតាមដានយ៉ាងយ៉ាងចិត្តទុកដាក់រាល់ពេលការសាងសង់ជៀសវាងបញ្ហាកើតឡើងដោយប្រការណាមួយហើយត្រូវដោះស្រាយឲ្យបានទាន់ពេលវេលា៕

 

adm

Leave a Reply

Your email address will not be published. Required fields are marked *