ព័ត៌មានជាតិ

កិច្ចប្រជុំត្រៀមរៀបចំយន្ដការនៃដំណើរការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដល់ប្រជាពលរដ្ឋ ក្នុងស្រុកទឹកផុសជំហានទី២ លើកទី១!

ស្រុកទឹកផុស៖ រសៀលថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២១នេះ លោក សុខ សុន្ធីរ និងលោក ធូ ផល្លី អភិបាលរងស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង

បានដឹកនាំកិច្ចប្រជុំត្រៀមរៀបចំយន្ដការនៃដំណើរការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដល់ប្រជាពលរដ្ឋ ក្នុងស្រុកទឹកផុសជំហានទី២ លើកទី១។ ដោយមានការចូលរួមពីក្រុមការងារចំពោះកិច្ចថ្នាក់ស្រុក លោក លោកស្រីមេឃុំទាំង ៩ លោកប្រធានមណ្ឌល និងបុគ្គលិកមណ្ឌលចាក់វ៉ាក់សាំងទាំងពីរកន្លែង។

កិច្ចដំណើរការចាក់វ៉ាក់សាំងនេះ នឹងចាប់ផ្ដើមពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១ នៅតាមទីតាំងចំនួន២ គឺមណ្ឌលសុខភាពអភិវឌ្ឃន៍(ទទួលប្រជាពលរដ្ឋ ៥ឃុំ) និង មណ្ឌលសុខភាពជៀប(ទទួលប្រជាពលរដ្ឋចំនួន ៤ឃុំ)។
លោកអភិបាលរងស្រុក បានអំពាវនាវ និងជម្រុញដល់បងប្អូនប្រជាពលរដ្ឋសូមទៅចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ឱ្យបានគ្រប់គ្នា និងសូមចូលរួមអនុវត្តឱ្យបានត្រឹមត្រូវតាមការដឹកនាំនិងចាត់ចែងរបស់អាជ្ញាធរមូលដ្ឋាន ពិសេសជាងនេះទៅទៀតត្រូវអនុវត្តវិធានការ “៣ការពារ និងប៣កុំ”ឱ្យបានខ្ជាប់ខ្ជួន៕

adm

Leave a Reply

Your email address will not be published. Required fields are marked *