ព័ត៌មានជាតិ

ថ្នាក់ដឹកនាំ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​រដ្ឋបាល​ខេត្តកំពង់ចាម រៀបចំ​ពិធី​សំណេះសំណាល ជាមួយ​បុគ្គលិក មន្ត្រីរាជការ​ចូលនិវត្តន៍

(ខេត្ដកំពង់ចាម)​៖ លោកជំទាវ កែវ ចរិយា រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច ហិរញ្ញវត្ថុ និង​ជា​ប្រធាន​សមាគមន៍ សង្គហ​មិត្ត បុ​ក្គ​លិ​ក មន្ត្រីរាជការ នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង ឯកឧត្តម អ៊ុន ចាន់​ដា អភិបាលខេត្ត​កំពង់ចាម បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​សំណេះសំណាល ជាមួយ​បុគ្គលិក មន្ត្រីរាជការ​ចូលនិវត្តន៍ នៃ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ។ ​

ពិធី​នេះ​រៀបចំឡើង​នៅ​ព្រឹក​ថ្ងៃទី​២៥ ខែសីហា ឆ្នាំ​២០២២ នៅ​សាលាខេត្ត​កំពង់ចាម ដែលមាន​ការចូលរួម​ពី​បុគ្គលិក មន្ត្រីរាជការ​ចូលនិវត្តន៍ មកពី​អង្គភាព មន្ទីរ​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ខេត្ត សាខា​ពន្ធដារ​ខេត្ត សាខាគយ និង​រដ្ឋ​ករ​ខេត្ត និង​អង្គភាព​រតនាគារ​ខេត្ត ។

ក្នុងឱកាស​នោះ អភិបាលខេត្ត​កំពង់ចាម ឯកឧត្តម អ៊ុន ចាន់​ដា បាន​ថ្លែងថា ពិធី​នេះ បានបង្ហាញ​ពីរ​កាយវិការ យកចិត្តទុកដាក់​រប​ស់រាជ​រដ្ឋាភិបាល ក៏ដូចជា​ថ្នាក់ដឹកនាំ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​សមាគមន៍ សង្គហ​មិត្ត ចំពោះ​សុខទុក្ខ បុគ្គលិក មន្ត្រីរាជការ បាន​ចូលនិវត្តន៍ នៅក្នុង​ខេត្តកំពង់ចាម ហើយ​បាន​ចង់ចាំ​ជានិច្ច​នូវ​គុណបំណាច់ ស្នាដៃ​ដ៏​ធំធេង ដែល អ៊ំ ពូ មីង ធ្លាប់បាន​ចូលរួម​ការអភិវឌ្ឍ​ប្រទេសជាតិ​ឲ្យ​មានការ​រីកចម្រើន លើ​គ្រប់​វិស័យ ជាមួយនឹង​សន្តិសុខ​មាន​សុវត្ថិ​ភាពល្អ ក្នុង​កាលៈទេសៈ​ឆ្លងកាត់​ដ៏​លំបាក រហូត​ទទួលបាន​សុខសន្តិភាព​ពេញលេញ​ដល់​សព្វថ្ងៃនេះ ។​

ក្នុងឱកាស​នោះដែរ លោកជំទាវ កែវ ចរិយា បាន​ថ្លែងថា ការបង្កើត​សមាគមន៍​សង្គហ​មិត្ត បុគ្គលិក មន្ត្រីរាជការ គឺ​ដើម្បី​ឧ​ត្ត​ម​ប្រយោជន៍ ជូន​ដល់​មន្ត្រីរាជការ​ក្រសួង ក្រោម​ការចង្អុលបង្ហាញ​ដ៏​ខ្ពង់ខ្ពស់ លោក​អគ្គបណ្ឌិត​សភាចា​រ្យ អូន ព័ន្ធមុនីរ័ត្ន ដែល​លោក​ជា​ប្រធានកិត្តិយស​របស់​សមាគម ទៅ​អនុវត្ត នូវ​មុខងារ​របស់ខ្លួន​ឲ្យ​កាន់​តែមាន​ប្រសិទ្ធភាព និង​សាក​សិទ្ធិ​ភាព ក្នុង​គោលបំណង ការផ្ដល់ ការឧបត្ថម្ភ​ជួយ​គ្នា​ទៅវិញទៅមក រវាង​សមាជិកសមាគម​ទាំងអស់ ដែលជា​បុគ្គលិក មន្ត្រីរាជការ នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ពង្រឹង​ចំណងមិត្តភាព និង​សាមគ្គីភាព​រវាង​មន្ត្រីរាជការ​ទាំងអស់ ទាំង​ថ្នាក់ជាតិ និង​ថ្នាក់មូលដ្ឋាន​អោយ​កាន់តែ​រីកចម្រើន និង​រឹងមាំ​ឡើង ៕​

 

 

adm

Leave a Reply

Your email address will not be published. Required fields are marked *