ខេត្តព្រះសីហនុ: ថ្មីៗនេះ ឈ្មោះ ភឺន ផល្លា និង ឈ្មោះ ថូ វុទ្ធី ភេទប្រុស មានតួនាទីជាមេបញ្ជាការរងកងពលតូច ង៧០ និងបក្សពួក៥នាក់ផ្សេងទៀត ត្រូវបានពលរដ្ឋដាក់ពាក្យ ប្តឹងសុំអន្តរាគមន៍ ទៅឯកឧត្តមអភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ កាលពីថ្ងៃទី១២ ខែតុលា ឆ្នាំ២០២២ លេខ:៤៧៦ សល។
រឿងស្លៀកពាក់ខោអាវយោធា ចូលទៅទន្រ្ទាន បំផ្លិចបំផ្លាញទ្រព្យសម្បត្តិ អ្នកដ៏ទៃដូចជា ដកបង្គោល របងថ្មជាដើម ដោយការរំលោភ បំពានលើដីធ្លី ដែលពលរដ្ឋបានកាន់កាប់អាស្រ័យផលមកយូរឆ្នាំ ស្ថិតនៅក្រុម១៩ ភូមិ៣ សង្កាត់១ ក្រុងព្រះសីហនុ កាលពីអំឡុងខែសីហាឆ្នាំ២០២២។
ដោយគាត់យកបណ្ណ័ចាស់ ដែលអស់សុពលភាពប្រភេទ(បណ្ណ័សំគាល់សិទ្ធិប្រើប្រាស់ដីធ្លី) ដែលរដ្ឋបាននិរាករណ៍ ចោលតាំងពីឆ្នាំ១៩៩៧ សំអាង។
ខាងក្រោមនេះគឺជាខ្លឹមសារ
ពាក្យប្តឹងសុំអន្តរាគមន៍
យើងខ្ញុំជាគ្រួសារយោធានៃបញ្ជាការដ្ឋានការពារកោះឆ្នេរ និងយើងខ្ញុំប្រជាពលរដ្ឋរស់នៅក្រុម១៩ ភូមិ៣ សង្កាត់១ ក្រុង ព្រះសីហនុ ខេត្តព្រះសីហនុ (ជូន ភ្ជាប់ មក ជាមួយនូវបញ្ជីឈ្មោះ និងស្នាមម្រាម មេដៃស្តាំ ដូចមានក្នុងឯកសារភ្ជាប់ខាងក្រោម) ។
សូមគោរពជូន
ឯកឧត្តមអភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុកម្មវត្ថុ : ប្តឹងពី ៖១. ឈ្មោះ ភឺន ផល្លា ភេទប្រុស តួនាទី មេបញ្ជាការរង ក ង ពល តូច ង៧០២. ឈ្មោះ ថូ វុទ្ធី ភេទប្រុស តួនាទី មេបញ្ជាការរងកងពលតូច ង៧០៣. ឈ្មោះ បូរិន ភេទប្រុស មុខរបរ យោធា ង៧០៤.ឈ្មោះ ជួន វឿន ភេទប្រុស អាយុ៤៧ឆ្នាំ៥. ឈ្មោះ គង់ រក្សា ភេទប្រុស មុខរបរជាយោធា៦. ឈ្មោះ គឿន(ឃឿន) ភេទប្រុស៧. ឈ្មោះ សាល ភេទប្រុសនិងបក្សពួកប្រហែល ២០នាក់(ភេទប្រុស)ស្លៀកពាក់ខោអាវយោធា មិន ស្គាល់ អត្ត សញ្ញាណ ដែលបានចូលមក ប្រើអំពើហិង្សាលើម្ចាស់អចលនវត្ថុ(ចូលទន្រ្ទាន កាន់កាប់ ដោយរំលោភ បំពានលើដីកម្មសិទ្ធិ របស់យើងខ្ញុំ) និងបាន បំផ្លិចបំផ្លាញទ្រព្យសម្បត្តិដូចជា ដកបង្គោល របង។ល។ និងបានគំរាមថានឹងបំផ្លិចបំផ្លាញជាបន្ត និងការបំភិតបំភ័យ តាម គ្រប់រូបភាព ដល់ប្រជាពលរដ្ឋ ដើម្បីពួកគេងាយស្រួលនឹងរំលោភចូលកាន់កាប់ដីធ្លី នៅ ពេលខាងមុខ។
យោង :
– អនុក្រឹត្យលេខ ៧៦ អនក្រ.បក ចុះថ្ងៃទី ២០ ខែវិច្ឆិកា ឆ្នាំ១៩៩៧ របស់រាជរដ្ឋាភិបាល ស្តីពីនិរាករណ៏ប័ណ្ណកម្មសិទ្ធិដីធ្លីគ្រប់ប្រភេទក្នុងតំបន់ក្បាលឆាយ
– អនុក្រឹត្យលេខ ៧៨ អនក្រ.បក ចុះថ្ងៃទី ០៩ ខែឧសភា ឆ្នាំ២០១៦ របស់រាជរដ្ឋាភិបាល ស្តីពីការបង្កើតតំបន់ប្រើប្រាស់ច្រើនយ៉ាងព្រែកទឹកសាបក្បាលឆាយ
– អនុក្រឹត្យលេខ ១១៦ អនក្រ.បក ចុះថ្ងៃទី ០៥ ខែ មិថុនា ឆ្នាំ២០១៦ របស់រាជរដ្ឋាភិបាល
– លិខិតលេខ ១០៣៩ សជណ.កល ចុះថ្ងៃទី ០២ ខែសីហា ឆ្នាំ១៩៩៩ ស្តីពីការលុបចោល រាល់ ប័ណ្ណកម្មសិទ្ធិដីធ្លីគ្រប់ប្រភេទក្នុងតំបន់ក្បាលឆាយ។
ទាក់ទងនិងរឿងនេះ អង្គភាពសារព័ត៌មានយើងខ្ញុំ កំពុងស្រាវជ្រាវ ស្វែងរក ព័ត៌មានបន្ថែម នឹងរងចាំង ការបកស្រាយបំភ្លឺកែតម្រូវ គ្រប់គូរភាគីពាក់ពន្ធ័ ដើម្បីផលិតព័ត៌មានបន្ថែម ។
គួររំលឹកផងដែរថា បើនិយាយអំពី ឈ្មោះលោក ភឺន ផល្លា អ្នកខ្លះសរសេរថាឧកញ៉ា (ភឿន ផល្លា) ជាមន្ត្រីយោធា នៅកងពលតូច ង៧០ ត្រូវបានមហាជនគេស្គាល់ដូចជា ជាតារាល្បីឈ្មោះ ព្រោះមានរឿងជម្លោះដីធ្លី ដ៏ស្រួចស្រាវជាច្រើនកន្លែងជាមួយប្រជាពលរដ្ឋ ពិសេសនៅខេត្តព្រះសីហនុ ដូចជានៅក្បាលឆាយ ឧទ្យានជាតិរាម អូរចំណារជាដើម ។ល។ ប្រជាពលរដ្ឋដែលជាម្ចាស់សន្លឹកឆ្នោត ជាច្រើនបាននឹងកំពុងរងចាំមើល ថ្នាក់ដឹកនាំលោកគិតយ៉ាងណា ចំពោះមន្ត្រីដែលជាកងកំលាំងប្រដាប់អាវុធ ការពារជាតិយកពេលទៅធ្វើរឿងដណ្តើមដីធ្លី តើខុសនឹងវិន័យកងកំលាំង ហើយនិងច្បាប់ដែរឬទេ?។(ប្រភពប្រជាពលរដ្ឋ)