ព័ត៌មានសន្តិសុខសង្គម

នោះ! ឃាត់រថយន្ដបាន ២គ្រឿង និងបិទច្រកចូលទីតាំងរណ្ដៅដីបណ្ដោះអាសន្ន

(ភ្នំពេញ)៖ នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២ ដោយអនុវត្តតាមបទបញ្ជារបស់លោកស្រី គឹម ញឹប អភិបាល នៃគណៈអភិបាលខណ្ឌដង្កោ បានចាត់តាំងអភិបាលរងខណ្ឌ មន្រ្តីរដ្ឋបាលខណ្ឌ អាជ្ញាធរសង្កាត់ព្រែកកំពឹស និងកម្លាំងសណ្ដាប់ធ្នាប់ សហការជាមួយក្រុមហ៊ុន មីហ្ស៊ុដាសានីថេសិន(ខេមបូឌោ)ឯ.ក ដាក់រថយន្តចំនួន ៤ គ្រឿង ចុះបាញ់លាងសម្អាតផ្លូវជាតិលេខ២ នៅក្នុងភូមិសាស្ត្រភូមិស្រីស្នំ សង្កាត់ព្រែកកំពឹស ដែលមានដីធ្លាក់លើផ្លូវ បង្កឡើងដោយរថយន្តដឹកដីខ្សាច់ស្អុយចូលចាក់នៅរណ្ដៅដី ក្នុងភូមិឆ្មាពួន ឃុំជើងកើប ស្រុកកណ្ដាលស្ទឹង ខេត្តកណ្តាល ដែលមានជាប់ព្រំប្រទល់និងខណ្ឌដង្កោ។

រដ្ឋបាលខណ្ឌដង្កោ បានចាត់វិធានការ ដោយមិនអនុញ្ញាតអោយរថយន្តដឹកដីឆ្លងកាត់តាមច្រកនេះបន្តទៀត ៕

 

adm

Leave a Reply

Your email address will not be published. Required fields are marked *