ព័ត៌មានជាតិ

ពិធីសិក្ខាសាលាចែករំលែកបទពិសោធន៍នៃការអនុវត្តគម្រោងបញ្ជ្រាបយេនឌ័រសម្រាប់បង្កើនភាពអង់អាចផ្នែកសេដ្ឋកិច្ចដល់ស្ត្រីរបស់ខេត្តគោលដៅទាំង៥

(ខេត្តកំពង់ចាម)៖ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២២ លោកជំទាវ អនហេង លក្ខិណា ប្រធាន គ.ក.ស.ក. ខេត្ត និងជាប្រធានក្រុមការងារបង្កើនភាពអង់អាចផ្នែកសេដ្ឋកិច្ចដល់ស្ត្រី ខេត្តកំពង់ចាម និងលោកជំទាវ ប៉ាង ដានី អភិបាលរងខេត្ត និងជាអនុប្រធានក្រុមការងារ បានដឹកនាំក្រុមការងារ ក្រុមទី១ ចូលរួមសិក្ខាសាលាចែករំលែកបទពិសោធន៍នៃការអនុវត្តគម្រោងបញ្ជ្រាបយេនឌ័រសម្រាប់បង្កើនភាពអង់អាចផ្នែកសេដ្ឋកិច្ចដល់ស្ត្រីរបស់ខេត្តគោលដៅទាំង៥ ក្រោមអធិបតីភាពលោកជំទាវ ច័ន្ទ សូរីយ៍ រដ្ឋលេខាធិការក្រសួងកិច្ចការនារី និងជានាយកគម្រោង PGM-WEE និងលោកស្រី អាកាណេ តូតានី ជំនាញការ និងជាប្រធានក្រុមការងារគម្រោង នៅសណ្ឋាគារសុខា ខេត្តព្រះសីហនុ ។

សិក្ខាសាលាប្រព្រឹត្តទៅរយៈពេល៥ថ្ងៃ ក្នុងគោលបំណងចែករំលែកបទពិសោធន៍ការងារ និងមេរៀនដែលទទួលបានទាំងអស់តាមរយៈការអនុវត្តសកម្មភាពគម្រោងសាកល្បងក្នុងខេត្តគោលដៅទាំង៥ រួមមានខេត្តកំពង់ចាម ត្បូងឃ្មុំ កំពង់ធំ កំពង់ឆ្នាំង និងខេត្តសៀមរាប ជាមួយអ្នកពាក់ព័ន្ធថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ព្រមទាំងពិភាក្សា និងកំណត់យកការអនុវត្តន៍ល្អៗ លើកទឹកចិត្ត សិក្សាស្វែងយល់ និងពង្រឹងការងារបន្ថែមទៀត ។ ក្រុមទី១នេះមានមន្ទីរចំនួន៤គឺ មន្ទីរកិច្ចការនារី មន្ទីកសិកម្ម មន្ទីរអភិវឌ្ឍន៍ជនបទ និងមន្ទីរផែនការ ៕

adm

Leave a Reply

Your email address will not be published. Required fields are marked *