ព័ត៌មានសន្តិសុខសង្គម

ណេត​បង្កប់​ល្បែង​ស៊ីសង​ គ្រប់​ប្រភេទ​ យីហោ​ SBC 369 កំពុង​តែ​ពង្រីក​សាខា​ បេីក​ដំណើរ​ការ​ទទួល​ភ្ញៀវ​ ២៤ម៉ោង​ ក្នុង​ខណ្ឌ​មានជ័យ​យ៉ាងរំភើយ

(ភ្នំពេញ)៖ ណេត​បង្កប់​ល្បែង​ស៊ីសង​ គ្រប់​ប្រភេទ​ យីហោ​ SBC 369 កំពុង​តែ​ពង្រីក​សាខា​ បេីក​ដំណើរ​ការ​ទទួល​ភ្ញៀវ​ ២៤ម៉ោង​ ក្នុង​ខណ្ឌ​មានជ័យ​ ខណៈអាជ្ញាធរ​មូលដ្ឋាន​ខណ្ឌ​មានជ័យ​ បេីក​ភ្លើង​ខៀវ​ឲ្យ​ដំណើរការណ៍​ ។

ដោយ​ទីតាំង​ទី​១​. ទល់មុខ​ផ្សារ​ស្ទឹងមានជ័យ​ចាស់​ ផ្លូវ​២១៧​ ក្នុង​សង្កាត់​ស្ទឹងមានជ័យ​ទី​២​ ខណ្ឌ​មានជ័យ​ ។

ទី​តាំង​ទី​២​. ជិត​ក្លោងទ្វារ​វត្ត​សន្សំ​កុសល​ ផ្លូវ​២៧១​ ក្នុង​សង្កាត់​បឹង​ទំពុន​ទី​១​ ខណ្ឌ​មានជ័យ​ ។

ពលរដ្ឋបានលើកឡើងថា ទីតាំងណេត​បង្កប់​ល្បែង​ស៊ីសង​ គ្រប់​ប្រភេទ​ យីហោ​ SBC 369 ពីមួយថ្ងៃទៅមួយថ្ងៃគេសង្កេតឃើញថាមានមនុស្សចូលលេងយ៉ាងច្រើនកុះករយ៉ាងពពាក់ពពូនដោយមិនខ្លាចញញើតនិងអាជ្ញាធរក្នុងមូលដ្ឋានឡើយ។ម្យ៉ាងវិញទៀតអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធនៅក្នុងមូលដ្ឋានមិនមានវិធានការបង្ក្រាបនោះឡើយ។

សូមបញ្ជាក់ថា កន្លងមក លោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និងលោក ស ថេត អគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញ បានដាក់បទបញ្ជានិងព្រមានចាត់វិធានការក្តៅទៅលើមន្ត្រីក្រោមឱវាទ អធិការ ក្រុង-ស្រុក និងនាយប៉ុស្តិ៍រដ្ឋបាលឃុំ-សង្កាត់នានា ដែលទុកបណ្តោយឲ្យមានសកម្មភាពល្បែងស៊ីសងគ្រប់ប្រភេទខុសច្បាប់។

ចំណែក សម្ដេចក្រឡាហោម ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ក៏ធ្លាប់បានដាក់បទបញ្ជាឲ្យមន្ត្រីនគរបាលដែលពាក់ពន្ធ័ត្រូវតែបង្ក្រាបរាល់ល្បែងស៊ីសង ខុសច្បាប់គ្រប់ប្រភេទ មិនត្រូវមានការយោគយល់ឡើយ ដោយរាជរដ្ឋាភិបាលបានខិតខំលុបបំបាត់ល្បែងស៊ីសង បញ្ហាគ្រឿងញៀន ។ល។ ព្រោះថាបញ្ហាអសន្តិសុខ ឆក់ ប្លន់ ក៏ដូចជាអំពើហិង្សាក្នុងគ្រួសារ កើតឡើងដោយសារល្បែងសង ដើម្បីធានាឲ្យបាននូវ សន្តិសុខ សណ្តាប់ ភាព សុខសាន្តជូនប្រជាពលរដ្ឋ ស្របតាមទិសស្លោក «រាជរដ្ឋាភិបាល លើយន្តការអនុវត្តគោលនយោបាយភូមិ-សង្កាត់មានសុវត្ថិភាព»​ ទាំង​៧​ចំណុច​ដែល​បាន​ដាក់​ចេញ​៕

 

adm

Leave a Reply

Your email address will not be published. Required fields are marked *