ព័ត៌មានសន្តិសុខសង្គម

ចាប់វាយខ្មោះលោកប្តីប្រមឹកខួបម្នាក់ ក្នុងករណីផឹកស្រាស្រវឹងវាយតប់ប្រពន្ធបង្កឱ្យមានរបួសធ្ងន់ធ្ងរ.!

(កណ្ដាល)៖ សមត្ថកិច្ចបានចាប់បុរសជាប្តីករណីផឹកស្រាស្រវឹងវាយតប់ប្រពន្ធបង្កឱ្យមានរបួសនៅភូមិស្ពានដែកឃុំព្រែកទន្លាប់ស្រុកលើកដែក ខេត្តកណ្តាលកាលពីព្រលប់ ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១។

សមត្ថកិច្ចបានឱ្យដឹងថា៖ ស្ត្រីរងគ្រោះ ឈ្មោះ លន វុទ្ធីអាយុ ៥១ឆ្នាំ មុខរបរ លក់ដូរ នៅភូមិស្ពានដែក ឃុំព្រែកទន្លាប់ ស្រុកលើកដែក ខេត្តកណ្តាល ។

ជនសង្ស័យជាប្តីឈ្មោះ ប៉ែន ថាល់អាយុ ៤៦ឆ្នាំ នៅភូមិឃុំជាមួយគ្នា វត្ថុតាងចាប់បាន ៖កណ្ដៀវ១ ។

នៅថ្ងៃកើតហេតុជនសង្ស័យស្រវឹងស្រាមកដល់ផ្ទះក៏បានចាក់ធុងបាស់ឮខ្លាំងៗរំខានអ្នកជិតខាង ឃើញដូច្នោះប្រពន្ធបានប្រាប់ប្ដីថា៖កុំបើកឮពេកហើយជនរងគ្រោះបានបន្ថយសំឡេងតែប្តីកាន់តែបើកឮខ្លាំងដដែលរំខានគេទៀត។

ជនរងគ្រោះក៏បានបន្លត់ធុងបាស់ជនសង្ស័យខឹង ទាញកណ្ដៀវដេញកាប់ បណ្ដាលឱ្យបែកក្បាលលើចិញ្ចើមខាងឆ្វេងរងរបួសចេញឈាមជោកខ្លួន ។ជនរងគ្រោះបានប្ដឹងសមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាលព្រែកទន្លាប់ តែម្ដង ៕

adm

Leave a Reply

Your email address will not be published. Required fields are marked *