បើតាមលោកវរសេនីយ៍ឯក កាន់ ពេញ អធិការនគរបាលក្រុងសែនមនោរម្យ បានឲ្យដឹងថា ករណីអគ្គិភ័យដុតផ្ទះខ្លួនឯងចំនួន១ខ្នងខាងលើនេះ មានទំហំទទឹង៧ម៉ែត្រ និងបណ្ដោយ១៨ម៉ែត្រ ធ្វើអំពីឈើ ប្រក់ស័ង្កសី ក្រាលការ៉ូក្រោម។
លោកអធិការនគរបាលក្រុងសែនមនោរម្យ បានឲ្យដឹងទៀតថា ចំណែកសម្ភារៈខូចខាតក្នុងអគ្គិភ័យខាងលើនេះ រួមមាន ៖ ទូរដាក់ខោអាវចំនួន០២, តុឈើចំនួន០២, កៅអីតុកាតាចំនួន៧, គ្រែដេកចំនួន០៣, ម៉ាស៊ីនបោកខោអាវចំនួន០១គ្រឿង, ទូរទស្សន៍ចំនួន០១គ្រឿង, កង្ហារចំនួន០២គ្រឿង, ខ្សែ.កមាសចំនួន០១ខ្សែ ទម្ងន់៦ជី, ម៉ូទ័របូមទឹកចំនួន០២, ម៉ាស៊ីនកាត់ស្មៅចំនួន០១គ្រឿង, ម៉ាស៊ីនត្រង់ស៊ីនឺរចំនួន០១គ្រឿង និងអង្ករចំនួនមួយចំនួនផងដែរ
បច្ចុប្បន្ន ជនបង្កខាងលើត្រូវបានកម្លាំងចាប់ឃាត់ខ្លួនទុកនៅអធិការ ដ្ឋាននគរបាលក្រុងសែនមនោរម្យ ដើម្បីស៊ើបសួរអនុវត្តន៍តាមនីតិវិធី ៕